ព័ត៌មានថ្មីៗ

    May 10, 2024

    តាមរយៈផេកផ្លូវការរបស់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានបង្ហោះលិខិតចំនួន៣ច្បាប់ របស់អង្គភាពចំនួន៣ បានបដិសេធ ដើម្បីបញ្ជាក់ ពីភាពស្អាតស្អំរបស់ខ្លួន

    បន្ទាយមានជ័យ ៖ មួយរយៈចុងក្រោយនេះមានភាពច្របូកច្របល់ បែកធ្លាយរឿងបញ្ជីឈ្មោះមួយដែលគេស្គាល់ ថាជាឈ្មោះ អ្នកសារព័ត៌មាន ដែល អាខោនហ្វុកប៊ុក អាណាមិកមួយ យកទៅបង្ហោះសារធាណៈ ធ្វើអោយផ្អើល ដល់បងប្អូនសារព័ត៌មួយចំនួនយកទៅផ្សព្វផ្សាយបន្តដោយគ្មានប្រភពច្បាស់លាស់ និងមិនគ្រប់ជ្រុងជ្រោយ ។ ធ្វើអោយចលាចលផ្អើលដល់ម្ចាស់ឈ្មោះ ឈ្មោះចំនួន៣នាក់គឺ ១.លោក សេង រាជសី,ប្រធានសមាគមមិត្តភាព អ្នកសារព័ត៌មានអាស៊ាន…
    May 10, 2024

    ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា វាយតម្លៃខ្ពស់ចំពោះបេសកកម្ម ៣០ឆ្នាំ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពិសេសការលើកកម្ពស់សិទ្ធិមនុស្ស!

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញការចាប់អារម្មណ៍ និងវាយតម្លៃជាវិជ្ជមានចំពោះបេសកកម្មរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំកម្ពុជា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ មកនេះ ជាពិសេសការគាំទ្រលើការអភិវឌ្ឍនូវក្របខ​ណ្ឌ​ច្បាប់ ព្រមទាំងការផ្តល់អនុសា​សន៍ល្អៗពាក់ព័ន្ធទិដ្ឋភាពសិទ្ធិមនុស្ស ចំពោះសកម្មភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ទទួលជួបពិភាក្សាការងារជាមួយលោកស្រី Roueida El Hage តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស…
    May 9, 2024

    ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង១២ នៃខណ្ឌដង្កោ!

    នាព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណសាលាខណ្ឌដង្កោ មានការរៀបចំពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ទាំង១២ នៃខណ្ឌដង្កោ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ អមដោយ ឯកឧត្តម លោក លោកស្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ…
    May 9, 2024

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា សម្រួចដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាយុវជនអាស៊ី

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា បានកំណត់យកខែឧសភានេះ ជាកាលបរិច្ឆេទនៃការចាប់ផ្ដើមសម្រួចការងារឆ្ពោះទៅកាន់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនាឆ្នាំ២០២៩។ ការតម្រង់ទិសការងារនេះ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាណត្តិទី៥ ពីឆ្នាំ២០២៤-២០២៨ លើកទី៣…
    May 9, 2024

    លោកបណ្ឌិត ទូច វណ្ណៈ ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់

    នាល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា…
    May 9, 2024

    ប្រជាពលរដ្ឋ មន្រ្តីរាជការ ក្នុងខេត្តបន្ទាយមានជ័យ កំពុងបង្ហាញការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោយ៉ាងផុសផុល នៅលេីបណ្តាញសង្គម

    បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ មន្រ្តីរាជការ ថ្នាក់ដឹកនាំក្នុងខេត្តបន្ទាយមានជ័យ ដែលនិយមប្រើប្រាស់បណ្តាញសង្គម កំពុងនាំគ្នាផ្លាស់ប្តូររូបថត Profile របស់ខ្លួននៅលើបណ្តាញសង្គមយ៉ាងផុសផុល ដោយមានភ្ជាប់ជាមួយពាក្យថា «យើងគាំទ្រព្រែកជីកហ្វូណនតេជោ ឬខ្ញុំគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» ដែលបង្ហាញពីចលនាជាតិ និងការសាមគ្គីភាពរបស់មហាគ្រួសារខ្មែរយ៉ាងរឹងមាំ ទៅលើគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ។ ជាការកត់សម្គាល់ការផ្តាស់ប្តូររូបថត Profile គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺមានទាំងឧត្តមមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋភិបាល មន្ត្រីរាជការ…
    May 8, 2024

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ ខណៈគ្រោះថ្នាក់ចរាចរណ៍ នៅតែប្រឈមខ្លាំងក្នុងឆ្នាំ២០២៤!

    ពីវេទិកាអធិបតីនៃទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៥ ប្រារព្ធនៅមណ្ឌលកីឡដ្ឋានខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តសង្កត់ធ្ងន់ពីភាពចាំបាច់នៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយអត្រាអ្នកស្លាប់ និងរងរបួសប្រចាំថ្ងៃ ដែលនៅតែបន្តស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ នាឆ្នាំ២០២៤ នេះទៀត។ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក…
    May 8, 2024

    ដីបម្រុងរបស់រដ្ឋជាដីស្រះជិត៣០,០០០ម៉ែត្រក្រឡា ក្នុងក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ក្នុង១ម៉ែត្រក្រឡា២០០ដុល្លារ យកលុយចែកគ្នា ត្រូវបានបែកធ្លាយ!

    ខេត្តបន្ទាយមានជ័យ៖ នេះបើយោងតាមការបង្ហោះរបស់លោក រ៉េត រ៉ន ដែលជាមន្ត្រីសាលាក្រុងប៉ោយប៉ែត តាមរយៈអាខោនហ្វេសប៊ុករបស់លោកឈ្មោះ “រ៉េត រ៉ន ស្រលាញ់សន្តិភាព” នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ លោកបានសរសេរថា «ដីបម្រុងរបស់រដ្ឋ ដីស្រះទឹកចំនួនជិត៣០,០០០ ម៉ែត្រក្រឡា នៅក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ ក្នុង១ ម៉ែត្រក្រឡា…

    ព័ត៌មានជាតិ

    ព័ត៌មានស៊ើបអង្គេត

    ព័ត៌មានអន្តរជាតិ

    ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍

    • ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍

      មួយសប្ដាហ៍មុន គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្ស ៣៣នាក់ និងរបួស ៦៨នាក់

      ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់៣៣នាក់ ត្រឹមតែរយៈពេលមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) បានឱ្យដឹងថា ជនរងគ្រោះទាំង ៣៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន៦១ករណី នៅទូទាំងប្រទេស។ បើតាមតាមលោក ទូច…

      Read More »
    • ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍

      ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង!

      ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានបង្ហោះសារក្នុងផេកផ្លូវការរបស់ឯកឧត្តម ក្រោមចំណងជើងថា “អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង” ដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា ៖ ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង ១…

      Read More »
    • ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍

      បុរសជនជាតិចិនស្រវឹងបើករថយន្តលុចស៊ីស RX.330បុកស្ត្រីម្នាក់គាបជាប់ក្រោមរថយន្តរុលទៅបុកម៉ូតូ២គ្រឿងទៀតនៅក្នុងក្រុងប៉ោយប៉ែត

      (បន្ទាយមានជ័យ)៖ជនជាតិចិនស្រវឹងបើករថយន្តលុចស៊ីស RX.330បុកស្ត្រីម្នាក់គាបជាប់ក្រោមរថយន្តរុលទៅបុកម៉ូតូ២គ្រឿងទៀនៅយប់រំលងអាត្រាធចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អ្នកដែលឃើញហេតុការណ៍ប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តលុចស៊ីRX.330ពាក់ផ្លាក់លេខភ្នំពេញ 2BX.3001បានបើកបរតាមបណ្តោយផ្លូវបានបុកស្ត្រីម្នាក់ជិៈម៉ូតូច្រាស់ទិសគ្នាបណ្តាលរបួសគាបជាប់ស្ត្រីម្នាក់របួសធ្ងន់រថយន្តរុលទៅបុកម៉ូតូ២គ្រឿងទៀតបណ្តាលខូចខាតហើយជនជាតិចិនស្រវឹងចុះពីរថយន្តច្រង៉េងច្រង៉ាងអ្នកស្រុករកវ៉ៃឡើងជក់បារីប្រងើយក្នុងរថយន្តអត់ឈឺក្បាល។ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះស្ត្រីម្នាក់គាប់ជាប់រថយន្តរបួសធ្ងន់ត្រូវបានសង្គ្រោះ ហើយឃើញសត្តកិច្ចជំនាញមកដល់ធ្វើការពិនិត្យវាស់វែងបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយជនជាតិចិនបើកបរស្ថានភាពស្រវឹងហើយបណ្តាលបុកម៉ូតូស្ត្រីម្នាក់របួសធ្ងន់និងរុលទៅបុកម៉ូតូ២គ្រឿងទៀតបណ្តាលខូចខាត។ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងហើយជនជាតិចិនដែលស្រវឹងដែលបើកបររថយន្តបង្កគ្រោះថ្នាក់និងម៉ូតូ៣គ្រឿងរងការខូចខាតត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោក៕

      Read More »
    • ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍

      នាំកូនប្រពន្ធជិះម៉ូតូពីស្រុកម៉ាឡៃមកលេងក្មួយនៅប៉ោយប៉ែត ត្រូវរថយន្តបុ.កបា.ក់ជើ..ងបែកក្បា..លរងរបួសធ្ងន់ទាំងពីរនាក់និងកូនអាយុ៣ខួបរងរបួសស្រាល រថយន្តបង្កបើករត់គេចបាត់ស្រមោលនៅក្នុងក្រុងប៉ោយប៉ែត។

      បន្ទាយមានជ័យ៖ នាំកូនប្រពន្ធជិះម៉ូតូពីស្រុកម៉ាឡៃមកលេងក្មួយនៅប៉ោយប៉ែត ត្រូវរថយន្តបុកបាក់ជើងបែកក្បាលរងរបួសធ្ងន់ទាំងពីរនាក់និងកូនអាយុ៣ខួបរងរបួសស្រាល រថយន្តបង្កបើករត់គេចបាត់ស្រមោល   ហេតុការណ៍នេះមកើតឡើងនៅវេលាម៉ោង៦.៤០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ខាងកើតវត្ត ផ្សារកណ្តាល១០០ម៉ែត្រ ក្នុងភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ អ្នកឃើញហេតុការណ៍បានប្រាប់ថា៖ មុនពេលកើតហេតុគេឃើញមានរថយន្តធន់តូចទំនងម៉ាកកាម៉ារីឆ្លាមពណ៌ខ្មៅ មិនចាំផ្លាកលេខ ធ្វើដំណើរពីលិចទៅកើតបានវ៉ាជែងរថយន្ត១គ្រឿងទៀត ឆ្លងគំនូសពុះចែកទ្រូងផ្លូវទៅបុក១ម៉ូតូគ្រឿងម៉ាកវេវ ពាក់ផ្លាកលេខ ភ្នំពេញ1V.4922 ដែលបើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យប្តីប្រពន្ធពីរនាក់រងរបួសធ្ងន់ដេកស្តូកស្តឹង…

      Read More »
    • ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍

      ប្ដីប្រពន្ធពីរនាក់បានស្លាប់ ខណៈរថយន្តបុកពីក្រោយបោកផ្ទប់បង្គោលស្លាកសញ្ញា

      ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយបានកើតឡើងបណ្តាលអោយប្ដីប្រពន្ធពីរនាក់បានស្លាប់ ខណៈពួកគាត់បានបើកម៉ូតូសណ្តោងរ៉ឺម៉កចេញពីផ្ទះទៅយកសាច់ជ្រូកនៅលូប្រាំ ពេលជិះដល់ពាក់កណ្តាលផ្លូវត្រូវរថយន្តបើកលឿនមកបុកពីក្រោយពេញទំហឹងផ្លោងរ៉ឺម៉កទៅបោកផ្ទប់បង្គោលស្លាកសញ្ញា បាក់មួយដើម ហើយរថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីម៉ោង២ និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែតុលាឆ្នាំ ២០២៣ នៅលើផ្លូវវេងស្រេង ចំណុចជាប់ផែស្ងួតឧកញ៉ា សូងួន ក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។…

      Read More »
    • ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍

      ជិៈម៉ូតូត្រឡប់ពីជូនចៅទៅសាលារៀនមកវិញត្រូវរថយន្តដឹកទឹកកកបុកបណ្តាលប៉ើងធ្លាក់ប្រឡាយស្លា-ប់ភ្លាមៗនៅក្រុងសិរីសោភ័ណ!!!

      បន្ទាយមានជ័យ៖ជិៈម៉ូតូត្រឡប់ពីជូនចៅទៅសាលារៀនមកវិញត្រូវរថយន្តដឹកទឹកកកបុកបណ្តាលប៉ើងធ្លាក់ប្រឡាយស្លា-ប់ភ្លាមៗកើតឡើងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នៅចំណុចសួនស្ព័រស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះដែលស្លា-ប់ដោយគ្រោះថ្នាក់ចរាចរណ៍មានឈ្មោះ បួរ សុខាយ ភេទប្រុស អាយុ៦៦ឆ្នាំរស់នៅភូមិ.ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះបានជិៈម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងមកត្បូងមានរថយន្តម៉ាក់ហ៊ីយិនដាយពាក់ផ្លាក់លេខបន្ទាយមានជ័យ3A.2029បានបើកបរបញ្ច្រាស់ទិសគ្នាក្នុងទិសដៅត្បូងមកជើងបានរ៉េងចង្កូតទៅជនរងគ្រោះជិៈម៉ូតូបណ្តាលធ្លាក់ចូលប្រឡាយស្លា-ប់ភ្លាមៗ។ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានមកដល់ពិនិត្យវាស់វែងបានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះបានត្រឡប់ពីជូនចៅទៅសាលារៀនហើយត្រឡប់មកវិញត្រូវបានរថយន្តបានបើកបុកជនរងគ្រោះដែលកំពុងជិៈម៉ូតូជបណ្តាលធ្លាក់ចូលប្រឡាយស្លាប់ភ្លាមៗនិងកន្លែងហើយអ្នកបើកបររថយន្តដែលបង្កបានបើកទ្វាររត់បាត់បន្សល់ទុកតែរថយន្តនិងកន្លែង។ មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយធ្វើការវាស់វែងហើយជនរងគ្រោះត្រូវរថយន្តបុកបណ្តាលស្លាប់ត្រូវប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ហើយរថយន្តដែលបង្កនិងម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍៕

      Read More »
    • ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍

      គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់ រថយន្តបុករថយន្ត បណ្តាលឲ្យមនុស្សម្នាក់-ស្លា-ប់- នៅនឹងកន្លែង ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០៣-១២០៤ ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល នៅស្រុកភ្នំស្រួច!!!

      (ខេត្តកំពង់ស្ពឺ)៖នៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣​ នេះនៅវេលាម៉ោង ១១និង៣០នាទី នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៣-១២០៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្ត០១គ្រឿង ម៉ាក SHACMAN ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3G-1758 សណ្តោងរ៉ឺម៉ក់ ពណ៌ស…

      Read More »
    • ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍

      គ្រោះថ្នាក់ចរាចរណ៍ -ដ៏-រន្ធត់- ម៉ូតូ២គ្រឿងបើកបរបញ្ច្រាស់ទិសគ្នាបុកពេញទំហឹងបណ្តាល-ស្លា-ប់-ទាំង២នាក់នៅក្រុងសិរីសោភ័ណ!!!

      (ខេត្តបន្ទាយមានជ័យ)៖ម៉ូតូ២គ្រឿងបើកបរបញ្ច្រាស់ទិសគ្នាបុកពេញទំហឹងបណ្តាល-ស្លា-ប់-ទាំង២នាក់ដែលកើតឡើងនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នៅចំណុចស្ពានទី៣ផ្លូវជាតិលេខ៥ស្ថិតភូមិចក សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ។ អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះមានអ្នកបើកបរម៉ូតូហុងដាឌ្រីមបានបើកបរតាមបណ្តោយផ្លូវជាតិលេចខ៥ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន និងម៉ូតូម៉ាក់ហុងដាវ៉េវបើកបរបញ្ច្រាស់ទិសគ្នាពីកើតមកលិចក្នុងល្បឿនលឿនបានឡើងវ៉ារថយន្តបានបុកគ្នាពេញទំហឹងបណ្តាល-ស្លា-ប់-ទាំង២នាក់នៅនិងកន្លែង។ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងគេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានមកដល់បានធ្វើចរាចរណ៍និងហើយវាស់វែងបានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមូលហេតុដោយម៉ូតូ២គ្រឿងបើកបរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនទើបបណ្តាលបុកគ្នាពេញទំហឹងបណ្តាល-ស្លា-ប់-ទាំង២នាក់និងកន្លែងកើតហេតុនិងរងការខូចខាតម៉ូតូទាំង២គ្រឿង។ មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ជនរងគ្រោះដែលជិៈម៉ូតូបុកគ្នាស្លាប់ទាំង២នាក់ជាបុរស់មានម្នាក់រស់នៅភូមិត្របែក ឃុំបុស្បៅ ស្រុកព្រៈនេត្រព្រៈ និងម្នាក់ទៀតរស់នៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ក្រោយធ្វើការវាស់វែងហើយត្រូវបានប្រគល់សាកសពជនរងគ្រោះជូនសាច់ញាតិនិងយករថយន្តសង្គ្រោះផ្នែកចរាចរណ៍ខេត្តបានដឹកសាកសពជូនដល់គ្រួសារសពដើម្បីធ្វើបុណ្យតាមប្រពៃណីយ៍និងម៉ូតូ២គ្រឿងយកទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមច្បាប់៕

      Read More »
    • ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍

      បុរសម្នាក់បេីករថយន្ត​ ក្នុងល្បឿនលឿនជ្រុលទៅ បុកថ្មពុះចែកទ្រូងផ្លូវ​ខ្ទាត​បុកឃឿនមុខផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជេីង​ ខូចខាតយ៉ាងដំណំ នៅក្នុងខណ្ឌមានជ័យ​!!!

      (ភ្នំពេញ)៖នៅវេលា​ម៉ោង​០៣នឹង៥៥នាទីទាបភ្លឺ​នៅ ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០២៣នេះ បុរសម្នាក់បេីករថយន្ត​ Toyota VIOS​ ពាក់ស្លាកលេខភ្នំពេញ​ 2AN-4356បើកបរក្នុងល្បឿនលឿនជ្រុលទៅ បុកថ្មពុះចែកទ្រូងផ្លូវ​ខ្ទាត​បុកឃឿនមុខផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជេីង​ ខូចខាតយ៉ាងដំណំ ហេតុការណ៍​ស្ថិត​មុខវិទ្យា​ល័យ​ជាសុីម​សាមគ្គី​ ផ្លូវ​២៧១​ សង្កាត់​ស្ទឹងមានជ័យ​ទី១​ ខណ្ឌមានជ័យ​ រាជរាជធានីភ្នំពេញ។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។

      Read More »
    Back to top button