ថ្ងៃទី១៧ ខែមករា ឆ្នាំ២០៥០
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ​ បានឧបត្ថម្ភគ្រឿង ឧបភោគបរិភោគ​ជូនដល់ប្រជា​ពលរដ្ឋក្រីក្រចំនួន០​៩គ្រួសារ នៅឃុំស្លក្រាម ស្រុកស្វាយចេក
Fri,14 January 2022 (Time 03:53 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 9នាក់)


ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី១៤ ខែ​​មរា ឆ្នាំ២​០២២ លោក សិទ្ធិ ឡោះ សមាជិ​កអចិន្ត្រៃយ៍ គណៈ​កម្មាធិកា​របក្សខេត្ត ជាប្រធានក្រុមការងារគណៈ កម្មាធិការគណប​ក្សមូលដ្ឋាន ខ.២៧ ចុះជួ​យស្រុក​ស្វាយ​ចេក អមដំណើ​រដោ​យលោក លឿង ​សុភក្តិ ប្រធា​នគ​ណៈកម្មាធិ​ការណបក្ស ស្រុកស្វាយចេក លោក ​ដា​ ទឹង អនុប្រធា​ន គណៈកម្មា​ធិការគណបក្ស ស្រុកស្វាយចេ ព្រមទាំងក្រុមការងា​រគណៈ​កម្មា​ធិកា​រគណបក្សមូលដ្ឋាន​ខ.២៧ ចុះជួយ​ឃុំ-ភូមិ នៃឃុំស្លក្រាម បាននាំ​យកអំណោ​យជា​គ្រឿងឧបភោគ បរិភោគ និងថវិកា ជាអំណោយរប​ស់ឯក​ឧត្តម នាយឧត្តមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយ​ករដ្ឋមន្ត្រី ជាប្រធានក្រុមការ​ងារថ្នាក់កណ្តាល ចុះជួយ​ខេត្តបន្ទាយមានជ័យ និង​លោកជំទាវអគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ទៅឧប​ត្ថម្ភជូន​ប្រជាពលរដ្ឋក្រីក្រ ចំនួន០៩ នៅក្នុងឃុំស្លកា្រម ស្រុកស្វាយចេក។

នាឱកាសនោះដែរ លោកសិទ្ធិ ឡោះ បាន​ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម នាយឧត្តម​សេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន រួមទាំង​ឯកឧត្តម ប្រធាន អនុ​ប្រធាន គណៈកម្មាធិការបក្សខេត្ត បន្ទាយមានជ័យ ដែលជា​និច្ចតែង​តែយចិត្តទុក​ដាក់គឹតគូរពីជី​វភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជា​ពលរដ្ឋជួបការ​លំបាកក្នុង​វិបត្តិការឆ្លង​រាតត្បាត​ជម្ងឺកូវីដ-១៩ ។ជាក់ស្តែងនាថ្ងៃនេះ ដោយពិនិត្យឃើ​ញពីជីវភា​ពក្រីក្ររបស់ប្រជាព​លរដ្ឋទាំង០៩​គ្រួសារ តាមរយៈអាជ្ញា​ធរមូលដ្ឋានភូមិ-ឃុំ ស្លក្រាមនេះ​ ឯកឧត្តម នាយឧត្តមសេនីយ៍កែ គឹមយ៉ាន ឧបនាយ​ករដ្ឋមន្ត្រី ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមា​នជ័យនិង​លោកជំទាវ បានផ្តល់​ជូនអំណោយតាមរយៈក្រុមការ​ងារគណៈកម្មាធិការគណបក្សមូលដ្ឋានខ.២៧មាន៖អង្ករចំនួន៤​៥០គ.ក្រាម,​ទឹកត្រីចំនួន០៩យួយរ,​ទឹកស៊ីអ៊ីវចំនួន១៨យួរ,​មីចំនួន០៩កេស,ទឹកសុទ្ធវី​តាល់ចំនួន០៩កេស,​ត្រីខចំនួន០៩យួរ,ទឹក្រូចចំនួ​ន០៩កេស,និងថវិកាចំនួន៤៥ម៉ឺនរៀល ក្នុងនោះ​០១គ្រួសារ ទទួលបានអង្ករ​ចំនួន​៥០គ.ក្រាម,ទឹកត្រី​០១យួរ,មី​០១កេស,ទឹក​ស៊ីអ៊ីវចំនួន០២​យួរ,ទឹកសុទ្ធវីតាល់០១​កេស,ត្រីខ០១យួរ,ទឹកក្រូច០​១កេសនិង​ថវិកាចំនួន៥ម៉ឺនរៀល ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកសិទ្ធិ ឡោះ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវខិតខំដាំដំណាំ ចិញ្ចឹមសត្វ រួមផ្សំ ដើម្បីលើកស្ទួយជីវភា​ពគ្រួសារកាន់តែប្រសើរឡើងនិងថែរក្សាសុខភាពឲ្យបានល្អ ដោយបន្តអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងវិធានការ៣កុំ ៣ការពារ ពិាសេសទ​ប់ស្កាត់ជម្ងឺឆ្លងបំប្លែងថ្មី អូមីក្រុង កុំឲ្យឆ្លងចូលក្នុងសហគមន៍យើង ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តធុនធំ​សឺមីរ៉ឺម៉ក មិនគោរពភ្លើង​សញ្ញា​ត្រង់ស្តុបទី១ ក្រុងសិរីសោភ័ណ បុក​រថយន្ត​និង​ចូលផ្ទះ​ពលរដ្ឋបង្ក​ការខូចខាត សំណាងមិនបណ្តាល​ឲ្យមនុស្សគ្រោះថ្នាក់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងកា​រនគរបា​លខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ នាំយក​អំណោ​យជាគ្រឿងឧបភោគ បរិភោ​គ ចែក​ជូនសិស្ស និស្សិត ៤៤នាក់ នៅវិទ្យាស្ថាន​ពហុបច្ចេកទេស (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ​ចំនួន៥១នាក់ ត្រូវទាហានថៃចាប់ឃាត់ខ្លួននៅ​​ខេត្តស្រះកែវ បន្ទាប់ពី​លួចឆ្លងដែន​ដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំរវាងគ​ណៈក​ម្មាធិ​ការដោះស្រាយ​ផលប៉ះពាល់​អគ្គិស​នីកម្ពុជា​ជាមួយអនុគណៈ​កម្មការដោះ​ស្រា​យផលប៉ះពាល់ ខេត្តបន្ទាយមានជ័យ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1960 នាក់
ម្សិលមិញ :
4224 នាក់
សប្តាហ៍នេះ :
66551 នាក់
ខែនេះ :
261785 នាក់
3 ខែនេះ :
705774 នាក់
សរុប :
3213010 នាក់