ថ្ងៃទី១៧ ខែមករា ឆ្នាំ២០៥០
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
"អង្គការF​RAប្រគេនអា​ហាររូបករ​ណ៍ ដល់សា​មណសិស្ស ចំនួន ៣៥ អង្គ/នាក់ ជួបការ​លំបាក"
Thu,13 January 2022 (Time 05:35 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 12នាក់)


ខេត្តបន្ទាយមានជ័យ៖នៅសាលាពុទ្ធិកវិទ្យាល័យ សម្ដេចជាស៊ីម ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ​មានជ័យ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ អង្គការ​គ្រួសារកុមារអភិវឌ្ឍន៍ហៅកាត់FRA ប្រចាំនៅ​កម្ពុជា ដែលជា​អង្គការ មានវត្តមាននៅលើទឹកដីនៃកោះតៃ​វ៉ាន់ បានរៀបចំផ្តល់ប្រគេននូវ អាហា​រូបករណ៍ដល់ សមណៈសិស្ស ចំនួន ៣៥អង្គ/នាក់ ដែលមានជីវភា​ពលំបាក​សម្រាប់​បន្តការ​សិក្សារៀន​សូត្រដល់ថ្នា​ក់ខ្ពស់ទៀត។

លោកបៀវ ថាន ប្រធានមន្ទីរធម្មកា​រនិងសាសនា ខេត្តបន្ទាយ​មានជ័យបានបញ្ជាក់ថា អង្គការFRA នេះមាន​អ្នកស្រីយ៉ាំ​ង​អួយលីន ជានាយិកា បានខិតខំ​កៀងគររក មូលនិធិពីប្រជាជន រស់​នៅលើទឹ​កដីនៃ​កោះតៃវ៉ាន់ដែ​លមានទឹកចិត្តអាណិតស្រឡាញ់​មកលើប្រជាជនកម្ពុជា ដោយការផ្ដល់​អាហារូបករណ៍សរុបចំនួន៥ លើករួចមកហើយ។​មិនតែប៉ុណ្ណោះអង្គការតែងតែចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាលក្នុងការជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋទីទាល់ក្រងាយរងគ្រោះ និងរង​គ្រោះដោយគ្រោះធម្មជាតិជាពិសេសបានជួយឧបត្ថម្ភប្រគេនទេយ្យទាន ព្រះសង្ឃក្នុង​ខេត្ត​បន្ទាយមា​នជ័យទាំងមូលក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ19 និងបានជួយ​ជួសជុលសាលា​ពុទ្ធិកវិទ្យាល័យ​សម្ដេចជាស៊ីមផងដែរ។

អ្នកស្រីយ៉ាំង អួយលីន ​បានមានប្រសាសន៍តាម​វីដេអូអនឡាញ ពីទឹកដីនៃកោះតៃវ៉ាន់បា​នបញ្ជាក់ថា កា​រសិក្សារៀនសូត្រគឺមានសា​រៈសំខាន់សម្រាប់មនុ​ស្សគ្រប់រូប មានចំណេះវិជ្ជាគឺមានអ្វីអ្វីទាំងអស់។

លោកស្រីបានបន្តថា រយៈកា​លកន្លងមកក៏មានការព្រួយបារម្ភចំពោះជំងឺកូវីដ១៩ ដែលធ្វើឱ្យសម​ណៈ​សិស្ស សិស្សពុំបាន សិក្សារៀនសូត្រ។តែពេលនេះរូបគាត់សប្បាយចិត្តរីករាយនឹងការជួយឧបត្ថម្ភផ្តល់អាហាររូបករណ៍ដើម្បីឲ្យសមណៈសិស្ស សិស្សរៀន​សូត្របន្តដល់ថ្នាក់ឧត្តម។ហើយលោ​កស្រីក៏សូមផ្តាំផ្ញើត្រូវ​ខិតខំរៀនសូត្រឲ្យបាន​ជាប់លា​ប់ ដើម្បីក្លាយជា​ធនធានមនុស្សដ៏ពិត​ប្រាកដជាប្រយោជ​ន៍បម្រើដល់ប្រទេ​សជាតិនិ​ងខ្លួនឯងផងដែរ ហើយលោ​កស្រីនឹងបន្តជួយជារៀងរាល់ឆ្នាំដល់ សមណៈសិស្ស សិស្ស ក្រខ្សត់។

ព្រះឧត្តមសីលញ្ញាណ ធុលសុធា ព្រះមេគណខេត្តបានមាន​សង្ឃដីកាថ្លែងនូ​វអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះអង្គការFRA ពិសេសប្រជា​ជន នៃកោះតៃវ៉ាន់ដែលតែ​ងតែឧបត្ថម្ភថវិកាជា​ច្រើនម៉ឺនដុល្លារសហ​រដ្ឋអាមេរិកនាំប្រជាពលរដ្ឋកម្ពុជា។
សូមបញ្ជាក់ផងដែរថាការផ្តល់អាហារូបករណ៍នៅពេលនេះក្នុងមួយអង្គនាក់ ទទួលបាន៥០០​ដុល្លារស​ហរដ្ឋអាមេរិក៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តធុនធំ​សឺមីរ៉ឺម៉ក មិនគោរពភ្លើង​សញ្ញា​ត្រង់ស្តុបទី១ ក្រុងសិរីសោភ័ណ បុក​រថយន្ត​និង​ចូលផ្ទះ​ពលរដ្ឋបង្ក​ការខូចខាត សំណាងមិនបណ្តាល​ឲ្យមនុស្សគ្រោះថ្នាក់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងកា​រនគរបា​លខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ នាំយក​អំណោ​យជាគ្រឿងឧបភោគ បរិភោ​គ ចែក​ជូនសិស្ស និស្សិត ៤៤នាក់ នៅវិទ្យាស្ថាន​ពហុបច្ចេកទេស (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ​ចំនួន៥១នាក់ ត្រូវទាហានថៃចាប់ឃាត់ខ្លួននៅ​​ខេត្តស្រះកែវ បន្ទាប់ពី​លួចឆ្លងដែន​ដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំរវាងគ​ណៈក​ម្មាធិ​ការដោះស្រាយ​ផលប៉ះពាល់​អគ្គិស​នីកម្ពុជា​ជាមួយអនុគណៈ​កម្មការដោះ​ស្រា​យផលប៉ះពាល់ ខេត្តបន្ទាយមានជ័យ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2228 នាក់
ម្សិលមិញ :
4224 នាក់
សប្តាហ៍នេះ :
66819 នាក់
ខែនេះ :
262053 នាក់
3 ខែនេះ :
706042 នាក់
សរុប :
3213278 នាក់