ថ្ងៃទី១៧ ខែមករា ឆ្នាំ២០៥០
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
បើកបវេ​សនកា​លថ្នាក់​ខេត្តបន្ទា​យមានជ័យ ប្រារព្ធ​នៅវិទ្យាល័យហ៊ុន សែនខ្លាកូន ក្រុងសិរី​សោភ័​ណ
Tue,11 January 2022 (Time 04:13 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 14នាក់)


ខេត្តបន្ទាយមានជ័យ៖នៅវិទ្យាល័យហ៊ុន សែនខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាល​រសៀល​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានរៀបចំពិធីបើកបវេសនកាលថ្នាក់ខេត្តបន្ទាយមានជ័យ ឆ្នាំសិក្សា​២០២១-២២ក្រោមអធិបតីភាព ឯកឧត្តម អុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ និងមា​នការ​ចូលរួមដោយ​លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកឧត្តមទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកប្រធាន / អនុប្រធានមន្ទីរ អង្គភាព លោកអភិបាលក្រុង អង្គការ សមាគម ដៃគូអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ សិស្សនិងមាតាបីតាសិស្សជាច្រើននាងផងដែរ។

លោកសុខ ចំណាន នាយកវិទ្យាល័យហ៊ុន សែនខ្លាកូនបានមានបានមានប្រសាសន៍ថា: វិទ្យាល័យ​នេះ មានបុគ្គលិកអប់រំចំនួន​៧១នាក់ ហើយឆ្នាំសិក្សា២០២០-២១ មាន​សិស្សសរុប១.១១៤នា​ក់/ស្រី៦៦០នាក់ ។​សិស្សប្រឡងជាប់មធ្យម​ភាគសរុប៧៥០នាក់/ ស្រី៤៥៤នាក់ ។ឆ្នាំសិក្សា ២០២១-២២ នេះ មានសិស្សសរុប១.១៦០នាក់/ស្រី៦៧៨នាក់ (ពីទី៧ដល់ទី១២) ។
លោកបន្តថា សាលាមានអគារសិក្សា៧អគារ ក្នុងនោះមានអគារធនធាន១ខ្នងផង ដែលមា​នបន្ទប់ពិ​សោធន៍២បន្ទប់ បន្ទប់កុំព្យួរទ័រ២បន្ទប់ និងបណ្ណាល័យ១បន្ទប់។ក្នុងនោះ កាលពីថ្ងៃទី២០ ខែ​តុលា ឆ្នាំ២០១៦ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​និងប្រតិភូបាន​អញ្ជើញមកដល់សា​លាសួរសុខទុក្ខ គ្រូ សិស្ស ហើយបានផ្តល់អគារសិក្សា១ខ្នងស្មើ៣ជាន់ ស្មើ៣០បន្ទប់ អគារស្នាក់​នៅគ្រូ១ខ្នង ២ ជាន់និងអគារទីចាត់ការ១ខ្នង ផ្តល់កុំព្យួរទ័រ២០គ្រឿង ម៉ាស៊ីនព្រីនធ័រ​២គ្រឿងនិង​ម៉ាស៊ីនថត១គ្រឿង ផងដែរ។

លោកឈួន ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តប​ន្ទាយមានជ័យ​បានអានសារលិខិត​សម្តេចអគ្គមហា​សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រកម្ពុជា​ក្នុងឱកាស​បើកប​វេសនកាលឆ្នាំសិក្សា២០២១-២២ ដោយលើកឡើងនូវ១៣​ចំណុច​ដើម្បីអោយលទ្ធផ​លល្អ​ប្រសើរតាមរំពឹងទុកនៃគោលនយោបាយអប់រំ"គន្លងប្រក្រតីថ្មីនៃវិស័យអប់រំ"។

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្ត​បានមានប្រសាសន៍ថា:ក្នុងអាណត្តិទី៦នេះ សម្តេតេ​ជោនាយក​រដ្ឋមន្ត្រី​បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ ដោយចាត់ទុក​ការអភិវឌ្ឍន៍ធ​នធាន​មនុស្សជា​អាទិភាពទី១ ។ក្នុងនោះក្រសួងអប់រំបានប្តេជ្ញាសម្រេចអោយបានបាននូវមុំទី១ ស្តីពី "ការពង្រឹងគុណភាពគុណភាពអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា" ។

ទន្ទឹមនោះឯកឧត្តមបានសម្តែងការអបអរសាទរពិធីបើកបវេសនកាលថ្មី ហើយសូមលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សចូលរួមអនុវត្ត៦ចំណុចសំខាន់ៗ សំដៅអោយស​ម្រេចបានគោល​ដៅរបស់យើង ។សម្រាប់ដំណើរការបត្រៀម រៀននៅនៃបវេ​សនកាលនេះដែរ ក៏មានកា​រប្រគ​ល់ប័ណ្ណសរសើរជូនសមា​ជិកក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារ ,ប្រគល់លិ​ខិតថ្លែងអំណ​រគុណដ​ល់អង្គការកុមា​រជ័យ,ដល់អង្គការសមាគមអភិវឌ្ឍន៍បច្ចេកទេសយុវវ័យខ្មែរ ។

ប័ណ្ណសរសើរជូនលោកគ្រូអ្នកគ្រូដែលមានស្នាដៃល្អ ,ចែករង្វាន់និងប័ណ្ណស​រសើរជូន​សិស្សា​​នុសិស្ស​ដែលប្រឡង​ឌីប្លូម ទទួលបាននិទ្ទេសល្អ, ចែករង្វាន់និងប័ណ្ណស​រសើរដល់សិស្ស​ទទួលចំណាត់​ថ្នាក់លេខ១ ,លេខ២,លេខ៣និងចែកកង់១១គ្រឿងដល់សិស្សក្រីក្រីផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តធុនធំ​សឺមីរ៉ឺម៉ក មិនគោរពភ្លើង​សញ្ញា​ត្រង់ស្តុបទី១ ក្រុងសិរីសោភ័ណ បុក​រថយន្ត​និង​ចូលផ្ទះ​ពលរដ្ឋបង្ក​ការខូចខាត សំណាងមិនបណ្តាល​ឲ្យមនុស្សគ្រោះថ្នាក់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងកា​រនគរបា​លខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ នាំយក​អំណោ​យជាគ្រឿងឧបភោគ បរិភោ​គ ចែក​ជូនសិស្ស និស្សិត ៤៤នាក់ នៅវិទ្យាស្ថាន​ពហុបច្ចេកទេស (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ​ចំនួន៥១នាក់ ត្រូវទាហានថៃចាប់ឃាត់ខ្លួននៅ​​ខេត្តស្រះកែវ បន្ទាប់ពី​លួចឆ្លងដែន​ដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំរវាងគ​ណៈក​ម្មាធិ​ការដោះស្រាយ​ផលប៉ះពាល់​អគ្គិស​នីកម្ពុជា​ជាមួយអនុគណៈ​កម្មការដោះ​ស្រា​យផលប៉ះពាល់ ខេត្តបន្ទាយមានជ័យ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2095 នាក់
ម្សិលមិញ :
4224 នាក់
សប្តាហ៍នេះ :
66686 នាក់
ខែនេះ :
261920 នាក់
3 ខែនេះ :
705909 នាក់
សរុប :
3213145 នាក់