ថ្ងៃទី១៧ ខែមករា ឆ្នាំ២០៥០
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ពិធីបើកប​វេសនកាល សម្រាប់ឆ្នាំសិក្សាថ្មី២​០២១-២០២២ នៅវិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញ ក្នុងស្រុកមុខ​កំពូល
Mon,10 January 2022 (Time 11:48 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 26នាក់)


ព្រឹកថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំឆ្លវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯក​ឧត្តម គង់ អៀង អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមុខកំពូល និងលោក យី យ៉េន អភិបាល នៃគណៈអភិបាលស្រុកមុខកំពូល បានអញ្ជើញ ជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើ​កបវេសន​កាល សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២ ទូទាំងស្រុកមុខកំពូល ដោយមានការអញ្ជើ​ញចូលរួមពីសំ​ណាក់ លោក ពៅ វណ្ណា ប្រធានការិ​យាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល លោក ​លោកស្រី អភិបាលរងស្រុក លោក លោកស្រី មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក កងកម្លាំង​ទាំងបី មន្ត្រី រដ្ឋបាលស្រុក លោកមេឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទូទាំងស្រុក​មុខកំពូលនិងបានធ្វើពិធីប្រគល់ប័ណ្ណសរសើ​រ និងវត្ថុអនុស្សាវរីយ៍ លើកទឹកចិត្តដល់លោកគ្រូ អ្នក​គ្រូ និងសិស្សពូកែទូទាំងវិទ្យាល័យក្នុងស្រុក។

ឯកឧត្ដមបន្តថានេះ គឺជាការខិតខំប្រឹងប្រែង គិតគូយ៉ាងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិ​បណ្ឌិត របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិ​ធានការទាន់​ពេលវេលា ក្នុងការគ្រប់គ្រង ដាក់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងខិតខំស្វែង​រកវ៉ាក់សាំង​ចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយមិនរើសអើង រហូតសម្តេច ប្រកាសបិទព្រឹត្តិ​ការណ៍សហគមន៍ ២០ កុម្ភៈ ព្រមទាំងប្រកាសបើកដំណើរប្រទេសឡើងវិញ។

ហើយថ្ងៃ​នេះ គឺជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អា​យុត្រូវចូលសា​លារៀន និងជាថ្ងៃចូលរៀន ក្នុងឆ្នាំសិក្សាថ្មីរបស់ក្មួយៗជាសិស្សានុសិស្ស ជាកុលបុត្រ កុលធីតាជាទីស្រឡាញ់ គ្រប់ៗគ្នានៅក្នុង " គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ" ។

ក្នុងនាមរដ្ឋបាលស្រុកមុខកំពូល លោកអភិបាលស្រុក បានឧបត្ថម្ភអំពូលភ្លឺសូឡាដល់វិទ្យាល័យ ជា ស៊ីម ព្រែកអញ្ចាញចំនួន១០០ដើម ដើម្បីដាក់បំភ្លឺក្នុងបរិវេណវិទ្យាល័យផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តធុនធំ​សឺមីរ៉ឺម៉ក មិនគោរពភ្លើង​សញ្ញា​ត្រង់ស្តុបទី១ ក្រុងសិរីសោភ័ណ បុក​រថយន្ត​និង​ចូលផ្ទះ​ពលរដ្ឋបង្ក​ការខូចខាត សំណាងមិនបណ្តាល​ឲ្យមនុស្សគ្រោះថ្នាក់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងកា​រនគរបា​លខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ នាំយក​អំណោ​យជាគ្រឿងឧបភោគ បរិភោ​គ ចែក​ជូនសិស្ស និស្សិត ៤៤នាក់ នៅវិទ្យាស្ថាន​ពហុបច្ចេកទេស (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ​ចំនួន៥១នាក់ ត្រូវទាហានថៃចាប់ឃាត់ខ្លួននៅ​​ខេត្តស្រះកែវ បន្ទាប់ពី​លួចឆ្លងដែន​ដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំរវាងគ​ណៈក​ម្មាធិ​ការដោះស្រាយ​ផលប៉ះពាល់​អគ្គិស​នីកម្ពុជា​ជាមួយអនុគណៈ​កម្មការដោះ​ស្រា​យផលប៉ះពាល់ ខេត្តបន្ទាយមានជ័យ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2372 នាក់
ម្សិលមិញ :
4224 នាក់
សប្តាហ៍នេះ :
66963 នាក់
ខែនេះ :
262197 នាក់
3 ខែនេះ :
706186 នាក់
សរុប :
3213422 នាក់