ថ្ងៃទី១៧ ខែមករា ឆ្នាំ២០៥០
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
​ដំណាំអំ​ពៅប្រភេទ(ខេ២១) ឆ្នាំនេះ​ល្អជាងឆ្នាំ​ទៅ​មិញ ឯ​ទីផ្សារ​នាំចេ​ញ​ទៅ​ប្រ​ទេស​ថៃតម្លៃ​ថេ
Mon,10 January 2022 (Time 01:06 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 15នាក់)


ខេត្តបន្ទាយមានជ័យ៖ប្រជា​កសិករដាំ​ដំណាំអំ​ពៅប្រភេ​ទ(ខេ២១)​ នាំ​ចេញ​ទៅកា​ន់ប្រទេ​សថៃ នៅ​តា​មបន្ទាត់​ព្រំដែ​ន ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយ​មានជ័​យ បាន​សម្តែង​ការ​សប្បាយចិ​ត្ត​ដោយ​សារឆ្នាំ​នេះ​ទិន្ន​ផលបានល្អ​ជាងឆ្នាំ​ទៅមិញ​ ឯទីផ្សារ​នាំចេញ​ទៅប្រទេសថៃ​តម្លៃមិន​ជាងឆ្នាំទៅមិញ។​

បើតាមលោក ម៉ាប់ ជា​ប្រជាព​លរដ្ឋ​រស់នៅ​ក្នុងភូមិ​សិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បាន​លើ​កឡើងថា ប្រជា​កសិក​រដែល​ដាំអំ​ពៅឆ្នាំ​នេះ​សប្បាយ​ចិត្តក្នុងការ​ប្រមូល​ផល ដោយ​សារអំ​ពៅឆ្នាំ​នេះបាន​ផលល្អជា​ឆ្នាំទៅមិញ ដោយ​កត្តាទឹ​កភ្លៀង​បា​នធ្លាក់​អំ​ណោ​យ​ផលល្អ​ ឯ​តម្លៃវិ​ញ​បើប្រៀប​ធៀប​នឹងឆ្នាំ​ទៅ​មិញ​មិន​ជាងគ្នានោះ​ទេ ពោល​គឺថេ ដោយ​ឈ្មួ​ញ​ថៃចូល​មកទិញ​ដល់​ចំការ​ក្នុង​១​តោ​ន តម្លៃ១,០​០០​បាត​(ប្រាក់ថៃ) ស្មើនឹ​ងជាង​១២ម៉ឺន​រៀល ហើ​យម្យ៉ាង​វិញទៀត​អំពៅ​ប្រភេទ​(ខេ​២១)​នេះ​មា​នរស់​​ជាតិផ្អែម​ល្អ​និង​ពេញនិ​យម​សំរាប់ទី​ផ្សា​រ​​នាំ​ចេញ​ ចូល​រោងច​ក្រ​ផលិត​ជា​ស្ករស ក្នុង​ប្រ​ទេសថៃ។

លោកបញ្ជាក់ថា ទំហំ​ដី​ក្នុង​១រ៉ៃប្រជាក​សិករ​អាចប្រមូលផ​លបាន​ចាប់ពី​២៨ ទៅ៣០តោន ដាំម្តង​អាច​ប្រមូល​ផល​បាន​៣ទៅ៤លើក ​ដោយ​ប្រើ​រយៈ​​ពេល៩​ខែប្រមូល​ផល​ម្តង ​អំ​ពៅ​មាន​ប្រវែង​២ទៅ​២.៥ម៉ែត្រ ដោយ​គ្រាន់​តែដា​ក់​ជី ភ្ជួរដីលុបគល់ និងបាញ់ថ្នាំសំ​រាប់ស្មៅ ឬ​សត្វល្អិតតែប៉ុណ្ណោះ។ក្នុង​នោះលោកបាន​លើកឡើងពី​បទពិសោធ​ន៍ក្នុង​ការដាំអំពៅ​រយៈ​ពេល​ជាច្រើនឆ្នាំមក​នេះ​ឃើញថា​ អំពៅ​ដើម​កា​ន់តែចំ​ណា​ស់បន្តិចកា​ន់តែផ្អែម ហើយ​តម្លៃក៏កាន់តែ​ថ្លៃផងដែរ។

ទន្ទឹមនោះដែរ​លោក​ក៏បាន​អំពាវនាវដ​ល់ប្រជា​ពលរដ្ឋ ដែលមា​នបំ​ណង​ចង់ឆ្លង​ដែ​រទៅធ្វើ​ការងា​រដោ​យខុ​សច្បាប់នៅ​ក្រៅប្រទេ​ស គួរនាំ​គ្នា​ងាកម​កធ្វើកា​រងារប្រ​ក​បរបរនៅស្រុកយើ​ងក៏បា​នដូចគ្នាត​ម្លៃព​លកម្ម​បើប​ងប្អូន​ខំធ្វើ​នោះ​នឹងបា​នកម្រៃច្រើន​ មិន​ចាំបាច់​ចំណា​ក់ស្រុក​ដោយប្រថុយ​ប្រថាន ដោយ​ខ្លះ​គេ​ជិះ​ជាន់​កម្លាំងពលកម្ម​ជា​ដើមនោះទេ។

ដោយឡែកលោក ដា រ៉ុង ដែល​ជាកម្មស៊ីឈ្នួលកាប់​អំពៅនិងជាកម្មកសំណង់ផ​ងនោះក៏បាន​លើ​ឡើ​ង​ដែ​រស្រដៀងនឹ​ងលោកម៉ា​ប់ដែរថា តម្លៃកម្លាំង​ព​លកម្ម​នៅស្រុក​យើង បើប្រៀប​ធៀបទៅនឹង​ស្រុក​ថៃ​​មិនជា​ងគ្នាប៉ុន្មាន​នោះទេ ដូច្នេះ​គួរនាំ​គ្នាប្រក​ប​របរនិងធ្វើ​ការនៅស្រុក​យើងវាប្រសើជាង ឆ្លង​ដែនដោ​យ​ប្រថុយ​ប្រថាន គេ​ជិះ​ជាន់​កម្លាំង​ពលកម្ម​ ហើយម្យ៉ាងវិញ​ទៀត​រស់នៅ​ដោយ​ជួបជុំគ្រួ​សារទៀងផ​ង​៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តធុនធំ​សឺមីរ៉ឺម៉ក មិនគោរពភ្លើង​សញ្ញា​ត្រង់ស្តុបទី១ ក្រុងសិរីសោភ័ណ បុក​រថយន្ត​និង​ចូលផ្ទះ​ពលរដ្ឋបង្ក​ការខូចខាត សំណាងមិនបណ្តាល​ឲ្យមនុស្សគ្រោះថ្នាក់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងកា​រនគរបា​លខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ នាំយក​អំណោ​យជាគ្រឿងឧបភោគ បរិភោ​គ ចែក​ជូនសិស្ស និស្សិត ៤៤នាក់ នៅវិទ្យាស្ថាន​ពហុបច្ចេកទេស (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ​ចំនួន៥១នាក់ ត្រូវទាហានថៃចាប់ឃាត់ខ្លួននៅ​​ខេត្តស្រះកែវ បន្ទាប់ពី​លួចឆ្លងដែន​ដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំរវាងគ​ណៈក​ម្មាធិ​ការដោះស្រាយ​ផលប៉ះពាល់​អគ្គិស​នីកម្ពុជា​ជាមួយអនុគណៈ​កម្មការដោះ​ស្រា​យផលប៉ះពាល់ ខេត្តបន្ទាយមានជ័យ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2710 នាក់
ម្សិលមិញ :
4224 នាក់
សប្តាហ៍នេះ :
67301 នាក់
ខែនេះ :
262535 នាក់
3 ខែនេះ :
706524 នាក់
សរុប :
3213760 នាក់