ថ្ងៃទី១៧ ខែមករា ឆ្នាំ២០៥០
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ដំណាំឪឡឹក និងត្រសក់ ធម្មជាតិឆ្នាំនេះ​មា​នទីផ្សារល្អ តែទិន្នផ​លមិន​សូវបាន ដោយ​សារមិន​សូវ​មា​នទឹ​កសន្សើមគ្រ​ប់គ្រាន់
Mon,10 January 2022 (Time 01:26 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 16នាក់)


ខេត្តបន្ទា​យមានជ័យ៖ប្រ​ជា​កសិករ​ដាំដំ​ណាំ​ហូប​ផ្លែប្រភេ​ទឪឡឹក និងត្រស​ក់ ​នៅក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាមា​នជ័យជាប់​ព្រំដែន ថៃ បានត្អូញត្អែអំ​ពីការដាំដុះ​មិនសូវបា​នផល​ដោយសារកត្តាឆ្នាំនេះ​ទឹក​សន្សើមមិ​នសូវ​អំ​ណោ​យ​ឲ្យ​បាន​គ្រប់គ្រាន់ ពីព្រោះ​ដំណាំ​ទាំងនេះ​គឺពឹងផ្អែក​ទៅ​លើទឹ​កសន្សើម​ទាំ​ង​ស្រុង ឯតម្លៃល​ក់ចេ​ញនៅ​តាមទីផ្សារមិន​ពិបាក​នោះទេ បើប្រៀប​ធៀបឆ្នាំ​ទៅមិញ​ប្រហា​ក់​ប្រហែ​លគ្នា។

ប្រជាកសិករបាន​ឲ្យដឹងថា ក្រៅពីដាំ​និងប្រមូល​ផលដំឡូងមី ពួក​គាត់មួយចំនួនងាកមកដាំដំណាំ​ឪឡឹក និងត្រសក់ បន្ទាប់បន្សំដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ​បន្ថែម ដោយខ្លះដាំក្នុង​មួយ​ឆ្នាំ១ដង និងខ្លះ​ទៀត​២ដង ហើ​យ​កា​រដាំដុះ​នោះទៀត​សោធពឹងផ្អែក​ទៅលើទឹក​សន្សើម ដោយសា​រឆ្នាំ​នេះទឹកសន្សើ​មផ្តល់​មិនគ្រប់គ្រាន់ធ្វើ​ឲ្យដាំណាំ​ពួកគាត់​មិនសូវ​បានផល​ល្អនោះ​ទេ។

លោកស្រី សួន សៃហឿត ជាប្រ​ជាកសិក​នៅភូមិខ្វាវ ឃុំរលួស​ ស្រុកស្វាយ​ចេកបានលើក​ឡើងថា ផ្លែ​ឪឡឹកឆ្នាំ​នេះ​លក់ចេញក្នុង​១តោនតម្លៃ៧​០ម៉ឺនរៀល រីឯត្រស​ក់ទាំងខ្ជី និងទុំ ក្នុង​១គីឡូក្រាមតម្លៃ​២០០០រៀល បើប្រៀប​ធៀបឆ្នាំ​ទៅ​មិញមិនជាងគ្នានោះទេ។

លោកស្រីបញ្ជាក់ថា ប្រជាកសិករ​យើងចាប់ផ្តើម​ដាំណាំឪឡឹក និង​ត្រសក់​ក្នុងចន្លោះចាប់​ពីខែ​៥-៦​រយះ​ពេល​ត្រឹម​តែ ២ខែ នឹងចាប់​ផ្តើមប្រមូល​ផល ហើ​យកា​រដាំដុះ​នោះមិន​ពិបា​​កនោះ​ទេ ដោយ​ប្រើ​តែ​ជីធម្មជា​តិ​ដូច​ជា លាម​កសត្វ​គោ ក្របី​ជាដើម​តែប៉ុណ្ណោះ​។

ពួកគាត់លើកឡើងទៀតថា ទោះបីជាការដាំដំណាំ​ទាំងនេះមិន​សូវបានផលតាមតម្រូវការ​ក៏ពិ​តមែន ក៏ប៉ុន្តែវា​អាច​ទប់​ទល់ជីវភាពក្នុង​គ្រួសារបាន ដោយមិនចាំបាច់ឆ្លងដែនទៅស្វែករកកា​រងារធ្វើនៅ​ក្រៅ​ប្រទេស ដោយខុសច្បាប់ទាំងប្រថុយប្រថាននោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តធុនធំ​សឺមីរ៉ឺម៉ក មិនគោរពភ្លើង​សញ្ញា​ត្រង់ស្តុបទី១ ក្រុងសិរីសោភ័ណ បុក​រថយន្ត​និង​ចូលផ្ទះ​ពលរដ្ឋបង្ក​ការខូចខាត សំណាងមិនបណ្តាល​ឲ្យមនុស្សគ្រោះថ្នាក់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងកា​រនគរបា​លខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ នាំយក​អំណោ​យជាគ្រឿងឧបភោគ បរិភោ​គ ចែក​ជូនសិស្ស និស្សិត ៤៤នាក់ នៅវិទ្យាស្ថាន​ពហុបច្ចេកទេស (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ​ចំនួន៥១នាក់ ត្រូវទាហានថៃចាប់ឃាត់ខ្លួននៅ​​ខេត្តស្រះកែវ បន្ទាប់ពី​លួចឆ្លងដែន​ដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំរវាងគ​ណៈក​ម្មាធិ​ការដោះស្រាយ​ផលប៉ះពាល់​អគ្គិស​នីកម្ពុជា​ជាមួយអនុគណៈ​កម្មការដោះ​ស្រា​យផលប៉ះពាល់ ខេត្តបន្ទាយមានជ័យ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2348 នាក់
ម្សិលមិញ :
4224 នាក់
សប្តាហ៍នេះ :
66939 នាក់
ខែនេះ :
262173 នាក់
3 ខែនេះ :
706162 នាក់
សរុប :
3213398 នាក់