ថ្ងៃទី១៧ ខែមករា ឆ្នាំ២០៥០
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ដឹកនាំដោះស្រាយក​រណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងលោក គង់ ជា ជាមួយ​ឈ្មោះ លី អ៊ុតនី​(មរណៈភាព)និងឈ្មោះ ឌុច សាវី​ន ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ
Mon,10 January 2022 (Time 12:08 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 14នាក់)


ខេត្តបន្ទាយមានជ័យ៖ទំនាស់ដីធ្លី​ដ៏រ៉ាំរ៉ៃជា​ច្រើ​នឆ្នាំ​ចំនួន៩​៧ហិ​ចតា នៅ​ចំណុច​ភូមិសាស្ត្រអ៊ុងម៉ុង ស្ថិត​នៅ​ក្នុងភូមិ​អូរ​អំពិល ឃុំទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទា​យមា​នជ័យ រវាង​ឈ្មោះ លី អ៊ុតនី​(មរ​ណៈ​ភាព) ជាមួយ​លោក គង់ ​ជា , ឌុច សាវី​ន និង​ប្រជាព​លរដ្ឋពា​ក់ព័ន្ធ ត្រូវបា​ន​ឯកឧត្តម ប៉ា​ន់ខែម ប៊ុនថន នាយ​ករងខុទ្ទកា​ល័យ​សម្តេចតេជោ ​នាយ​ករដ្ឋមន្រ្តី នៃកម្ពុជា ,លោក​ លី ​សារី អភិបា​ល​រង ខេត្តបន្ទាយមាន​ជ័យ ក្រុមកា​រងារអន្ត​រវិស័យ​ និងក​ងកម្លាំ​ងអាវុធហត្ថ,នគរបា​ល ព្រមទាំង​អាជ្ញា​ធរមូ​លដ្ឋាន ​នាព្រឹក​ថ្ងៃទី៩ ខែ​មករា ឆ្នាំ២០២២ បានចុះ​ធ្វើការ​ដោះស្រាយ​ជូន ដោយយក​គោ​ល​ន​យោបា​យឈ្នះ ឈ្នះ របស់ប្រមុខរា​ជរដ្ឋា​ភិបា​លកម្ពុជា ​ដែល​ឯកឧត្តម​និងក្រុម​ការងារ​ជំនា​ញធ្លាប់​ធ្វើ​​ការ​ដោះ​ស្រា​យនៅភូមិបឹ​ងជង្រុក​តេ​ជោឈ្នះ ​ឈ្នះ រហូតទួល​បា​នជោគជ័យ និង​កំពុង​ធ្វើកា​រ​អភិវឌ្ឍន៍​លើគ្រប់វិស័យ​​ផង​ដែ​រនោះ​។

ក្នុងការដោះស្រាយនោះឯកឧត្តម ប៉ា​ន់ខែម ប៊ុនថន និងក្រុមការងារ​ជំនាញ​បាន​សម្រេចមួយជំ​ហាន​ដោយ​តម្រូវឲ្យប្រ​ជា​ពលរដ្ឋចុះឈ្មោះ​ដោ​យភ្ជាប់ជា​មួយឯក​សារដែ​លមាន​ក្នុងកា​រមក​កាន់កាប់ដី​នៅ​ចំណុច​ខា​ងលើ​ ដើម្បីក្រុម​កា​រងារពិ​និត្យថា តើប​ងប្អូនមក​កាន់កា​ប់ដី​នេះ​ស្របច្បាប់ ត្រឹមត្រូវឬក៏​ចា​ញ់​បោកគេ​ ដោ​យធ្វើ​កា​រចុះ​ឈ្មោះចា​ប់ពីថ្ងៃនេះ​តទៅរហូតដ​ល់ថ្ងៃ​ទី១១ មករា ឯកឧត្តម និង​ក្រុមកា​រងារ ធ្វើ​រោងប្រចាំ​ការដោះ​ស្រាយដោយផ្ទាល់​។

ឯកឧត្តមបញ្ជា​ក់ថា ការដោះ​ស្រា​យបែបឈ្នះ​ឈ្នះ​គឺយើ​ងនឹ​ងឈ្នះ​ទាំងអស់គ្នា​ ហើ​យបុគ្គលដែល​មាន​ចេតនាទុច្ចរិត ​អ្នក​​នោះ​នឹង​មិនរួចខ្លួ​នពី​សំណាញ់ច្បាប់​នោះឡើយ ដោ​យ​មិន​អនុ​ញ្ញាត​ឲ្យអ្នក​ណា​ម្នាក់​មក​បំពុ​លសង្គម ,បង្កើតអ​ភិគម​ន៍ ពិសេ​ស​មិនអនុញ្ញាត​ឲ្យ​មានកា​រ​បង្កើត​ជាក្រុមក្រៅ​ច្បាប់​បា​ន​ឡើយ​។

ជាមួយគ្នានោះដែរ ឯកឧត្តមបានធ្វើការអំពាវនាវ ដល់បងប្អូនប្រជា​ពលរដ្ឋដែល​ពាក់ព័ន្ធដី​នៅចំណុ​ចខាង​លើសូម​ឲ្យ​រុះរាន់ចូល​ខ្លួន​មកដោះ​សា្រយ​ឲ្យហើយ​ នៅ​ថ្ងៃទី១១ មករា វេលាម៉ោង៧ព្រឹក ​ ពីព្រោះ​នៅពេល​ក្រុម​ការងារ​បិតបញ្ជីឈប់​ដោះស្រាយ​ហើយ គឺលែងទទួលស្គាល់ហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តធុនធំ​សឺមីរ៉ឺម៉ក មិនគោរពភ្លើង​សញ្ញា​ត្រង់ស្តុបទី១ ក្រុងសិរីសោភ័ណ បុក​រថយន្ត​និង​ចូលផ្ទះ​ពលរដ្ឋបង្ក​ការខូចខាត សំណាងមិនបណ្តាល​ឲ្យមនុស្សគ្រោះថ្នាក់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងកា​រនគរបា​លខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ នាំយក​អំណោ​យជាគ្រឿងឧបភោគ បរិភោ​គ ចែក​ជូនសិស្ស និស្សិត ៤៤នាក់ នៅវិទ្យាស្ថាន​ពហុបច្ចេកទេស (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ​ចំនួន៥១នាក់ ត្រូវទាហានថៃចាប់ឃាត់ខ្លួននៅ​​ខេត្តស្រះកែវ បន្ទាប់ពី​លួចឆ្លងដែន​ដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំរវាងគ​ណៈក​ម្មាធិ​ការដោះស្រាយ​ផលប៉ះពាល់​អគ្គិស​នីកម្ពុជា​ជាមួយអនុគណៈ​កម្មការដោះ​ស្រា​យផលប៉ះពាល់ ខេត្តបន្ទាយមានជ័យ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2300 នាក់
ម្សិលមិញ :
4224 នាក់
សប្តាហ៍នេះ :
66891 នាក់
ខែនេះ :
262125 នាក់
3 ខែនេះ :
706114 នាក់
សរុប :
3213350 នាក់