ថ្ងៃទី១៧ ខែមករា ឆ្នាំ២០៥០
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
លោកជំទាវ ឧក​ញ៉ា ហេមតិត្តា អគ្គមហា​ឧបាសិកា ពុទ្ធសាសនូបត្ថម ម៉ៅម៉ាល័យ កែគឹមយ៉ាន អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋម​សិលា សាងសង់ស្ពានឆ្លង​ស្ទឹង នៅស្រុកព្រះនេត្រព្រះ
Mon,10 January 2022 (Time 11:21 AM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 18នាក់)


ខេត្តបន្ទាយមានជ័យ៖ស្ពានយោលចំណាស់១ខ្សែ ឆ្លងកាត់ដងស្ទឹងតាប៉ុន សៀមរាប​ភ្ជាប់ម​កខេត្ត​បន្ទាយ​មានជ័យ ត្រង់វត្តអម្ពិលពោធិប្រាក់ ឃុំប្រាសាទ​ ស្រុកព្រះនេត្រព្រះ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ត្រូវបានធ្វើពិ​ធីក្រុងពលីបញ្ចុះ​បឋមសិលាសា​ងសង់ ស្ពានឆ្លងស្ទឹង១ខ្សែនេះ ទៅ​ជាស្ពា​នថ្មបេតុងវិញ ដើម្បីផ្សារភ្ជាប់​រវាងប្រជាជន​ខេត្តបន្ទាយមានជ័យ និងប្រជាជនខេត្តសៀមរាប បាន​ឆ្លង​កាត់ទៅវិញទៅមក។

ដែលស្ពាន​នេះមានប្រវែងប​ណ្ដោយ ៥៥ ម៉ែត្រនិងទទឹង ៥.៣ ម៉ែត្រ គ្រោងចំណាយថវិកាចំនួន ១៥,៥០​០០ដុល្លារ ដោយពិធីនេះប្រព្រឹត្តទៅ​ក្រោមអធិបតី​ភាព លោកជំទាវ ឧក​ញ៉ា ហេមតិត្តា អគ្គមហា​ឧបាសិកា ពុទ្ធសាសនូបត្ថម ម៉ៅម៉ាល័យ កែគឹមយ៉ាន ដែលជា​អ្នកចូលរួមឧបត្ថម្ភធំកសាង ស្ពាននេះ​ឱ្យបានល្អស្អាតរឹងមាំ​មានគុណភាព ប្រើប្រាស់បានយូរអង្វែង ដោយស្ពាន​នេះ​មានសា​រៈសំខាន់ណាស់​ជាសម្បត្តិរួម បា​នបុណ្យទាំងយ​ប់ទាំងថ្ងៃ។

គម្រោងសាងសង់ស្ពាន ដែលមា​នប្រវែង ៥៥ ម៉ែត្រទទឹង ៥.៣ ម៉ែត្រនេះស្ថិតនៅចំណុច វត្តអម្ពិ​លពោធិប្រាក់ ភូមិអំពិល ឃុំប្រាសាទ ស្រុកព្រះនេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ តភ្ជាប់ភូមិអំពិល ឃុំសំ​បួរខេត្តសៀមរាប ហើយគម្រោង​នេះ ប្រើប្រាស់ថវិកា​សទ្ធាជ្រេះថ្លារបស់ពុទ្ធបរិស័ទ សប្បុរស​ជនជិត​ឆ្ងាយ (ក្នុងនិងក្រៅប្រទេស) ដែរស្ពាននេះដឹកនាំ​កសាងដោយព្រះភិក្ខុ បញ្ញាធរោ លន់ គឹម​សាន ព្រះគ្រូចៅអធិការវត្ត អម្ពិលពោធិប្រាក់។

លោក ឃូ ពៅ អភិបាលស្រុកព្រះនេ​ត្រព្រះបានមានប្រសា​សន៍លើកឡើងថា ការក​សាងស្ពាន​១ខ្សែ​នេះឡើង គឺដើម្បីចូលរួម​អភិវឌ្ឍក្នុងសហគមន៍មូលដ្ឋាន ឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ធ្វើដំ​ណើ​រឆ្លងកាត់ជាពិសេសសិស្សានុសិស្សឆ្លងកាត់ទៅវិញទៅមក ដើម្បីរៀនសូត្រប្រកបរបររកស៊ី ដែលកន្លងមកពួកគាត់មានការលំបាកព្រោះថាជាស្ពានយោលមានទំហំតូច អាចឆ្លងបានត្រឹម​ថ្មើជើង ជិះកង់​ម៉ូតូតែប៉ុណ្ណោះ។
ក្នុងនាមអាជ្ញាធ​រមូលដ្ឋានក៏បាន​មានប្រសាសន៍ កោត​សរសើរនិងអំណរអរគុណចំពោះ ឯកឧត្តម លោក​ជំទាវ លោកឧកញ៉ា សប្បុរសជនទាំ​ងអស់ដែលមានសទ្ធាជ្រះថ្លា មកចូលរួមកសាង​នៅស្ពានឆ្លង​ស្ទឹងមួយនេះ ដើម្បីបង្កលក្ខ​ណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋបានឆ្លងកាត់ និងក៏​សូម​អំពាវនាវដល់ឯកឧត្តម លោកជំទាវ សប្បុរសជនជិតឆ្ងាយក្ដី ជួយឧបត្ថម្ភជា​សម្ភារៈថ​វិកា ដើម្បីឲ្យស្ពានមួយនេះ បានឆាប់រួចរាល់៕

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្តធុនធំ​សឺមីរ៉ឺម៉ក មិនគោរពភ្លើង​សញ្ញា​ត្រង់ស្តុបទី១ ក្រុងសិរីសោភ័ណ បុក​រថយន្ត​និង​ចូលផ្ទះ​ពលរដ្ឋបង្ក​ការខូចខាត សំណាងមិនបណ្តាល​ឲ្យមនុស្សគ្រោះថ្នាក់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ស្នងកា​រនគរបា​លខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារ នាំយក​អំណោ​យជាគ្រឿងឧបភោគ បរិភោ​គ ចែក​ជូនសិស្ស និស្សិត ៤៤នាក់ នៅវិទ្យាស្ថាន​ពហុបច្ចេកទេស (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តស្ទឹងត្រែង (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពលករខ្មែរ​ចំនួន៥១នាក់ ត្រូវទាហានថៃចាប់ឃាត់ខ្លួននៅ​​ខេត្តស្រះកែវ បន្ទាប់ពី​លួចឆ្លងដែន​ដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំរវាងគ​ណៈក​ម្មាធិ​ការដោះស្រាយ​ផលប៉ះពាល់​អគ្គិស​នីកម្ពុជា​ជាមួយអនុគណៈ​កម្មការដោះ​ស្រា​យផលប៉ះពាល់ ខេត្តបន្ទាយមានជ័យ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2156 នាក់
ម្សិលមិញ :
4224 នាក់
សប្តាហ៍នេះ :
66747 នាក់
ខែនេះ :
261981 នាក់
3 ខែនេះ :
705970 នាក់
សរុប :
3213206 នាក់