ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
អាជ្ញាធរ និងជំនាញខេត្តតា​កែវ ចាក់បំផ្លាញ​ចោលនូវសា​រធាតុ​ទឹកអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន៩៤៤ប៊ី​ដុងស្មើនិង២៨៣២០លីត្រ ក្រោយពីបង្ក្រាបរឹបអូសបានពីអាជីវករ
Thu,09 September 2021 (Time 03:24 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 29នាក់)


ខេត្តតាកែវ៖កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅទីបញ្ជាការដ្ឋាន​វរសេនាតូចនគរបា​លការ​ពារព្រំដែ​នគោកលេខ៦០៣ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាន​នគរបា​ល​ខេត្តតាកែវ រួមដំ​ណើរលោក ខាន់ សុខា អភិបាលរង​ខេត្ត តំណាង​ដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អញ្ជើញចូលរួមក្នុងពិធី" ចាក់បំផ្លា​ញចោលនូវ​សារធាតុទឹក​អាល់កុល​ក្លែងក្លាយ(មេតាណុល) ចំនួន ៩៤៤ប៊ីដុង ស្មើនិង២៨៣២០​លីត្រ ធ្វើឲ្យប៉ះ​ពាល់ដល់សុខ​ភាពអ្នកប្រើប្រាស់"។

ពិធីនេះក៏មានការចូលរួមពីៈលោកអភិបាលស្រុកគិរីវង់ លោកប្រធានសាខា កាំកុងត្រូល.ក.ប.ប ខេត្តតាកែវ លោកឧ​ត្តមសេនីត្រី ស្នងការរង លោក នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក​មេបញ្ជាការវរសេនាតូចលេខ៦០៣ លោកអធិការនគរបាលស្រុកគិរីវង់ លោកមេឃុំ និងអាជ្ញា​ធរមូលដ្ឋាន​ពាក់ព័ន្ធផងដែរ។

គួររំលឹកផងដែរថាៈក្រោយ​ពីទទួល​បាន​ព័ត៌មា​នពីកម្លាំងនគរបាល​ជំនាញ​កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៣០នាទីរាយ​ការណ៍មកថាៈមានក​រណីសង្ស័យមួយបង្ករឡើង​ដោយរ​ម៉កម៉ូតូចំនួន ០២គ្រឿង បានដឹក​ទឹកអាល់កុ​លក្លែងក្លាយនៅ​តាមបណ្តោយផ្លូវជាតិ០២ ស្ថិតក្នុង​ភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ លោ​កឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជា​កម្លាំងន​គរបា​ល​ជំនាញ សហការណ៍ជាមួយ​មន្រ្តីសាខាកាំកុងត្រូលប្រចាំខេត្តតាកែវ អាជ្ញាធរពាក់ព័ន្ធ និងមាន​ការសម្របសម្រួល​នីតិវិធីពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអ​មសាលាដំបូងខេត្តតាកែវ ចុះ​ប្រតិបត្តិកា​របង្រ្កាបករណីនេះ ជាលទ្ធផល​កម្លាំងជំនាញចំរុះ​បានរឹបអូសដ​កហូត​សម្ភារៈ​ជាវត្ថុតា​ងរួមមាន៖ ទឹកអាល់ក្លែងក្លាយ​(មេតាណុល)ចំនួន​ពីរ​ទីតាំងផ្សេងគ្នា​ដែលមាន​តំណាងម្ចាស់​ទំនិញឈ្មោះ ហុង ស្រី ម៉ាច និងឈ្មោះ ច័ន្ទ សុណា ពេលនោះ​កម្លាំងជំនាញឆែក​ឆេរបានក​ឃើញទឹក​អាល់កុលក្លែងក្លាយចំនួន ៩៤៤ប៊ីដុងស្មើនិង២៨៣២០លីត្រ។ បច្ចុប្បន្នវត្ថុ​តាងទាំងនោះ​ ត្រូវបានយកម​កបំផ្លាញចោលនូវ​ទីបញ្ជាការដ្ឋានវរសេ​នាតូចនគរបាលការពារព្រំដែនគោ​កលេខ៦០​៣ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេនីយ៍ត្រី គីម ​វីរះ ទីប្រឹក្សា​គណៈកម្មាធិ​ការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ដឹកនាំ​ក្រុម​កា​រងារតម្លើ​ងតង់ សុវត្ថិភាព​ត្រៀមជួយ​​សង្រ្គោះទាំ​ងយប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុង ក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2816 នាក់
ម្សិលមិញ :
4871 នាក់
សប្តាហ៍នេះ :
52790 នាក់
ខែនេះ :
202697 នាក់
3 ខែនេះ :
556981 នាក់
សរុប :
2368814 នាក់