ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
បុរសម្នាក់​ចេញពីផ្ទះ​ យកឧបករណ៍ទៅឆក់ត្រី ភ្លៀតស្នៀតឆក់ខ្លួនឯង​ស្លាប់ នៅវាល​ស្រែ​ព្រឹក​ឡើង​ទើ​បគ្រួសា​រដឹង នៅស្រុកអូរជ្រៅ
Thu,09 September 2021 (Time 02:41 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 19នាក់)


ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ចេ​ញពីផ្ទះ​យ​កឧប​ករណ៍​ទៅឆក់ត្រី បាត់១​យប់ លុះព្រឹកឡើង​ទើប​គ្រួសា​រដឹង​ភ្លៀតស្នៀតឆក់ស្លាប់​នៅ​វាលស្រែ។ករណីដែលបង្កការភ្ញាក់ផ្អើលនេះបានកើតឡើង កាលពី​វេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១​ នៅចំណុច​ចុងប៉ោយ​ថ្ងាន់​ស្ថិត​ក្នុងភូមិបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈឿយ ឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ​បឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកអូរជ្រៅបន្តថា ពេលកើតហេតុតាមការបំភ្លឺរបស់ឈ្មោះ ចិ ឈឿយ អាយុ៦៥ឆ្នាំ ត្រូវ​ជាឪពុក រៀប​រាប់ថា កូនប្រសា​ររបស់គាត់ជាប្រពន្ធ​ជនរងគ្រោះប្រាប់​ថា ប្តីរបស់នា​ងចេញ​ពីផ្ទះ​តាំងពីយប់ម៉ោង៩ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ទៅរកត្រី មកដល់​ម៉ោង៧​និង៣០​នាទីព្រឹកថ្ងៃទី​៨ ខែកញ្ញា មិនទាន់ឃើញត្រឡប់ម​កផ្ទះវិញ បន្ទាប់មកក៏នាំ​បងប្អូនដើរ​រកនៅ​ចំណុចកន្លែង​រកត្រីក៏​ប្រទះឃើញសព​ដេកស្លាប់ ដោយអាគុយនៅជាប់​នឹងស្មា ខ្លួនធ្លាក់ទៅក្នុងទឹក ក្បាល​កើយភ្លឺស្រែ នៅវា​លស្រែចុងប៉ោយ​ថ្ងាន់ចម្ងាយពីភូមិបឹងសិលា២០០០ម៉ែត្រ។

ក្រោយពីកើតហេតុ​ហើយបានផ្តល់ព័ត៌មានដល់សមត្ថកិច្ច​ចុះមកពិនិត្យសព តាមការសន្និដ្ឋាន​របស់ក្រុមកា​រងារជំនាញ​បានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់​ដោយឆ្លងចរន្តអគ្គីសនី ចេញពី​អាគុយមកអាំ​ងវេទ័រពេលដើរឆក់ត្រីតាមប្រឡាយ ពុំមា​នស្លាកស្នាម​អ្វីទាក់ទងនឹង​ករណី​ឃាតកម្ម​ឡើយ។សពត្រូវបានប្រគល់ជូនក្រុមវិញ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេនីយ៍ត្រី គីម ​វីរះ ទីប្រឹក្សា​គណៈកម្មាធិ​ការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ដឹកនាំ​ក្រុម​កា​រងារតម្លើ​ងតង់ សុវត្ថិភាព​ត្រៀមជួយ​​សង្រ្គោះទាំ​ងយប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុង ក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3454 នាក់
ម្សិលមិញ :
4871 នាក់
សប្តាហ៍នេះ :
53428 នាក់
ខែនេះ :
203335 នាក់
3 ខែនេះ :
557619 នាក់
សរុប :
2369452 នាក់