ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ពិធីសំណេះ​សំណាលសួរសុខទុ​ក្ខ និងបញ្ចូល​សមាជិកគណបក្សប្រជា​ជនកម្ពុជា ចំនួន៩០នាក់ មក​ពី​សមា​គម​ន៍រ៉ឺម៉ក់​សន្តិភាព នៅស្នាក់​ការគណ​បក្សប្រជាជនកម្ពុជា ក្រុង​ប៉ោយប៉ែត
Wed,08 September 2021 (Time 08:03 PM)
ដោយ ៖ លោក ស្រេង សុភ័ណ (ចំនួនអ្នកអាន: 27នាក់)


ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ​ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណបក្សប្រ​ជាជ​នកម្ពុជា​ខេត្តបន្ទាយមានជ័យ និងជាអភិបាលខេត្តបន្ទា​យមានជ័យ ឯកឧត្តម ប៉ាន់ខែម ប៊ុន ថន នាយ​ករងខុទ្ទកាល័យសម្តេចតេ​ជោ អញ្ជើញ​ជាអធិបតីក្នុងពិ​ធីសំណេះ​សំណាលសួរសុខទុក្ខ និង​បញ្ចូល​សមា​ជិកគ​ណបក្សប្រជា​ជនកម្ពុជា ចំនួន៩​០នា​ក់ មកពី​សមាគ​មន៍រ៉ឺម៉ក់សន្តិភាព នៅស្នាក់កា​រគណបក្ស​ប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអញ្ជើញរួមពីលោ​ក លោកស្រី សមា​ជិក​អចិន្ត្រៃ​គណៈ​បក្សខេត្ត​មាន​ អភិបា​ល​រង​ខេត្ត ,លោក​ឧត្តម​សេ​នីយ៍ត្រី បោន ប៊ិ​ន មេបញ្ជាកា​រក​ងរាជអាវុ​ធហត្ថខេត្ត,លោក​ សាន ស៊ានហូ ប្រធាន​ក្រុមប្រឹក្សាក្រុង,លោ​កគា​ត ហ៊ុល អភិបាល​ក្រុងនិងលោ​កវរសេនីយ៍ឯក សៅ​ សា​រឿន អធិកា​រនគរ​បាលក្រុងផងដែរ។​

នាឱកាសនោះដែ​លឯកឧត្តម អ៊ុំ រាត្រី ប្រធាន​គណ​បក្សប្រ​ជាជនខេត្ត បានមានប្រសា​សន៍​ថា ដោយ​ក្រោម​ការដឹកនាំ​របស់​គណ​បក្សប្រ​ជា​ជនកម្ពុជា ដែ​ល​មាន​ស​ម្តេច​តេជោ ហ៊ុន ​សែន ជា​ប្រ​មុខដ៏​ឈ្លៀសវៃ​ បាន​ធ្វើ​ឲ្យប្រ​ជា​ពល​រដ្ឋ​ទាំង​អស់​​រស់​នៅ​ប្រកប​ដោយ​សុខ​ស​ន្តិ​ភាព​ ​គ្មា​នការ​ភ័យ​ខ្លាច និង​មា​នការ​អភិវឌ្ឍន៍​លើគ្រប់វិស័យដូច​ជា ហេដ្ឋារចនា​សម្ព័ន្ធ សា​លារៀន ​មណ្ឌល​សុខ​ភាព​ ផ្លូវ ​អណ្តូង​ទឹក ស្រះ​ទឹក ប្រឡា​យទឹក វត្តអារា​ម​​ជាដើម​។ល។

ជាមួយគ្នានោះដែរ ឯកឧត្តម ប៉ាន់ខែម ប៊ុន ថន បាន​ណែនាំដ​ល់ប្រជាពល​រដ្ឋ កុំស្តាប់​តាម​ការញុះ​ញុង បំពុល បំ​ប៉ោងភូតភ លាបព័ណ​ពី​ជនអ​គ​តិមួយចំនួន បាន​ធ្វើ​ឲ្យ​បងប្អូន​មិនទ​ទួល​យកសន្តិភាព​ ក្នុង​ពេល​ដែល​បងប្អូន​កំពុងតែ​រស់នៅ​ក្រោមម្លប់ស​ន្តិភាព​ ដែល​ក្រោម​ការខិត​ខំប្រឹងប្រែង​ បូជា លះ​បង់​សព្វបែប​យ៉ាង​​របស់គណៈ​បក្សប្រជាជន​កម្ពុជា តាំងពីបា​តដៃទទេ​រហូតម​កដល់បច្ចុប្បន្ន​ មាន​ការអ​ភិវឌ្ឍន៍មិន​ឈ​ប់ឈ ព្រមទាំង​ស្វែងរក​វ៉ាក់​សាំងការពារជំងឺកូវីដ១៩​ចាក់ជូនប្រជាពលរដ្ឋ​បាន​គ្រប់​ទីកន្លែងទូ​ទាំងប្រទេស​ទៀតផង។
ទន្ទឹមគ្នានោះ​ដែ​រគណៈ​អធិបតីបាន​ចែកអំ​ណោយជូ​នប្រជាព​លរដ្ឋ​ ក្នុង​មួយគ្រួសារទទួលបាន​អង្ករ ,មី ,ត្រី ខ​ ,ទឹកត្រី ,ទឹក​ស៊ីអ៊ីវ ម៉ា​ស និង​ថវិការមួយ​ចំនួនផ​ងដែរ៕ដោយ៖លោក ស្រេង សុភ័ណ

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេនីយ៍ត្រី គីម ​វីរះ ទីប្រឹក្សា​គណៈកម្មាធិ​ការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ដឹកនាំ​ក្រុម​កា​រងារតម្លើ​ងតង់ សុវត្ថិភាព​ត្រៀមជួយ​​សង្រ្គោះទាំ​ងយប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុង ក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3154 នាក់
ម្សិលមិញ :
4871 នាក់
សប្តាហ៍នេះ :
53128 នាក់
ខែនេះ :
203035 នាក់
3 ខែនេះ :
557319 នាក់
សរុប :
2369152 នាក់