ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
លោក​ឧត្តមសេនីយ៍ត្រី គីម ​វីរះ ទីប្រឹក្សា​គណៈកម្មាធិ​ការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ដឹកនាំ​ក្រុម​កា​រងារតម្លើ​ងតង់ សុវត្ថិភាព​ត្រៀមជួយ​​សង្រ្គោះទាំ​ងយប់
Mon,27 September 2021 (Time 10:33 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 24នាក់)


ខេត្តបន្ទាយមានជ័យ៖កា​លពីយប់ថ្ងៃទី២៦ ខែកញ្ញា​ ឆ្នាំ២០២១ឧត្តមសេនីយ៍ត្រី គីម វីរះ ទីប្រឹ​ក្សាគ​ណៈកម្មាធិការជា​តិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេ​បញ្ជា​ការកងពលតូចថ្មើរជើ​ងលេខ៥១ បានត្រួតពិនិត្យការដំឡើ​ងតង់បន្ថែមទៀត​ទាំងយប់ ដើ​ម្បីត្រៀម​សម្រាប់​ប​ងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។

សូមបញ្ជាក់ផងដែ​រថា គិតមកត្រឹមយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១​នេះ ទឹកនៅតែបន្តហក់ឡើង និង​មានភ្លៀង​ធ្លាក់កំរិតមធ្យមផងដែរ។​ជាក់ស្តែង​នៅយប់នេះ​ក្រុមការ​ងារបានដំឡើ​ងតង់បន្ថែម​ចំនួន៥ ដើ​ម្បីត្រៀមបំរុងទុកសម្រា​ប់ប្រជាពលរដ្ឋក្នុងករណី​ទឹកដែលបន្តកើ​នឡើ​ងទៀត គឺយើ​ងនិងជម្លៀ​សពួកគាត់ម​កកាន់ទីទួលសុវត្ថិភាពដែរបំរុងទុក។

ក្នុងនោះដែ​រក៏មានកងកម្លាំងចម្រុះ និងកងកម្លាំងអ​ន្តរាគមន៍របស់កងពលតូចថ្មើរជើ​ងលេខ៥១ ដែលត្រៀម២៤ម៉ោងលើ​២៤ម៉ោង ក្នុងទីតាំងរ​ងគ្រោះផ្ទាល់តែម្ត​ង ដែលមានទូ​កសម្រាប់​ចល័ត​ជួយទាំង​យប់ក្នុងករណីដែរមានសំណូមពរពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។

ក្នុងឱកាសនោះដែរឧត្តម​សេនីយ៍ត្រី គីម វីរះ ក៏បានអំពាវនាវដល់​បងប្អូនប្រជាពល​រដ្ឋអោយមានកា​រប្រុងប្រយ័តខ្ពស់ចំពោះកូនតូច និងទ្រព្យសម្បត្តិ​មួយចំនួនករណី​ទឹកជំនន់បន្តកើ​នឡើ​ងធ្វើ​អោយប៉ះ​ពាល់ធ្ងន់ធ្ងរ សូម​រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឫទីបញ្ជាការគណៈ​កម្មាធិការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ និងកម្លាំងដែរប្រចាំកា​រនៅទីតាំងរងគ្រោះផ្ទាល់ ដើ​ម្បីជួយ​សង្គ្រោះ​អោយបាន​ទាន់ពេលវេលា៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួនជន​សង្ស័យម្នាក់ ជាជ​ន​ជា​តិឥណ្ឌូនេស៊ី​ ទៅសាលា​ដំបូងខេត្ត ​ពាក់​ព័ន្ធករណី​លួច​ប្រាក់​ក្រុម​ហ៊ុន ជាង​១លា​នបាត(ប្រាក់ថៃ) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា​ធរឃុំអូរបី​ជាន់ ត្រៀមរួច​ជាស្រាចនូវរថយន្ត និងដីទី​លានចា​ក់សំរាម១ហិចតា ដើម្បីប្រមូ​លយក​ទៅចាក់​ នាររដូវប្រាំងខាងមុខនេះ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​​ខេត្ត​កំពត​ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​អាជីវករ​ នៅផ្សារ​សាមគ្គី​ទី ក្នុង​ក្រុង​កំពត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត​ទំនិញខូច​គុណភាព និងហួស​កាលបរិច្ឆេទ ប្រើប្រាស់​សរុបចំនួន១១​៧.៥៩គីឡូក្រាម ពីក្រុមអាជីវករ ដែល​ដាក់តាំង​លក់​នៅតាមផ្ទះ និងតូប នៅតា​មបណ្ដោយផ្លូវជា​តិលេខ៥៨ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
975 នាក់
ម្សិលមិញ :
3983 នាក់
សប្តាហ៍នេះ :
28965 នាក់
ខែនេះ :
200311 នាក់
3 ខែនេះ :
569095 នាក់
សរុប :
2508211 នាក់