ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ
Mon,27 September 2021 (Time 04:18 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 14នាក់)


ខេត្តកំពង់ចាម:ដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ឲ្យប្រសើរឡើងវិញនោះ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួម ពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ដោយផ្អែកទៅនឹងស្ថានភាពជាក់ស្ដែង នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម នាប៉ុន្មានថ្ងៃនេះ យើងអាចវាយតម្លៃលើការណ៍ទាំងស្រុងដោយផ្ដោតលើកត្តា ៥ ចំណុច គឺ ៖

១.ដោយសារប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំងរួចហើយ មានការធ្វេសប្រហែស មិនបានអនុវត្តវិធានការ ជាពិសេស វិធានសុខាភិបា «៣ការពារ ៣កុំ» ។

២.ការបណ្ដែតបណ្ដោយ និងការគ្រប់គ្រងអ្នកជម្ងឺដែលអនុញ្ញាតឲ្យនៅសម្រាកព្យាបាលនៅតាមផ្ទះ ច្បាស់លាស់ ជាពិសេស នៅពេលគាត់ឆ្លងរួចហើយ តែសុខភាពធម្មតា ហើយអាចចម្លងទៅអ្នកដទៃបាន ។

៣.ការអនុញ្ញាត ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ តែសាមីខ្លួន មិនគោរពតាមវិធានសុខាភិបាល ។

៤.ទាក់ទងជាមួយអារម្មណ៍របស់មនុស្ស នៅពេលបុណ្យទានម្ដងៗ ភ្លេចគិតគូរអំពីសុខភាព តាមរយៈ ធ្វើដំណើរពីតំបន់មួយ ទៅតំបន់មួយ ដើម្បីជួបជុំមិត្តភ័ក្រ ហើយហូបចុក ជាដើម ។

៥.ភាពធ្វេសប្រហែស របស់មន្ត្រី ឬអាជ្ញាធរមូលដ្ឋាន មិនបានត្រួតពិនិត្យ ឬចុះអន្តរាគមន៍ ឲ្យជាប្រចាំ ។

ឯកឧត្ដម អភិបាលខេត្ត បញ្ជាក់ថា ផ្អែកតាមស្ថានភាពនៃការវិវឌ្ឍនៃជម្ងឺកូវីដ ១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម នាប៉ុន្មានថ្ងៃនេះ ស្នើដល់អាជ្ញាធរក្រុង ស្រុក ទាំងអស់ ពង្រឹងគោលគោលជំហរ នៃការអនុវត្តភារកិច្ចឡើងវិញ ដោយ ៖

ទី១.ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំ ណែនាំទៅដល់ប្រជាពលរដ្ឋ ជាពិសេស នៅតាមទីប្រជុំជន ឬតាមទីផ្សារនានា ជាពិសេស ការអនុវត្តលើវិធានការសុខាភិបាល «៣កុំ ៣ការពារ» ឲ្យកាន់តែទូលំទូលាយថែមទៀត ដើម្បី ប្រជាពលរដ្ឋមានការភ្ញាក់រលឹកឡើងវិញ ។

ទី២.ពង្រឹងទៅលើការងារធ្វើចត្តាឡីស័កនៅតាមផ្ទះ ជាពិសេស ការដាក់ខ្សែ បូករួមនឹងការសរសេរបម្រាមការពាត ឲ្យបានត្រឹមត្រូវ ។ ជាមួយនោះ ត្រូវចុះស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ដើម្បី ធ្វើចត្តាឡីស័ក ។

ទី៣.មន្ទីរសុខាភិបាលត្រូវខិតខំ ធ្វើយ៉ាងណា ឲ្យយន្តការ នៃការព្យាបាលជម្ងឺនៅតាមផ្ទះ ជាពិសេស ត្រូវមានក្រុមគ្រូពេទ្យពិនិត្យមើលអ្នកជម្ងឺឲ្យបានជាប្រចាំ និងហ្មត់ចត់បំផុត ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ក្រៅពីនោះ ជម្រុញដល់ការព្យាបាលជម្ងឺ ឲ្យបានលឿនជាងមុន ។

ទី.៤.ត្រូវអនុវត្តវិធានការផ្លូវច្បាប់ ចំពោះ ជនខិលខូចទាំងឡាយ ដែលគេចវែស ការធ្វើចត្តាឡីស័ក និងការព្យាបាល បូករួមទាំង ជនមិនគោរពតាមវិធានសុខាភិបាល ផងដែរ ។

ទី៥.ត្រូវបន្តការគ្រប់គ្រងចំណូលស្រុក ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត ។

ទី៦.ជម្រុញការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន និងតំបន់ ដែលមានហានិភ័យ ។

ទី៧.ចំពោះ សាលារៀនវិញ មិនអនុញ្ញាតឲ្យបិទសាលាទាំងមូលនោះទេ ពោលគឺ បើមានករណីឆ្លងនៅថ្នាក់ណា ត្រូវបិទថ្នាក់នោះ ហើយអ្នកវិជ្ចមាន ត្រូវយកទៅព្យាបាល ។ រីឯអ្នកពាក់ព័ន្ធ ត្រូវយកធ្វើចត្តាឡីស័ក ។ យើងធ្វើបែបនេះ ដើម្បី បញ្ជៀសផលប៉ះពាល់ ទៅដល់ការសិក្សា របស់សិស្សានុសិស្ស៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួនជន​សង្ស័យម្នាក់ ជាជ​ន​ជា​តិឥណ្ឌូនេស៊ី​ ទៅសាលា​ដំបូងខេត្ត ​ពាក់​ព័ន្ធករណី​លួច​ប្រាក់​ក្រុម​ហ៊ុន ជាង​១លា​នបាត(ប្រាក់ថៃ) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា​ធរឃុំអូរបី​ជាន់ ត្រៀមរួច​ជាស្រាចនូវរថយន្ត និងដីទី​លានចា​ក់សំរាម១ហិចតា ដើម្បីប្រមូ​លយក​ទៅចាក់​ នាររដូវប្រាំងខាងមុខនេះ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​​ខេត្ត​កំពត​ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​អាជីវករ​ នៅផ្សារ​សាមគ្គី​ទី ក្នុង​ក្រុង​កំពត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត​ទំនិញខូច​គុណភាព និងហួស​កាលបរិច្ឆេទ ប្រើប្រាស់​សរុបចំនួន១១​៧.៥៩គីឡូក្រាម ពីក្រុមអាជីវករ ដែល​ដាក់តាំង​លក់​នៅតាមផ្ទះ និងតូប នៅតា​មបណ្ដោយផ្លូវជា​តិលេខ៥៨ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1267 នាក់
ម្សិលមិញ :
3983 នាក់
សប្តាហ៍នេះ :
29257 នាក់
ខែនេះ :
200603 នាក់
3 ខែនេះ :
569387 នាក់
សរុប :
2508503 នាក់