ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom)
Mon,27 September 2021 (Time 02:14 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 14នាក់)


ខេត្តកណ្តាល៖នៅព្រឹកថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២១ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំសហការីចូលរួមសិក្ខាសាលាស្តីពី ការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដោយបានការចូលរួមសហការជាមួយក្រសួងបរិស្ថាន ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តចំនួន៣រួមមាន៖ រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តសៀម និងរដ្ឋបាលខេត្តកំពង់ស្ពឺ តាមប្រព័ន្ធអនឡាញ (Zoom)។


ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានបញ្ចាក់ថា៖គោលបំណងក្នុងសិក្ខាសាលាគឺពិនិត្យ ពិភាក្សា និង ដំណោះស្រាយ លើបញ្ហាមួយចំនួនទៀតដែលមិនទាន់បានដោះស្រាយក្នុងការគ្រប់គ្រងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិកអោយត្រឹមត្រូវ។ឯកឧត្តមជឿជាក់ថា គម្រោងនេះ ពិតជាមានសារៈសំខាន់ក្នុងការជួយពង្រឹងក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ទៅនឹងដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ហើយដើម្បីកសាងប្រព័ន្ធដែលមានទំរង់ច្បាស់លាស់ ហើយប្រកបទៅដោយអនាម័យ សុវត្ថិភាព និងសុខភាពសំរាប់ប្រជាពលរដ្ឋក្នុងការរស់នៅ។


ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា៖កន្លងមកយើងមានគោលនយោបាយក្នុងការគ្រប់គ្រងសំរាម ប៉ុន្តែប្រព័ន្ធពីមុនមក ជាទូទៅការប្រមូលសំរាមនេះគឺគ្រប់គ្រងដោយវិស័យឯកជនស្ទើរតែទាំងអស់ក្នុងប្រកម្ពុជា តែដោយថ្មីៗនេះរាជរដ្ឋាភិបាលមើលឃើញភាពអសកម្មមួយចំនួនទើបចាប់ផ្តើមកែសម្រួលប្រព័ន្ធនេះ ជាពិសេសយើងបានកែសម្រួលប្រព័ន្ឋការគ្រប់គ្រងប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។បន្ទាប់ពីធ្វើកែលំអកន្លងមកនេះ មានការសាទរពេញចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋជាច្រើនក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទីកនេះ។


ឯកឧត្តម សង្ឃឹមថាសិក្ខាសាលានៅពេលនេះវាជាវេទិកាមួយជជែកពិភាក្សា និងប្រមូលធាតុចូលបន្ថែមទៀតនៃលទ្ធផលនៃការសិក្សាស្រាវជ្រាវសំរាប់ជាឯកសារសំរាប់ធនាគារពិភពលោក និងរាជរដ្ឋាភិបាល ក្នុងការអនុវត្តនៅពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាវុធហត្ថខេត្តបន្ទា​យមានជ័យ បញ្ជូនខ្លួនជន​សង្ស័យម្នាក់ ជាជ​ន​ជា​តិឥណ្ឌូនេស៊ី​ ទៅសាលា​ដំបូងខេត្ត ​ពាក់​ព័ន្ធករណី​លួច​ប្រាក់​ក្រុម​ហ៊ុន ជាង​១លា​នបាត(ប្រាក់ថៃ) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជាថ្នាក់ដឹកនាំ នៃរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញា​ធរឃុំអូរបី​ជាន់ ត្រៀមរួច​ជាស្រាចនូវរថយន្ត និងដីទី​លានចា​ក់សំរាម១ហិចតា ដើម្បីប្រមូ​លយក​ទៅចាក់​ នាររដូវប្រាំងខាងមុខនេះ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​​ខេត្ត​កំពត​ អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​អាជីវករ​ នៅផ្សារ​សាមគ្គី​ទី ក្នុង​ក្រុង​កំពត (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រី​សាខា​ ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូត​ទំនិញខូច​គុណភាព និងហួស​កាលបរិច្ឆេទ ប្រើប្រាស់​សរុបចំនួន១១​៧.៥៩គីឡូក្រាម ពីក្រុមអាជីវករ ដែល​ដាក់តាំង​លក់​នៅតាមផ្ទះ និងតូប នៅតា​មបណ្ដោយផ្លូវជា​តិលេខ៥៨ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1119 នាក់
ម្សិលមិញ :
3983 នាក់
សប្តាហ៍នេះ :
29109 នាក់
ខែនេះ :
200455 នាក់
3 ខែនេះ :
569239 នាក់
សរុប :
2508355 នាក់