ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
បញ្ជូនខ្លួនជនសង្ស័យ ចំនួន៣នាក់ទៅតុលាការខេត្តតាកែវ ពាក់ព័ន្ធករណីជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន
Sat,11 September 2021 (Time 04:23 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 25នាក់)


ខេត្តតាកែវ៖ដោយអនុវត្តតា​មបទបញ្ជា និង​ការណែនាំចង្អុលបង្ហា​ញពីសំណាក់ លោកឧត្តម​សេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគ​របាលខេត្តតាកែវ និង​មានការ​សម្រប​សម្រួលនិតិវិធី​ពីលោក ជីវ ចាន់តា​រា ព្រះរាជអាជ្ញា នៃអយ្យកា​រអមសាលាដំបូង​ខេត្តតាកែវ នៅ​ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២​០២១ បានចុះប្រតិបត្តិការណ៍បង្រ្កាបករណីជួញដូរ និងប្រើប្រា​ស់នូវសា​រធាតុញៀន​ខុសច្បាប់មួយករណី នៅចំណុចភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ដោយធ្វើការ​ឃាត់ខ្លួនជន​សង្ស័យបាន​ចំនួន០៣នាក់(ប្រុស) រួមមាន៖
ទី១-ឈ្មោះ លី តុលា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ មានទីលំនៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ(ជួញដូរ)។
ទី២-​ឈ្មោះ មី ម៉េ​ន ភេទប្រុស អាយុ៣៤ឆ្នាំ ជ​នជាតិខ្មែរ មុខរបរមិន​ពិតប្រាកដ មានទីលំនៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ(ជួញដូរ)។
ទី៣-ឈ្មោះ កាន់ ​ថារី ហៅ គរ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្តាញ់ ឃុំក្តាញ់ ស្រុកព្រៃក្បាស ខេត្តតាកែវ(ជួញដូរ)។
វត្ថុតាងដែលដកហូតបានរួមមាន៖គ្រឿងញៀនប្រភេទបេតំហ្វេតាមីន(ICE) ចំនួន០៥កញ្ចប់ធំ ដែល​មាន​ទម្ងន់៤២១​,៣៩ក្រាម(បួនរយម្ភៃមួយក្បៀសសាមសិបប្រាំបួនក្រាម) ថ្លឹងថ្នាំសុទ្ធ(របស់ឈ្មោះ លី តុលា ) ទូរស័ព្ទចំនួន​០២គ្រឿង និងម៉ូតូចំនួ​ន០៣គ្រឿង: ម៉ូតូម៉ា​កសេ១២៥ ពណ៌ខ្មៅ ពាក់ស្លា​កលេខ កំពង់ស្ពឺ1P-7933(០១គ្រឿង)ម៉ូតូម៉ា​កស្កុបពីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1O-7836(០១​គ្រឿង) និងម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BF-6064(០១គ្រឿង)។ បច្ចុប្បន្នជ​នសង្ស័យទាំ​ង០៣នាក់ រួមនឹ​ងវត្ថុតាង ត្រូវបានបញ្ជូនទៅ​កាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់​ការតាមនីតិវិធី​ច្បាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេនីយ៍ត្រី គីម ​វីរះ ទីប្រឹក្សា​គណៈកម្មាធិ​ការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ដឹកនាំ​ក្រុម​កា​រងារតម្លើ​ងតង់ សុវត្ថិភាព​ត្រៀមជួយ​​សង្រ្គោះទាំ​ងយប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុង ក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2913 នាក់
ម្សិលមិញ :
4871 នាក់
សប្តាហ៍នេះ :
52887 នាក់
ខែនេះ :
202794 នាក់
3 ខែនេះ :
557078 នាក់
សរុប :
2368911 នាក់