ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ពល​ករ​ខ្មែរប្រុស-ស្រីចំនួន៩​នាក់ ត្រូវ​ទាហាន​ថៃឃា​ត់ខ្លួនបញ្ជូន​​ឲ្យសមត្ថកិច្ចកម្ពុជាវិញ ក្រោយពី​លួច​ឆ្លង​ដែនខុសច្បាប់
Fri,10 September 2021 (Time 08:06 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 36នាក់)


ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរប្រុស ស្រីចំនួន៩នាក់ ដែលលួចឆ្លងដែន​ទៅរកការងារធ្វើ​នៅប្រ​ទេ​ស​ថៃ តាមរយះ​ការញុះ​ញុង និង​ចំណាយលុយឲ្យមេ​ខ្យល់​ក្នុង១​ម្នាក់ៗចំនួន​៥.៥០០បាត ត្រូវបាន​កម្លាំង​យោធាថៃ ឃាត់ខ្លួនកាលពីវេលាម៉ោង៨និង២៤នាទី នៅព្រឹក ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ​២០២១ នៅក្នុង​បរិវេណព្រៃដំឡូងមី ស្ថិតក្នុងភូមិខៅលូកឆាង ឃុំខៅលូកឆាង ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ​។
សមត្ថកិច្ចថៃបាន​ឲ្យដឹងថា មេបញ្ជារ​ការកងកម្លាំងយោធាបូរផា បាន​បញ្ជាឲ្យកម្លាំងកា​រពារ​ព្រំដែ​នរឹត​បន្តឹង ការលួចឆ្លង​ដែនចូលមក​ក្នុងប្រទេសរបស់ខ្លួនដោយខុសច្បាប់ អំឡុងស្ថាន​ការណ៍កូវីដ-១៩ កំពុង​រីករាយ​ដាលនៅក្នុងប្រទេសថៃ។ជាមួយគ្នានោះទាហា​នអង្គភាព តាប្រាយ៉ា សហ​ការជាមួ​យកង​រយទី៣ និងនគ​បាលការ​ពារព្រំដែនទី១២ ស្ទាក់ចាប់​បាន​ពលក​រខ្មែរដែល​លួចឆ្លងដែ​នដោ​យខុសច្បាប់ បានចំនួន៩នាក់ ក្នុងនោះប្រុស៥នាក់ នឹងស្រី៤នាក់ នៅចំណុចខាងលើ។

សមត្ថកិច្ចថៃបន្តថា ពលករខ្មែរទាំងអស់បានប្រាប់ថា ពួកគេទៅធ្វើកា​រនៅក្រុងបា​ងកក២​នាក់​គឺធ្វើកា​រនៅ​ហាងលក់អាហារ នឹង៧​នាក់ទៀត ទៅធ្វើការនៅ​ខេត្តណៈខនប៉ះធុម គឺជាការងា​រសំណង់ តែពួក​គេមិនស្គាល់កន្លែងធ្វើការ ដោយសារ​មេខ្យល់អ្នកចាត់ប​ញ្ជូន​ទៅតាមកន្លែងធ្វើការផ្សេងៗ។
ក្រោយពី​សមត្ថកិច្ចថៃសួរនាំ នឹងធ្វើកំ​ណត់ហេតុរួចមក ក៏បានបញ្ជូនពលក​រទាំង​អស់នោះ​ទៅទីប​ញ្ជា​កា​រក​ងរយទី៣ នឹងអនុវត្តតាមវិធានការរ​បស់ផ្នែកសុខាភិ​បាលរួចមក បានបញ្ជូន​ឲ្យត្រឡប់​ទៅប្រ​ទេស​កម្ពុជាវិញ តាមច្រកអូរបីជាន់ ក្នុងស្រុកអូជ្រៅ​ ខេត្តបន្ទាយមានជ័យ ក្នុង​នោះក្រុមគ្រូពេ​ទ្យជួរមុខបា​នដឹក​ពលករទាំង​៩នាក់នោះ ទៅកន្លែងចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ រួចរាល់ហើ​យផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេនីយ៍ត្រី គីម ​វីរះ ទីប្រឹក្សា​គណៈកម្មាធិ​ការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ដឹកនាំ​ក្រុម​កា​រងារតម្លើ​ងតង់ សុវត្ថិភាព​ត្រៀមជួយ​​សង្រ្គោះទាំ​ងយប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុង ក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2901 នាក់
ម្សិលមិញ :
4871 នាក់
សប្តាហ៍នេះ :
52875 នាក់
ខែនេះ :
202782 នាក់
3 ខែនេះ :
557066 នាក់
សរុប :
2368899 នាក់