ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ​ករណីលួចម៉ូតូ នៅ​ក្រុង​ប៉ោ​យ​ប៉ែត
Fri,10 September 2021 (Time 04:27 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 18នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំង​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ចាប់​ឃាត់​ខ្លួន ​បន្ឬាប់ពីទទូល​បានពាក្យ​បណ្ដឹង​ពីជនរង​គ្រោះឈ្មោះ សាយ សំអាត ភេទប្រុស អាយុ៣​៨ឆ្នាំ រស់​នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែ​ត ខេត្តបន្ទាយមានជ័យ ស្ដីពី​ករណី​បាត់​ម៉ូតូ០​១គ្រឿងម៉ាក​ហុង​ដាឃ្លិច ពណ៌ស ផលិតឆ្នាំ២០១៧ គ្មានផ្លាកលេខ ក្នុង​ខណៈពេល​ជនរង​គ្រោះ​ចត​ទុក​មុខ​តូបល​ក់ដូរដោយ​ភ្លេចដក​កូនសោរ កាល​ពីវេលាម៉ោ​ងជាង១២រំលងអាធ្រាត ឈាន​ចូល​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូ​លដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយ​ពីទទួលបា​នពាក្យបណ្ដឹងរួច លោកបានដឹ​កនាំកម្លាំង​ចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី០៩ ខែ​កញ្ញា ឆ្នាំ២០២១ វេលាម៉ោង១​៣និង៣៩នាទី ទើបឃាត់​ខ្លួនបានជ​នសង្ស័យចំនួន​០២នាក់ ១/.ឈ្មោះ ប លីណា ហៅ សី ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅមិន​ពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត ២/.ឈ្មោះ ពេជ្រ សីហា ហៅ ឆៃ ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន២ សង្កាត់/​ក្រុងប៉ោយប៉ែត ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេ​បានប្រក​បរបរ​ដើររើសអេតចាយ​ជារៀងរាល់យប់ ហើ​យនៅថ្ងៃទី០៨ ខែកញ្ញា ពួកគេបានដើររើសអេ​តចាយរហូតដ​ល់ម៉ោងជា​ង១២​យប់ ស្រាប់តែ​ឃើញម៉ូតូ០១គ្រឿងដូចមា​នភិន​ភាគក្នុងពាក្យបណ្ដឹងច​តទុកចោល នៅមុខតូបលក់ដូរ ហើយមា​នទាំងកូន​សោរនៅជា​ប់នឹងម៉ូតូ ទៀតផង ហើយ​ពួក​គេក៏នាំគ្នាលួចយកម៉ូតូនោះតែម្ដង រួច​ជិះយក​ទៅដាក់បញ្ចាំឱ្យសន្តិសុ​ខម្នាក់មិ​នស្គាល់ឈ្មោះ ធ្វើការ​នៅកាស៊ីណូនាគទិព្ធ បានលុ​យថៃ​ចំនួន ១៥,០០០បាត(មួយម៉ឺន​ប្រាំពាន់បាត) ហើយ​នាំគ្នា​យកលុយនោះដើរស៊ីចាយអស់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ដោយផ្អែក​លើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងផ្អែកលើ​ចម្លើយសា​រភាព​របស់ជនសង្ស័យ​ទាំង០២នាក់ កម្លាំងជំនាញមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង​កសា​ងសំណុំរឿងបញ្ជូន ទៅបញ្ជាការដ្ឋានកងរាជ​អាវុធហត្ថខេត្តចាត់បន្ត ចំណែក​អ្នកទ​ទួល​បញ្ចាំម៉ូតូសមត្ថកិច្ចកំពុង​ស្រាវជ្រាវឃាត់ខ្លួនបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និ​ងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនធ្វើប្រតិបត្តិការ​ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ដោយ​ទទួលបានការអនុញ្ញាត​ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរា​ជអាវុធហត្ថខេត្ត និង​មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំ​ង០២នាក់ ត្រូវបានកម្លាំងកា​រិយាល័យព្រហ្មទណ្ឌក​ងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេនីយ៍ត្រី គីម ​វីរះ ទីប្រឹក្សា​គណៈកម្មាធិ​ការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ដឹកនាំ​ក្រុម​កា​រងារតម្លើ​ងតង់ សុវត្ថិភាព​ត្រៀមជួយ​​សង្រ្គោះទាំ​ងយប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុង ក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3406 នាក់
ម្សិលមិញ :
4871 នាក់
សប្តាហ៍នេះ :
53380 នាក់
ខែនេះ :
203287 នាក់
3 ខែនេះ :
557571 នាក់
សរុប :
2369404 នាក់