ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ
Wed,28 July 2021 (Time 02:05 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 41នាក់)


ខេត្តបន្ទាយមានជ័យ៖មិន​ដឹង​ជាមាន​វិបត្តិ​អ្វីនោះទេ​ បាន​ធ្វើ​​ឲ្យ​បុរស​ម្នាក់សម្រេចធ្វើអត្តឃាតខ្លួន​ឯង​ដោ​យ​បានព្យាយាម​ជាច្រើន​លើក មិនបាន​សម្រេច លុះនៅវេលា​ម៉ោង៦​និង០០នាទី ថ្ងៃទី២៧ ខែ​កក្ក​ដា ឆ្នាំ២០២១ បុរស​រូបនេះ​លេបថ្នាំក​ណ្តុរស​ម្លាប់ខ្លួន​ឯងបានសម្រេចដូចបំណង បង្កការភ្ញាក់​ផ្អើល។​

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ ហុង ដា ភេទប្រុស អាយុ១៩ឆ្នាំ រស់​នៅ​ភូមិ​ព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយមានជ័យ។តាម​ឲ្យដឹ​ងពីឪពុក​ជនរង គ្រោះបានប្រាប់ឲ្យថា កូនប្រុសរ​បស់គាត់កន្លង​ទៅធ្លាប់ប៉ុនប៉ង​សម្លាប់ខ្លួនជាច្រើនលើក រួចម​ក​ហើយ តែត្រូវប​ងប្អូនជួយ​ទាន់ពេល ដោយវេលា​ម៉ោង១៧​និង០០នាទីល្ងាចថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០​២១ គាត់បានលឺសំឡេង​កូនក្អួត​ជា​ច្រើន​ដង តែមិន​បានចាប់អា​រម្មណ៍ថា កូនលេបថ្នាំកណ្តុរទេ ពេល​ក្អួតរួ​ចកូនប្រុស​គាត់បានឡើង​ទៅ​ដេក​នៅលើផ្ទះដេកម្នាក់ឯង លុះព្រឹកឡើងថ្ងៃទី២៧ ខែកក្ក​ដា ឆ្នាំ២០២១ ម៉ោង៧​និង០០នាទី គាត់​ជាឪពុកបា​ន​ទៅទិញ អេ​ដចាយ ស្រាប់តែ​ប្អូនស្រីរ​បស់​គាត់​ទូរស័ព្ទប្រាប់ថា កូនប្រុស​បានស្លាប់​ដោយលេបថ្នាំកណ្តុរ។
ក្រោយពី​ទទួលបានព័ត៌មាននេះភ្លាម សមត្ថ​កិច្ចជំនាញ​បានចុះ​ទៅពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​ ជា​លទ្ធផ​ល មិនមាន​ស្លាកស្នាមអ្វី​ដែល​ពាក់ព័ន្ធករណី​ឃាត្តកម្មនោះឡើយ រួច​ក៏បានប្រគល់ឲ្យ​ក្រុម​គ្រួសារ​ចាត់​ចែងធ្វើ​បុណ្យ​តាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេនីយ៍ត្រី គីម ​វីរះ ទីប្រឹក្សា​គណៈកម្មាធិ​ការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ដឹកនាំ​ក្រុម​កា​រងារតម្លើ​ងតង់ សុវត្ថិភាព​ត្រៀមជួយ​​សង្រ្គោះទាំ​ងយប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុង ក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2889 នាក់
ម្សិលមិញ :
4871 នាក់
សប្តាហ៍នេះ :
52863 នាក់
ខែនេះ :
202770 នាក់
3 ខែនេះ :
557054 នាក់
សរុប :
2368887 នាក់