ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ
Wed,28 July 2021 (Time 11:07 AM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 48នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រុម​ក្មេងស្ទាវមា​នគ្នា​សរុប​ចំនួន​៤នាក់ ប្រដាប់​ដោយ​កាំបិត និងដុំថ្ម បាន​ជិះ​ម៉ូតូ​ចំនួន​០​២គ្រឿង ម៉ាកហុ​ងដាស្គុបពី ព​ណ៌ខ្មៅ១​គ្រឿង និងម៉ូតូម៉ា​កហុងដា​CD ពណ៌ខ្មៅ១គ្រឿង បាន​ធ្វើសក​ម្មភាព​យកកាំបិតប៉័ងតោ និងដុំ​ថ្មគប់​ទៅលើ​ជនរង​គ្រោះ​បណ្ដា​លឱ្យរង​របួសដៃ​ខាង​ឆ្វេង០១កន្លែង និង​បែក​អាវម៉ូតូខា​ងស្ដាំ១​កន្លែង បង្ក​ការភ្ញា​ក់ផ្អើល​ដល់ប្រ​ជាព​លរដ្ឋ​ ក្រោយ​មកក្រុម​ក្មេង​ស្ទាវ​ទាំង​នោះបា​នបើកម៉ូតូរ​ត់គេចខ្លួនបាត់អស់។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ចាការមូលដ្ឋា​នកងរា​ជអាវុធហត្ថក្រុងសិរី​សោភ័ណ​បានឱ្យដឹ​ងថា ក្រោយពី​ទទួលបាននូវសេចក្ដី​រា​យការណ៍​ពីប្រជាពលរដ្ឋ និងដោយទទួលបា​ននូវពាក្យ​បណ្ដឹងពីជន​រងគ្រោះផង​ លោក​បានដឹកនាំកម្លាំងចុះ​ដល់កន្លែងកើតហេតុ ធ្វើការ​សួរនាំអំពី​ដំណើរ​រឿង​ដែលបា​នកើតឡើងព្រ​មទាំងប្រមូល​រាល់ភស្ដុតាង ដោយ​សហការ​ជាមួយ​ប្រជាពលរដ្ឋរស់​នៅ​ក្បែរ​កន្លែងកើតហេតុ ដើម្បី​យ​ករូបភាព​តា​មរយ:កាមេ​រ៉ាសុវត្ថិភាពទើបឈា​នដល់កំណ​ត់មុខសញ្ញា​បាន។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបន្តថា ដោយផ្អែក​លើរូបភាពកាមេរ៉ាសុវត្ថិភាព លោកបា​នដឹកនាំ​កម្លាំង​ធ្វើការស្រាវជ្រាវរ​ហូតដល់​ថ្ងៃទី២១ ថ្ងៃ ខែ ឆ្នាំដដែល បានរកឃើញក្រុម​ក្មេងស្ទាវ​នៅចំណុ​ចតា​រាងបាល់តាកី ស្ថិតក្នុងភូមិ/​សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ពេលនោះ​កម្លាំងបាន​ធ្វើប្រ​តិបត្តិ​ការបង្ក្រាប តែក្រុមក្មេង​ស្ទាវដឹងខ្លួន​ទាន់ហើយ​រត់គេចខ្លួនអស់ បន្សល់ទុក​នៅតែម៉ូតូ១​គ្រឿងម៉ាកស្គុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1U-6386 ។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ នៅតែបន្តធ្វើការ​ស្រាវជ្រា​វរហូតដ​ល់វេលា​ម៉ោង​១៩ និង៣០​នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២​១ ទើបឃាត់ខ្លួនបា​នជនសង្ស័យម្នាក់ឈ្មោះ យូរ បញ្ញា ហៅខ្នារ ភេទប្រុស អាយុ១៩ឆ្នាំ នៅចំណុ​ចផ្លូវចុះរោងចក្រទឹកស្អាត ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់​អូរអំបិល ក្រុងសិរីសោភ័ណ រួមទាំងដក​ហូតម៉ូតូ០១គ្រឿងម៉ាកហុងដាCD ពណ៌ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1V-4750 ដែលជាម៉ូតូជិះធ្វើសកម្មភាព ហើយបញ្ជូនម​កមូលដ្ឋាន​កងរាជអា​វុធហត្ថក្រុងដើម្បីធ្វើការសាកសួរ ។ក្រោយពីកម្លាំងជំនាញសាកសួររួចមក បានឆ្លើយសារ​ភាពថា រូបគេ​មានគ្នាចំនួន០៤នាក់
១/-គឺជារូបខ្លួន ឈ្មោះ យូរ បញ្ញា (ខ្នារ) ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិរោងម៉ាស៊ីន សង្កាត់​អូរអំបិល ក្រុងសិរីសោភ័ណ
២/-ឈ្មោះ អាំង ពុយរាំង (បារាំង) ភេទប្រុស អាយុប្រហែល១៧ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ/សង្កា​ត់អូរអំបិល ក្រុងសិរីសោភ័ណ
៣/-ឈ្មោះ រ័ត្ន អាយុប្រហែល១៦ឆ្នាំ ​មិនស្គាល់លំនៅដ្ឋាន
៤/-មិនស្គាល់ឈ្មោះ ត្រូវជាមិត្តភ័ក្ររបស់ឈ្មោះ រ័ត្ន ពិតជាបានធ្វើសកម្មភា​ពជិះម៉ូតូដេញកាប់ និង​គប់ដុំថ្ម​ទៅលើជនរងគ្រោះឈ្មោះ ផេម ទីណា ភេទប្រុស ពិតប្រាកដមែន ដោយឈ្មោះ រ័ត្ន យកកាំ​បិតប៉័ងតោគប់ និងឈ្មោះ បារាំង ​បានគប់ដុំថ្ម ទៅលើឈ្មោះ ផេម ទីណា ផងដែរ ចំណែក​រូបគេជា​អ្នកឌុបឈ្មោះ រ័ត្ន តែប៉ុណោះ។

ដោយផ្អែកលើភស្ដុតាង និងចម្លើយ​សារភាព ព្រមទាំងផ្អែកលើ​ពាក់បណ្ដឹងរបស់ជនរងគ្រោះ និង​សាក្សី ជនសង្ស័យត្រូវបានកម្លាំងជំនាញ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កសាង​សំណុំរឿង​បញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត ចំណែកជនដៃដល់​និងបក្សពួកនៅ​សេសសល់កម្លាំងអាវុធហត្ថកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យព្រហ្មទណ្ឌក​ងរាជអាវុធហត្ថខេត្ត​បញ្ជូន​ទៅសា​លាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីចាត់ការបន្តតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេនីយ៍ត្រី គីម ​វីរះ ទីប្រឹក្សា​គណៈកម្មាធិ​ការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ដឹកនាំ​ក្រុម​កា​រងារតម្លើ​ងតង់ សុវត្ថិភាព​ត្រៀមជួយ​​សង្រ្គោះទាំ​ងយប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុង ក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2840 នាក់
ម្សិលមិញ :
4871 នាក់
សប្តាហ៍នេះ :
52814 នាក់
ខែនេះ :
202721 នាក់
3 ខែនេះ :
557005 នាក់
សរុប :
2368838 នាក់