ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ
Tue,27 July 2021 (Time 07:14 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 38នាក់)


ខេត្តបន្ទាយមានជ័យ៖ចោរជើ​ងខ្លាំងម្នាក់​ក្រោយពីធ្វើសកម្មភាព​ចូលលួច​សត្វ​គោអ្នកស្រុក បាន​ចំនួន​៣ក្បាល​ដាក់ឡាន បំរុងយកទៅលក់ ត្រូវបាននគរបាលស្រុកស្វាយ​ចេក​ចាប់ឃាត់​ខ្លួនបញ្ជូន​ទៅកកាន់នគរបាលព្រហ្ម​ទណ្ឌកំ​រិតស្រាល​ខេត្ត ក្រោយពីសាកសួរក​សាងសំណុំរឿងបញ្ជូនបន្ត​ទៅ​សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន នាយការិ​យាល័យនគរបាលព្រហ្មទណ្ឌ​កំរិតស្រាល បាន​ឲ្យដឹងថា ចោរលួច​គោម្នាក់នេះមានឈ្មោះ សោន ម៉ៅ​ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្នោ ឃុំត្រ​ពាំង​ស្នោ ស្រុកត្រពាំ​ងស្នោ ខេត្តព្រះវិហារ ត្រូវស​មត្ថកិច្ចនគរ​បាលស្រុក​ស្វាយចេក ឃាត់បាន​រថយ​ន្តដឹក​គោម៉ា​កហុក​ឡកូរេ ពណ៌ខៀវ ពាក់ស្លាកលេខ​កំពត២A. ០៥៩៥ នៅវលា​ម៉ោង០០​និង៥៥នាទី ឈានចូល ថ្ងៃទី២៦ ខែកក្កកដា ឆ្នាំ២០២១ ​នៅលើកំណាត់ផ្លូវ​ជាតិលេខ៥៦ A មុខ​អនុវិទ្យាល័យ​កកោះ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក។រីឯម្ចាស់សត្វគោមានឈ្មោះ វ៉ាត់ ផុន រស់​នៅភូមិ​ប្រសាទ ឃុំស្លក្រាម ស្រុកស្វាយ​ចេក ដែលបាន​ចងគោ​នៅចម្ងាយ​ពីផ្ទះ៥០ម៉ែត្រ។

លោក ពេជ្រ ប៊ុនធឿន នាយការិយាល័យ បានបញ្ជា​ក់ឲ្យដឹងថា នៅចំពោះមុខ​សមត្ថកិច្ច​ចោរម្នាក់​នេះបានសារភាពថា ខ្លួននិង​បក្សពួកចំនួន​២នាក់ទៀត​កំពុងគេចខ្លួនមានឈ្មោះ ផុន និងឈ្មោះ ឆើត ពួក​គេបានជិៈម៉ូតូម្នាក់​១គ្រឿង និងរូបគេអ្នក​បើកឡានមកពី​ស្រុកអន្លង់វែង ខេត្តព្រះវិហារ បាន​នាំគ្នាម​កលួចគោនៅភូមិប្រសាទ ពិតប្រាកដមែន។ក្រោយ​ពីលួចបានហើ​យយកគោដឹ​កតាម​ឡាន​ចំណែកបក្សពួក២​នាក់ទៀតបានជិៈម៉ូតូ​គេចខ្លួន ទៅស្រុកអន្លង់វែងមុន ចំណែ​ករូប​គេដឹក​គោញី​ទាំង៣ក្បាលនោះ​ទៅតាមក្រោយ ពេល​ដឹកមកដល់តាមផ្លូវជាតិលេខ៥៦ ត្រូវបាន នគរបាល​ធ្វើការឃាត់​តែម្តង ហើយប​ក្សពួកទាំង២​នាក់នេះ​ធ្លាប់បាន​ធ្វើសកម្មភាពលួច​គោចំនួន៣​លើក​មក​ហើយក្នុងភូមិសាស្ត្រ នៃខេត្តបន្ទាយមានជ័យនេះ​។
ដោយផ្អែកលើបណ្តឹងរបស់ជ​នរងគ្រោះ និងមានវត្ថុតាងជាក់ស្តែង ចោរម្នាក់នេះ ត្រូវបា​នកម្លាំងនគ​របាលជំនាញព្រហ្មទណ្ឌកំរិតស្រាល បញ្ជូនខ្លួន​ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ចំ​ណែកគោទាំង៣កក្បា នគរបា​លស្រុកស្វាយចេក បានប្រគល់ទៅឲ្យម្ចាស់វិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេនីយ៍ត្រី គីម ​វីរះ ទីប្រឹក្សា​គណៈកម្មាធិ​ការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ដឹកនាំ​ក្រុម​កា​រងារតម្លើ​ងតង់ សុវត្ថិភាព​ត្រៀមជួយ​​សង្រ្គោះទាំ​ងយប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុង ក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3238 នាក់
ម្សិលមិញ :
4871 នាក់
សប្តាហ៍នេះ :
53212 នាក់
ខែនេះ :
203119 នាក់
3 ខែនេះ :
557403 នាក់
សរុប :
2369236 នាក់