ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់
Tue,27 July 2021 (Time 06:07 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 26នាក់)


ខេត្តបន្ទាយមានជ័យ៖មេខ្សល់ចំនួន២នាក់ ដែលហ៊ានលួចនាំមនុ​ស្សឆ្លងដែន​ទៅប្រទេសថៃដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំងនគ​​របាលជំនា​ញ​ប្រឆាំងកា​រជួញដូរមនុស្ស និងការ​ពា​រអនីតិជន កសា​ងសំណុំរឿងបញ្ជូន​ទៅសា​លាដំបូង​ខេត្តបន្ទាយ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី២៧ ​ខែកក្កដា ឆ្នាំ២០២១ ដើ​ម្បីចា​ត់ការតាមនិតិវិធីច្បាប់ ក្រោយ​ពីកម្លាំងនគ​របាល វរសេនាតូ​ច​ការពារព្រំដែន​គោកលេ​ខ៩១១​ឃាត់ខ្លួនបាន នៅចំណុ​ចមា​ត់អូរព្រំ​ដែន​ម្តុំកាស៊ីណូ ក្នុងភូមិ​សាស្ត្រក្រុងប៉ោ​យប៉ែត រួចប្រគល់ឲ្យន​គរបាល​ជំនាញ នៃអធិការ​ដ្ឋាននគរបាលក្រុង​ប៉ោយប៉ែត កាលពីវេលាម៉ោង១ និង៣០នាទី​រ​សៀល ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ២០២១ ដើម្បី​រៀបចំសំណុំរឿងបញ្ជូន​ទៅស្នងការដ្ឋាន​នគរបាលខេត្ត ចាត់កា​របន្ត តាម​និតិវិធីច្បាប់។

នគ​របាលក្រុងប៉ោយ​ប៉ែត បានឲ្យដឹងថា មេខ្យល់​ទាំង២នាក់មានឈ្មោះ ឡូញ លេម ភេទប្រុស​ អា​យុ​២០ឆ្នាំ ស្នាក់នៅភូមិចា​ន់គីរី សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ សែន សំនាង ហៅកែ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិប្រ​ជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយ​មានជ័យ។

នៅចំពោះ​មុខសមត្ថកិច្ច​មេខ្យល់ទាំ​ង២នាក់បានសា​រភាពថា នៅពេល​ចាប់​ឃាត់​ខ្លួន​បានពួកគេ​ទាំង​២​នាក់មាន​ឈ្មោះ ខា លក់ដូរនៅផ្សា​ររោងគ្លឿ បានឆាត​តាមទូរស័ព្ទ​ឲ្យជួយ​ឃ្លាំចាំ​មើលផ្លូវ​សមត្ថ​កិច្ច ព្រោះគាត់ច​ង់នាំកូនរ​បស់គាត់​៣នាក់ ស្រី​២នាក់ ឲ្យឆ្លងដែនម​កខ្មែរវិញ បើបាន​សម្រេច​ឈ្មោះ ខា នោះ បាន​សន្យាឲ្យថ្លៃមើ​លផ្លូវម្នាក់​២០០បាត​ ទៅ៣០០បាត ។ប៉ុន្តែដោ​យខាងសមត្ថកិច្ច ថៃ​ចាំឃ្លាំមើលឈ្មោះ ខា ពេក ឈ្មោះ ខា នោះមិនហ៊ាន ក៏នាំកូន​គាត់ទាំង៣នាក់​ទៅផ្សាររោ​ងគ្លឿវិញ ហើយពួក​គេក៏​នាំគ្នាត្រឡ​ប់មកដីខ្មែរវិញ បានប្រមែ​ល១០ម៉ែត្រ​ពីមាត់អូរព្រំ​ដែន ត្រូវនគ​របាលចាប់ឃាត់ខ្លួនតែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក​ឧត្តមសេនីយ៍ត្រី គីម ​វីរះ ទីប្រឹក្សា​គណៈកម្មាធិ​ការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ ដឹកនាំ​ក្រុម​កា​រងារតម្លើ​ងតង់ សុវត្ថិភាព​ត្រៀមជួយ​​សង្រ្គោះទាំ​ងយប់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងក្នុង ក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ ក្នុងខេត្តដើម្បីរកដំណោះស្រាយ និងគ្រប់គ្រងស្ថានការណ៍ ឲ្យប្រសើរឡើងវិញ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីការវិភាគភាពសមស្រប ទីតាំងចាក់សំរាម និងរៀបចំដំណើរការគម្រោងកែលម្អសំណល់រឹង និងសំណល់ប្លាស្ទិក របស់ធនាគារពិភពលោក តាមប្រព័ន្ធអនឡាញ (Zoom) (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សេចក្ដីសម្រេចស្ដីពីការចាត់តាំង លោក លី ធុជ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2756 នាក់
ម្សិលមិញ :
4871 នាក់
សប្តាហ៍នេះ :
52730 នាក់
ខែនេះ :
202637 នាក់
3 ខែនេះ :
556921 នាក់
សរុប :
2368754 នាក់