ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
សង្ស័យ​មានជំ​ងឺសសៃ​ប្រសាទ បានធ្វើ​ឲ្យ​បុរសម្នាក់​បញ្ចប់ជីវិតខ្លួនឯង​ ដោយ​រត់ចូលក្នុង​រថ​យន្ត​ស​ណ្តោង​ដឹកទំនិញចេញពីថៃ
Wed,21 July 2021 (Time 11:42 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 26នាក់)


ខេត្តបន្ទាយមានជ័យ៖បើមើលតាមខ្សែវីដេអូដែលថតតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ពិតជារន្ធត់ខ្លាំងណាស់ ដោយបុរសជាកម្មក​រខ្មែរ ធ្វើការងារនៅផ្សារ​រោងក្លឿ ប្រ​ទេសថៃ​ម្នាក់
បានរត់មកចូលខាងក្រោមកង់រថយន្តប្រភេទសណ្តោង ដឹកទំនិញចេ​ញ​ពី​ប្រទេសថៃ ចូលមកកម្ពុជា នៅ​ចំណុចច្រកទ្វាអន្តជាតិ​ប៉ោយប៉ែត កាលពីរសៀល​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ២០២១ បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង។

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា ​ជនរ​ងគ្រោះមានឈ្មោះ ផៃ ភី ភេប្រុស អាយុ៣៧ឆ្នាំ ជាកូនកំ​ព្រា ​មាន​ស្រុក​កំ​ណើត​នៅ​ភូមិពាក់ស្ពា ឃុំស​ង្វើយ ស្រុកជីក្រែង ខេត្តសៀម​រាម ដោយមុន​ពេលកើត​ហេតុ​ពោល​មុនស្លាប់​ គឺធ្វើការ​ងារ​ជា​កម្មករនៅ​ផ្សាររោងក្លឿ​ ប្រទេសថៃ​ លុះ​នៅ​វេលា​កើត​ហេតុ​ក៏ស្រាប់​តែជនរងគ្រោះ​ខាងលើ មិន​ដឹង​ចេញពីខាង​​ណាមក ​រត់ចូល​ក្រោមក​ង់រ​ថ​យន្ត​ដឹកទំនិញ​ប្រភេទ​សណ្តោង ដែល​កំពុងដឹក​ចេញ​ពី​ប្រទេសថៃ​ ចូលម​កកម្ពុជា បណ្តាល​ឲ្យកិន​ពី​លើ​ស្លាប់​ភ្លាមៗតែម្តង។

ប្រភពដដែល​បញ្ជាក់ថា រយះកាលកន្លងមកនេះ​ជនរងគ្រោះ ​ហាក់បីដូចជា​អារម្មណ៍មិ​នសូវ​នឹង​នរ ហើយ​ចង់​ធ្វើអត្ត​ឃាតខ្លួនឯង​ជាច្រើនលើក​ច្រើន​សារ​មកហើយ ស​ង្ស័យ​មានជំងឺ​ប្រសៃប្រសាទ។​​

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកំណត់ហេតុ រួចបានយកសពជនរងគ្រោះទៅតម្កល់ទុកនៅវត្តបាលិលេយ្យ ក្រុងប៉ោយប៉ែតដើម្បីរងចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

រីឯរថយន្តសណ្ដោងប្រភពបញ្ជាក់ថា ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបាននាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រងចាំដោះស្រាយគ្នាជាក្រោយ៕
សូមអញ្ជើញទស្សនានូវវីដេអូដែលមានដូចខាងក្រោម

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6422 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
33829 នាក់
ខែនេះ :
168403 នាក់
3 ខែនេះ :
587227 នាក់
សរុប :
1975814 នាក់