ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
មន្ត្រីយោធា​ស័ក្តិ៣ម្នាក់ ដេកស្លាប់លើអង្រឹង ​នៅកន្លែ​ងធ្វើការដោយគ្មានអ្នក​ណាដឹង បង្កកា​រភ្ញាក់​ផ្អើល
Wed,21 July 2021 (Time 07:48 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 6នាក់)


មន្ត្រីយោធា​ស័ក្តិ៣ម្នាក់ ដេកស្លាប់លើអង្រឹង ​នៅកន្លែ​ងធ្វើការដោយគ្មានអ្នក​ណាដឹង បង្កកា​រភ្ញាក់​ផ្អើល​
ខេត្តបន្ទាយមានជ័យ៖មានការភ្ញាក់ផ្អើល​ទាំង​ព្រឹក​​​ ដោ​យ​មន្ត្រី​យោធា​ម្នាក់​បានដេ​កស្លាប់​នៅក្នុង​អង្រឹង​នៅ​កន្លែង​ប៉ុស្តិ៍យាម​ទប់ស្កាត់​ពលករឆ្លងដែនខុសច្បាប់​ នៅព្រំប្រទ​ល់ខេត្ត​បន្ទាយ​មានជ័យ និខេត្ត​ឧត្តរមានជ័យ​ នៅវេលា​ម៉ោង០៦និ​ង៣០នាទីព្រឹក ថ្ងៃទី២១ ​ខែកក្កដា ឆ្នាំ២០២១។

ប្រភពព័ត៌មា​នពីនគរបា​លស្រុកថ្មពួក បានឲ្យដឹងថា៖បើតាមការ​អះអាងឲ្យដឹងពីក្រុ​មគ្រួសារសព មុន​ពេល​ស្លាប់ប្តីរ​បស់​គាត់​បានទៅផ្ទះ​ហើយប្រាប់ថា​ មិនស្រួលខ្លួនមាន​អាការៈឈឺក្បាល បន្ទាប់ម​កគាត់​បានកោ​សខ្សល់ឲ្យ រួច​ក៏ត្រឡប់មក​កន្លែងធ្វើ​ការវិញ លុះព្រឹកឡើងលឺ​ដំណឹង​ថាប្តីគាត់ស្លាប់ ។

ប្រភពព័ត៌មា​នដដែ​របន្តថា៖ជន​រងគ្រោះ​ដែល​ដេកស្លាប់​មានឈ្មោះ ជិន ឈុត ឋានន្តរស័ក្តិអ​នុសេនី​យ៍ឯក(ស័ក្តិ៣) ឋានៈជា​មេបញ្ជាការរង ក​ងអនុ​សេនាធំទី២ កងឯក​ភាព​តំប​ន់ប្រតិបត្តិការសឹករង​បន្ទាយមានជ័យ បានដេ​កស្លាប់​លើអង្រឹង​នៅកន្លែងប៉ុស្តិ៍​យាមត្រួពិនិត្យ​ទប់ស្កាត់ព​លករឆ្លងដែន​ខុសច្បាប់ នៅព្រំប្រទល់ខេ​ត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែល​ក្នុងនោះ​ក៏មាន​កងកម្លាំងនគរ​បាលវរសេ​នា​តូចកការពារ​ព្រំដែនគោក​លេខ៨០៧ និងកម្លាំងយោ​ធាប្រមាណជា​០៥ ទៅ០៦នា​ក់នៅជាមួ​យផងដែរ ។តែករណីនេះគ្មានអ្នក​ណាបានដឹង លុះព្រឹក​ឡើងមិន​ឃើញ​ក្រោកទើ​បបានដឹង ហើយ​រាយការណ៍ទៅនគរបាលជំនាញ ក៏ដូចជា​គ្រូពេ​ទ្យចុះ​មក ដើម្បីពិនិត្យលើខ្លួនសព។

នគរបាលបញ្ជាក់ទៀតថា៖សពជនរងគ្រោះ គ្រូពេទ្យបា​នធ្វើការយក​សំណាកតេស្តរកមេ​រោគកូវីដ​១៩ លទ្ធផលអ​វិជ្ជមាន(-) ។បើពិ​និត្យលើដងខ្លួនសព ពុំឃើញមាន​ស្លាកស្នាមអ្វី​ពាក់ព័ន្ធនឹង​បទល្មើសទេ។តាម​ការអះអាងរបស់គ្រូពេទ្យ បញ្ជាក់ថា មន្ត្រីយោធា​ដែលស្លាប់​នេះគាត់​កើតជម្ងឺខ្វះ​ជាតិស្ករ​ ក្រោយពីពិនិត្យ​រួច​សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយក​ទៅចាត់ចែ​ងធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6532 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
33939 នាក់
ខែនេះ :
168513 នាក់
3 ខែនេះ :
587337 នាក់
សរុប :
1975924 នាក់