ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ការជេរប្រមាថ និងធ្វើបាបអ្នកមានគុណ រមែងទទួលនូវបាបកម្មមិនបាច់ចាំជាតិក្រោយនោះទេ
Wed,21 July 2021 (Time 07:25 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 13នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រោយពីទ​ទួលបា​នពាក្យបណ្ដឹង​ពីស្រ្តីវ័យ​ចំណា​ស់ម្នាក់​ឈ្មោះ សៀង មួយ អាយុ​៦១​ឆ្នាំ រស់​នៅភូមិបា​លិលេយ្យ២ សង្កាត់​/ក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយ​មាន​ជ័យ​ កាល​ពីថ្ងៃទី១​៩ ខែកក្កដា ឆ្នាំ២០២១ ​ពាក់ព័ន្ធទៅ​នឹ​ងកូនប្រុ​សបង្កើត​ឈ្មោះ សៀង​ អឿត អាយុ​២៨ឆ្នាំ បានជេរ​ប្រមាថ និងប្រើអំពើ​ហិង្សា​ដោយ​យកអង្រែមក​វាយលើរូប​គាត់​ ដែ​លជាម្ដាយ​បង្កើត ព្រមទាំង​បាន​លួចទ្រ​ព្យសម្បត្តិក្នុង​ផ្ទះយកទៅ​លក់ ដើម្បី​យ​កលុយ​ទិញគ្រឿង​ញៀន​មកប្រើប្រា​ស់ និងបង្ករជ​ម្លោះ​ជាមួ​យអ្នក​ជិតខាងបន្ថែមទៀត ត្រូបាន​កម្លាំង​មូលដ្ឋាន​កង​រាជអាវុធហត្ថក្រុង​ប៉ោយប៉ែតចាប់​ឃាត់​ខ្លួន។

លោកវរសេនីយ៍ត្រី ​នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយពី​ទ​ទួល​ពាក្យបណ្ដឹងរបស់ស្រ្តីដែ​លជាម្ដាយជនសង្ស័យខាងលើ លោកបា​នចាត់តាំង​កម្លាំងជំនា​ញចុះ​ដល់ក​ន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនឈ្មោះ សៀង អឿត និងដក​ហូតបានកាំ​បិតចំនួន​០១ដើម ដងឈើ ប្រវែង៦៨សង់ទីម៉ែត្រ ហើយនាំមកកា​ន់មូលដ្ឋានក​ងរាជអវុធ​ហត្ថក្រុង ដើម្បីធ្វើការសាកសួរ ។ក្រោយពីកម្លាំងជំនាញសួរនាំរួចបានសារភាពថា រូបគេពិត​ជាបានប្រើប្រា​ស់គ្រឿងញៀន​ជាយូរឆ្នាំមកហើយ ដោយពេលរូប​គេប្រើប្រាស់គ្រឿងញៀនម្ដងៗ រូបគេតែង​តែជេ​រប្រមាថ និងប្រើអំពើហិង្សាលើម្ដាយបង្កើតខ្លួនឯងពិតប្រាកដមែន ហើយរូប​គេតែងតែ​បង្កជម្លោះ​នឹងអ្នក​ជិតខា​ងដូចម្ដា​យខ្លួនរៀបរាប់ក្នុង​ពាក្យបណ្ដឹងផងដែរ ។

ដោយផ្អែកលើពាក្យ​បណ្ដឹង និងផ្អែកការស្ដាប់ចម្លើយរបស់ជនសង្ស័យ ព្រមទាំងមានវ​ត្ថុតាងផង​នោះ ទើបកម្លាំងជំនាញ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូន​មក​បញ្ជាការដ្ឋានក​ងរា​ជអាវុធហត្ថខេត្តចាត់ការបន្ត ។
បច្ចុប្បន្ន ជនសង្ស័យ និងវុត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យព្រហ្មទ​ណ្ឌកងរាជអាវុ​ធហត្ថ​ខេត្ត បញ្ជូន​ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីចាត់ការបន្តតាមនិ​តិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6302 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
33709 នាក់
ខែនេះ :
168283 នាក់
3 ខែនេះ :
587107 នាក់
សរុប :
1975694 នាក់