ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
បញ្ជូន​ខ្លួនបុរសញៀនថ្នាំម្នាក់​ ទៅតុ​លាការខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី​ប្រើអំ​ពើហិង្សា​លើ​គ្រួសារ
Wed,21 July 2021 (Time 06:35 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 16នាក់)


ខេត្ត​បន្ទាយមានជ័យ៖បុរសញៀន​ថ្នាំម្នាក់ ត្រូវអាវុធ​ហត្ថ​ចាប់ឃាត់ខ្លួន​ ក្រោយពី​ទទួលបាន​ពាក្យ​បណ្ដឹង​ពីជនរ​ងគ្រោះឈ្មោះ ជួន វិធីវិន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់/​ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធទៅនឹងករណីប្រើហិង្សាក្នុងគ្រួសារ និង​ប្រើប្រាស់​គ្រឿង​ញៀន​ដោយខុសច្បាប់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែតបានឱ្យដឹងថា ស្រ្តី​ជាដើម​បណ្ដឹងបានរៀបរាប់ក្នុង​ពាក្យបណ្ដឹងថា ប្ដីរ​បស់គាត់ឈ្មោះ ជិម រ៉ា អាយុ៥៥ឆ្នាំ តែង​តែប្រើ​អំពើហិង្សាម​កលើរូបគាត់​ជាញឹកញាប់ ជាក់ស្ដែង​នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ប្ដីគាត់បា​នប្រើហិង្សាម​កលើរូបគាត់ម្ដងទៀត បន្ទាប់​ពី​ប្រើប្រាស់គ្រឿង​ញៀនរួច។ស្រ្តី​ជាដើម​បណ្ដឹង​បន្តថា ប្ដីរប​ស់គាត់ក៏ធ្លាប់​ជាប់ពន្ធនាគារម្ដងហើ​យដែរ ពាក់ព័ន្ធករណី​រក្សាទុក និងប្រើប្រាស់​គ្រឿងញៀន​ផងដែរ ។ដោយស៊ូទ្រាំ​នឹងការប្រើហិង្សាមកលើរូបគា​ត់បន្តទៀតមិនបាន ទើបរូប​គាត់មកដា​ក់ពាក្យបណ្ដឹងនៅមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងដើម្បី ចាត់ការតាមផ្លូវច្បាប់តែម្ដង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាទៀតថា ក្រោយពី​ទទួលពាក្យ​បណ្ដឹងរបស់​ស្រ្តីរងគ្រោះ​ខាងលើ លោកបានចាត់តាំងកម្លាំងជំ​នាញចុះដល់កន្លែង​កើតហេតុ ហើយ​នាំខ្លួនឈ្មោះ ជិម រ៉ា ដែល​ត្រូវជាប្ដីរបស់​ដើមបណ្ដឹងខាងលើ ​មកមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ដើម្បីសួរនាំ។

ជនសង្ស័យ ក្រោយ​ពីកម្លាំងជំនាញសួរនាំរួច​បានសារភាពថា រូបគេពិតជា​បានប្រើប្រាស់​គ្រឿង​ញៀន ហើយប្រើអំ​ពើហិង្សាលើប្រពន្ធកូនពិតប្រាកដមែន ហើយរូប​ខ្លួនក៏ធ្លាប់​ជាប់គុកម្ដង​ហើយ​ដែរ។ដោយផ្អែកលើពាក្យបណ្ដឹង និងផ្អែកការស្ដា​ប់ចម្លើយរបស់ជនសង្ស័យ ទើបកម្លាំងជំ​នាញមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត កសាង​សំណុំរឿងបញ្ជូនម​កបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​កម្លាំងការិយាល័យព្រហ្មទណ្ឌ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសា​លាដំបូង​ខេត្ត នៅរសៀលទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6581 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
33988 នាក់
ខែនេះ :
168562 នាក់
3 ខែនេះ :
587386 នាក់
សរុប :
1975973 នាក់