ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ក្រុម​អ្នក​សារព័ត៌មាន និងសប្បុរស​ជន នៅក្នុង​ក្រុងប៉ោ​យប៉ែត នាំយក​អំណោយ​ផ្តល់ជូន ប្រជា​ពល​រដ្ឋ​ ដែលមា​នជីវភាព​ខ្វះខាត​ ក្នុងអំឡុងផ្ទុះ​​ជំងឺកូវីដ​១៩ ចំនួន​២៥គ្រួ​សារ
Wed,21 July 2021 (Time 04:22 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 16នាក់)


ខេត្តបន្ទាយមានជ័យ៖ជាការចូលរួម​ចំណែកជាមួយ​អាជ្ញាធរ ពិសេស​ប្រមុខរាជរដ្ឋាភិបាល ក្នុងអំ​ឡុង នៃកា​ររីករា​លដាល​ជំងឺឆ្លងកូវីដ១​៩ ​ដ៏សា​ហាវដែលជា​គួរ​ឲ្យ​ព្រួយបារម្មណ៍នោះ នៅព្រឹក​ថ្ងៃ​ទី​២១ ខែកក្កកដា ឆ្នាំ២០២១ ក្រុម​អ្នកសារព័ត៌មាន និ​ងសប្បុរស​ជន ក្នុង​នោះក៏​មាន​ការចូលរួម​ចំណែក​ឧបត្ថ​ម្ភពី​លោ​កវរសេនីយ៍ឯក សៅ​ សារឿន អធិ​ការនៃអធិ​ការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដែល​តែង​តែ​ផ្សា​រភ្ជាប់ជា​មួយ​អ្នក​សារព័ត៌មាន ផ្នែក​មនុស្សធម៌ បាន​នាំយក​អំណោ​យ​ជាគ្រឿង​ឧបភោគ ប​រិភោគ និ​ង​ថវិការ​មួយ​ចំនួន ​ផ្តល់ជូន​ប្រជា​ពលរដ្ឋ​ ពីទីតាំផ្សេងគ្នាសរុបចំនួន​២​៥គ្រួសា​រ ដែលមាន​ជីវភាព​ខ្វះខាត ក្នុង​ឡុង​នៃការរីករា​លដា​ល​នៃ​ជំងឺកូវីដ១៩ ក្នុងកា​លៈទេសៈ​ដ៏​លំបាក ដែល​អាជ្ញាធរ និង​ស្ថា​ប័​នគ្រប់លំ​ដាប់ថ្នាក់ ពិសេ​ស​ប្រមុខរា​ជរដ្ឋាភិបាល​​ កំពុងមមាញឹងស្វែងរ​កយុត្តិវិធី​ក្នុងកា​រប​ង្ការ និង​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺកូវីដ​១៩​នេះ​ឲ្យអស់ ដើម្បី​ស្តា​សេដ្ឋកិច្ចប្រទេ​ស និងប្រជាព​ល​រដ្ឋ​ឲ្យមា​នជីវ​ភាពធូ​ធាឡើងវិញផងដែរ។

​ជាមួយគ្នានោះដែរលោក ឈុន ពេជ្រ ប្រធានមជ្ឈមណ្ឌលព័ត៌មាន ​ឈុន ពេជ្រ ជាយដែន និងលោក​ ផូ ប៊ុនថន ភ្នាក់ងារទូរទស្សន៍​ហង្សមាស បានសម្តែងការអគុណ និង​កោត​សសើរ ចំពោះ​អ្នក​សារព័ត៌​មា​នយើង ដែលតែ​ងតែរួមគ្នា​ប្រមូល​ថវិការ​ទោះតិច​ឬច្រើនក្តី​តាម​លទ្ធភាព ពិសេសជាងនេះទៅ​ទៀ​តអាជ្ញាធ​រមូលដ្ឋានតែម្តង តែងតែផ្សារភ្ជាប់ជាមួយ​អ្នកសា​រព័ត៌មាន ផ្នែកម​នុស្សធម៌​ក្នុងការជួយ​ឧប​ត្ថម្ភ ដល់​ប្រជាពលរដ្ឋដែល​មានជីវភាពខ្វះខាត ជួបកា​រលំបាកផ្សេងៗផងដែរ។

អំណោយដែល​ត្រូវផ្តល់ជូន​ប្រជាពលរដ្ឋសរុបចំនួន២៥​គ្រួសារ នៅទីតាំងផ្សេងគ្នា​ដោយ​ទីតាំងទី១ នៅ​បរិវេណបុរីធី​ធី​ ក្នុង​សង្កាត់​ប៉ោយប៉ែត ចំនួន​១០គ្រួសារ និងទីតាំងទី២ ស្ថិតនៅ​ក្នុងសង្កា​ត់​ផ្សា​រកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន១​៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ, មី ,ត្រី ខ ,នុំ ប្រអប់, ទឹកបរិសុទ្ធ ,ខ្លាញ់ ,ទឹកត្រី , ទឹកស៊ីអ៊ីវ ,ស្កស , ប៊ីចេង និង​ថវិការ​មួយចំនួនផងដែរ។រីឯ​ប្រជាការ​ពារភូមិអណ្តូង​ថ្មមាស​​ចំនួន៦នាក់ ក្នុងម្នាក់ៗទទួលបាន​ ទឹកបរិសុទ្ធ ,នុំ ​ប្រអប់ និងថវិ​ការមួយ​ចំនួនផង​ដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងដំ​ណើរ​ការចែក​អំណោ​យ​ជូន​ប្រជាពលរដ្ឋ​នេះដែរ​ បានធ្វើឡើង​តាមការ​ណែ​នាំរប​ស់ក្រសួងសុខាភិបា​ល និងប្រមុខ​រា​ជរដ្ឋាភិ​បាលកម្ពុជា គឺ ៣កុំ និង៣កា​រពារ យ៉ាងខ្ជា​ប់ខ្ជួនបំ​ផុត ដើម្បីប​ញ្ចៀស​ការឆ្លងរីករា​លដាលនៃជំងឺកូវីដ​១៩ ពី​តំបន់មួយទៅ​កាន់តំបន់ផ្សេងទៀត​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6495 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
33902 នាក់
ខែនេះ :
168476 នាក់
3 ខែនេះ :
587300 នាក់
សរុប :
1975887 នាក់