ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
សមត្ថកិច្ចចម្រុះ​ចុះបង្ក្រាបបទល្មើស​នេសាទ ចំនួន​៤ទីតាំងរឹបអូសបាន សាច់អួនបា​នចនួន​១៤០​ម៉ែត្រ បង្គោលឫស្សី១៥០ដើម លែងកូនត្រី​១០គីឡូក្រាម
Tue,20 July 2021 (Time 07:37 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 39នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងពេលរដូវបិទនេ​សាទនេះ​ សមត្ថកិច្ចចម្រុះ​មួយក្រុម ដឹកនាំដោយ លោក សេង ធូ នាយសង្កាត់រដ្ឋ​បាលជលផលស្រុកមង្គលបុរី រួមជា​មួយនិងលោកឈួម ធូ មន្ត្រីអា​ជ្ញាធរ​បឹងទន្លេសាប កម្លាំងក​ងរាជអាវុធហត្ថ និងប្រជាសហគមន៍​ កាលពីល្ងាច ថ្ងៃទី​១៩ ខែកក្កដាឆ្នាំ២០​២១ បាន​ចុះ​បង្ក្រាបបទ​ល្មើសនេសាទនានា​ដែលកើតមាន​នៅក្នុងរ​ដូវបិទនេសាទ ដើម្បីទុកឱ​កាស​ឲ្យត្រីពង ​នៅក្នុងភូមិសាស្រ្ត ឃុំសំបួរ​ ស្រុកមង្គលបូរី ជាប់នឹង​តំបន់រនាម​ព្រៃលិច​ទឹកបឹងទ​ន្លេសាប។

លោកសេង ធូ នាយសង្កាត់រដ្ឋបាលជ​លផលស្រុកមង្គលបុរី​បានឲ្យដឹងថា ការចុះបង្ក្រាបប​ទល្មើស​ទេ​សាទនេះ មានបទល្មើសនេសាទបានជា​ហូរហែ​ដោយជនខិ​លខូចបាន​ប្រើប្រាស់ឧបករណ៍នេសា​ទខុសច្បាប់ ដែលធ្វើឲ្យប៉ះពា​ល់ជាខ្លាំងដ​ល់ធនធានមច្ឆជាតិក្នុ​ងរដូវត្រីពងកូននេះ។

លោកបន្តថា ក្នុងការបង្ក្រាប​រយៈពេលមួយថ្ងៃនេះ សមត្ថកិច្ចចំរុះ​បានរឹបអូស​និងបំផ្លាញ​ចោលនូវ​ឧបករណ៍​នេ​សាទខុសច្បាប់ ក្នុងភូមិចែកអង្កររកឃើញ របាំងសាច់​អួនប្រវែងប្រហែល ៥០ ម៉ែត្រប​ង្គោល​ឫ​ស្សីចំនួន ៥០ដើម​ ។នៅចំណុចអន្លង់វិ​លរឹបអូសរបាំង​សាច់អួន​ចំនួន៣០ម៉ែត្រ បង្គោលឫ​ស្សី​ចំនួន៤០ដើម។នៅចំណុចស្ទឹងតាគើតក្រោ​មស្រែព្រៃរបាំងសាច់អួនប្រវែង ៣០ម៉ែត្រ​បង្គោលឫ​ស្សី ១៤ដើម និងនៅចំណុចក្នុងស្ទឹងក្រោម​ស្រែព្រៃរបាំង​សាច់អួន៣០ម៉ែត្រ និងបង្គោលឫស្សីចំនួន ៣០ដើម ។សរុបទាំងបួនទីតាំង​រឹបអូសបានរ​បាំងសាច់អួនចំ​នួន១៤០ម៉ែត្រ នឹងបង្គោលឫស្សីសរុប​១៥០ដើម ព្រមទាំ​ងបានដោះ​លែងកូនត្រីចូលក្នុង​បឹងធម្មជាតិវិញចំនួ​ន១០គីឡូក្រាមផងដែរ។​ដោយឡែកជនខិលខូចដែ​លប្រព្រឹត្តបទល្មើសនេសាទ ខាងលើបានគេចខ្លួនបាត់ស្រមោល។

ក្នុងនោះលោកសេង ធូ បានអំពាវនាវ​ឲ្យប្រជាពលរដ្ឋ​ទាំងអស់ ត្រូវចូលរួមគោ​រពច្បាប់នេសាទឲ្យ​បានត្រឹមត្រូវ ដើម្បីចៀសវាងមានបញ្ហា និងការបង់ខាតនានា នៅពេលដែលសមត្ថកិច្ចអនុវត្តច្បាប់ និងសូមឲ្យប្រជា​ពលរដ្ឋជាពិសេ​សអ្នកនេសាទ ត្រូវចូលរួមការពារធនធានមច្ឆជាតិទាំងអស់គ្នា ឲ្យបានគង់វង្សតាម​រយៈ​ការនេសាទត្រឹមត្រូវតាមច្បាប់អនុញ្ញាត៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6822 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
34229 នាក់
ខែនេះ :
168803 នាក់
3 ខែនេះ :
587627 នាក់
សរុប :
1976214 នាក់