ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
លោកឧត្តម​សេនីយ៍ត្រី សឹង្ហ ទុំ ដឹកនាំក្រុមកា​រ​ងារ ធ្វើតេស្តរហ័ស​រកជំងឺកូវីដ-១៩ ជូន​យោធិនទូទាំ​ងកងពល
Tue,20 July 2021 (Time 10:03 AM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 13នាក់)


ខេត្តបន្ទាយមានជ័យ៖លោកឧត្តម​សេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ ​កងពលតូចថ្មើរជើងលេខ៥១ នៅ​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំ​ក្រុមគ្រូពេទ្យធ្វើតេស្តរ​ហ័សរកជំងឺកូវីដ-១៩ ដល់នាយ​ទា​ហាន នា​យទាហានរង និងព​លទាហាន ព្រមទាំងគ្រួសារយោ​ធិនទាំ​ងអស់ចំណុះ​កងពលតូច​ថ្មើរជើង​លេខ៥១ រួមជាមួយកងកម្លាំ​ងទប់ស្កាត់ពលករឆ្លង​ដែនខុសច្បាប់ និងកម្លាំង បិទខ្ទប់តំបន់​ក្រហមក្នុង​ភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោកមេបញ្ជាការក​ងពល បានគូសបញ្ជាក់ថា ក្នុងយុ​ទ្ធនាការ ការធ្វើតេស្តរហ័សនេះ ដើម្បីទប់​ស្កាត់​ការ​ចម្លងចូលមកក្នុងជួរកងកម្លាំង ក៏ដូចជាក្រុមគ្រួសារកងទ័ព ដោយសារ​ក្នុងកាលៈទេសៈ​ដ៏លំបាក​នេះ​កងទ័ព មានតួនាទីសំខាន់​ក្នុងការបំពេញប្រតិបត្តិ​ការជួយអាជ្ញាធរ តាមគ្រប់រូបភាព ក្នុងការទប់​ស្កាត់ការឆ្លង​រីករាលដាលជំងឺកូវីដ១៩ ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

គួរកត់សំគាល់ថា យុទ្ធនាការ យកសំ​ណាកជំងឺកូវីដ-១៩ តាមរយះ​តេសរហ័សនេះ បានធ្វើឡើងចាប់​តាំងពីថ្ងៃ​ទី​១៨ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ត្រូវបា​នបញ្ចប់លើកទី១។

ក្នុងនោះដែរលោកឧត្ដម​សេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជា​ការកងពលតូចថ្មើរជើងលេខ៥១ បានផ្តាំផ្ញើរ​ដល់ក​ងកម្លាំង​ទាំងអស់ ​ដែលកំពុងបំពេញបេសកម្ម ប្រតិបត្តិការ ​នៅក្រៅអង្គភាព និងក្នុងអង្គភាព ត្រូវតែបន្តយ​កចិត្តទុកដាក់អោយបានខ្ពស់ និងធ្វើអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេស អនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះ​រាជាណាច​ក្រកម្ពុជា គឺវិធានការ «៣ការពារ និង ៣កុំ»ទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6507 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
33914 នាក់
ខែនេះ :
168488 នាក់
3 ខែនេះ :
587312 នាក់
សរុប :
1975899 នាក់