ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សែ​នក្រុងពាលី បញ្ចុះបឋម​សិលាកសាង​ឈា​បនដ្ឋាន​បូជាសព​អ្នកជម្ងឺកូវីដ​១៩ និងប័ង្សុកូលរួមឧទ្ទិស នៅក្រុងសិរីសោភ័ណ
Tue,20 July 2021 (Time 10:26 AM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 15នាក់)


ខេត្តបន្ទាយមានជ័យ៖កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមា​នជ័យ​បា​នធ្វើពិធីសែ​នក្រុងពាលី បញ្ចុះបឋមសិលាក​សាងឈាបនដ្ឋាន(ឬប៉ាឆា) បូជាសពអ្នក​ជម្ងឺកូវីដ១៩ និងពិធីប័ង្សុកូលរួមឧទ្ទិសដ​ល់វិញ្ញាណក្ខន្ធសព នៅមជ្ឈមណ្ឌល​ឈាបនដ្ឋាន បូជានិងបញ្ចុះសព នាភ្នំបាក់ភូមិភ្នំបាក់ស​ង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជា​ប្រធានគ​ណកម្មកា​រប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក​អោម ចន្ថា អភិបាលរងខេត្ត ជាប្រធាន​អនុគណកម្មការបូជាសពអ្នកជម្ងឺកូវីដ១៩ និងមន្ត្រី អ្នក​ពាក់ព័ន្ធ​អាចារ្យនិងនិមន្តព្រះមន្ត្រី ព្រះសង្ឃធ្វើពិធីសែនក្រុងពាលី បញ្ចុះបឋម​សិលាកសាង​ឈាបន​ដ្ឋានបូជាសពអ្នកជម្ងឺកូវីដ១៩ នៅខេត្តបន្ទាយ​មានជ័យនិងពិធី​ប័ង្សុកូលរួមឧទ្ទិ​សដល់វិញ្ញា​ណក្ខន្ធសព។

មន្ត្រីអាជ្ញាធរបានឲ្យដឹងថា យោងការណៃនាំថ្មីពីរាជរ​ដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធ បានឲ្យរដ្ឋ​បាល​ខេត្ត​កសា​ងឈា​បនដ្ឋានរឹង​មាំបេតុងតែម្តង ហើយ​សំណង់ត្រូវមានស្ថាបត្យកម្មខ្មែរ ព្រមទាំងមា​ននិយាមស្តង់​ដារផងដែរស​ម្រាប់សពអ្នកជម្ងឺកូវូដ.១៩ ដែលជាពលរដ្ឋខ្មែរ កាន់ព្រះពុទ្ធសាស​នាត្រូវបូជា។រីឯ​សពពលរដ្ឋខ្មែរ​មាន​សែស្រឡាយ​ចិន វៀតណាម សពខ្មែរឥស្លាម .សពខ្មែរគ្រីស្ទាន​កា​ន់សា​សនាយេស៊ូវ ឬជនប​រទេសដែ​លចង់បញ្ចុះ ត្រូវអនុញ្ញាតិឲ្យបញ្ចុះ​តាម​ទំនៀមប្រពៃណីពួកគេ ។ក្នុង​នោះអាជ្ញាធរខេត្តក៏​បានផ្តល់ដីក្នុង​តំបន់​រួមខាងលើ ដោយចែក​ជាប្លុកឲ្យ​តំណាង​សមាគមឬ​សហគមន៍ខ្មែរ ចិន, ខ្មែរ វៀតណាម ,ខ្មែរឥស្លាម និងខ្មែរគ្រីស្ទានចាត់ចែងកប់សពអ្នកជម្ងឺកូវីដ១៩ របស់ពួកគេ ។

បើតាមអនុគណកម្មការបូជាស​ពអ្នកជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យឲ្យដឹងថា ការពង្រាបទីតាំង​ត្រូវ​សាងសង់ឈាបនដ្ឋានឬប៉ាឆានិងកន្លែងត្រូវសាងសង់បានធ្វើរួចហើយ ប៉ុន្តែថវិកាសាងស​ង់នឹងអំពាវនាវ​ដល់សប្បុរសជនជួយឧបត្ថម្ភ ក្នុងនោះលោកឆាន់ ប៊ុនឆាន់ ប្រធានសមាគមខ្មែរ ចិនខេត្តបន្ទាយ​មានជ័យ ថានឹងរួមចំណែកជួយផងដែរ ។

យោងអនុគណ​កម្មការបូជាសពនៃកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តបន្ទាយមាន​ជ័យបាននឹង​កំពុងរៀបចំអភិវឌ្ឍន៍ កែលម្អហេ​ដ្ឋារចនាសម្ព័ន្ធទីតាំងឈាបដ្ឋានសពអ្នកជម្ងឺកូវីដ១៩ ខេត្តបន្ទាយ​មានជ័យឲ្យ​បានសមស្របនិងសមរម្យ។ក្រុមការងារ​នៃអនុគណកម្មការ ដៃគូពាក់ព័ន្ធបាននឹងកំពុង រៀបចំ ឈូសឆា​យ ពង្រាប ចាក់ដី ស្ថាបនាផ្លូវ ដាំបង្គោលនិងរៀបប្រព័ន្ធភ្លើង បង្គន់់អនាម័យ លើកផ្ទាំង​អប់រំបរិស្ថាន ផ្ទាំងអប់រំពីជម្ងឺកូវីដ១៩ ដាក់ភ្លើងបំភ្លឺឡើងទៅកាន់ មជ្ឈមណ្ឌល​ឈាបនដ្ឋា​នបូជាសព បញ្ចុះសព អ្នកជម្ងឺកូវីដ១៩ ។ហើយ​ពេលនេះ ត្រូវកសាងឈាបនដ្ឋានថ្មីធ្វើពីបេតុង ហើយជា​ស្ថាបត្យកម្មខ្មែរផង ។ត្រៀមកសាង បុស្បុកតម្កល់ពុទ្ធរូប ,កសាងរោងឬ​អគារស្នាក់និ​ងធ្វើការរបស់ក្រុមការងារ ពង្រាបដីនិងចាក់កំទេចថ្មសម្រាប់ចំណត់យានយន្តក្រុមការងារ យានយន្ត​ភ្ញៀវនិងគ្រួសារនៃសព ការពង្រាបដីពី៣ទៅ៥ហិចតា នៅតំបន់សក្ការៈ​ដ្ឋាននិងរំលឹកវិញ្ញា​ណក្ខន្ធ​ដល់​ជនរ​ងគ្រោះដោយជម្ងឺកូវីដ១៩ និងជម្ងឺកាចសាហាវនៅខេត្តជាដើម ។

នាឱកាសធ្វើពិធីប័ង្សុកូលរួមជានិមិ​ត្តរូបដោយថ្នាក់ដឹកនាំខេត្តនិងគ្រសារនៃសព នាល្ងាចថ្ងៃទី១​៩ ខែកក្កដា​គឺចំពេ​លដែលអនុគ​ណកម្ម​ការខេត្ត ត្រូវជូន​ដំណើរចុង​ក្រោយសពអ្នកជម្ងឺកូវីដ១៩ ចំនួន៤ នាក់ពោលគឺ​ការជូនដំណើរសព៤នាក់នេះ នាំឲ្យសពអ្នក​ជម្ងឺកូវីដ១៩ក្នុងខេត្ត​បន្ទាយមានជ័យ​កើនដល់៦​៧នាក់ ហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6118 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
33525 នាក់
ខែនេះ :
168099 នាក់
3 ខែនេះ :
586923 នាក់
សរុប :
1975510 នាក់