ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ជនសង្ស័យ​ចំនួន៥នាក់ ក្នុងនោះមានអ្នកជក់ និងអ្នកលក់ ជាទ្រង់​ទ្រាយធំ ត្រូវបានកម្លាំ​ង​នគរបាលស្រុកមង្គលបូរី បង្រ្កាបក្នុងឃុំប្ញស្សីក្រោក និងឃុំបន្ទាយនាង
Mon,19 July 2021 (Time 09:37 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 23នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័​យចំនួន៥នាក់ក្នុងនោះ​មានអ្នកជក់ និងអ្នកលក់ ជាទ្រង់​ទ្រាយធំ​ ត្រូវបានកម្លាំង​នគរបាលស្រុកមង្គលបូរី បង្រ្កាបបានកាលពីវេលាម៉ោង២រសៀលនៅថ្ងៃ​ទី១៨ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវលំ ក្នុងភូមិនាងកេត ឃុំប្ញស្សីក្រោក និង ឃុំបន្ទាយនាង ស្រុក​មង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិ​ការនគរបាល ស្រុកមង្គលបូរី បានឲ្យដឹងថា ការឃា​ត់ខ្លួនជ​នសង្ស័យ ទាំង៥នាក់ក្នុងនោះ​មានអ្នកជក់ និងអ្នកលក់ ជាទ្រង់ទ្រាយធំ​នោះដោយ​អនុវត្តតាមបញ្ជា​របស់លោកឧត្តមសេនី​យ៍ទោសិទ្ធិ ឡោះ ស្នងការនគរបា​លខេត្តបន្ទាយមានជ័យ ទើបកម្លាំង​នរបាល​ជំនាញប្រឆាំ​ងបទល្មើសគ្រឿងញៀន នៃអធិការ​ដ្ឋាននគរបាលស្រុកមង្គលបូរី ចុះបង្រ្កាបជន​សង្ស័យ​បានជាបន្តបន្ទា​ប់បានចំនួន៥នាក់ រួមមាន៖
១-ឈ្មោះ ពៅ កំពត ហៅប៊ូ ភេទប្រុសអាយុ១៩ឆ្នាំ នៅភូមិភ្នំ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្ត​បន្ទាយ​មានជ័យ ជាមុខអ្នកលក់ថ្នាំញៀន
២-ឈ្មោះ ទូច ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិចំកាតតាដោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមា​នជ័យ
៣-ឈ្មោះ ហឿយ សេងហាក់ ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិចំកាតតាដោក ឃុំប្ញស្សីក្រោក ស្រុក​មង្គ​លបូរី ខេត្តបន្ទាយមានជ័យ ទាំង២នាក់នេះជាអ្នកជក់
ចំណែកទី៤- ឈ្មោះ ថន នឿន ហៅហាន ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិនាងកេត ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាអ្នកល​ក់ថ្នាំញៀនធ្លាប់​ជាប់ពន្ធនាគារចំនួន១លើក
៥-ឈ្មោះ ថន អ៊ុនតាក់ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិនាងកេត ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ អ្នកផ្សំគំនិតក្នុងក​រណីលក់ថ្នាំញៀន ក្នុងនោះសមត្ថកិច្ច​បានធ្វើការដក​ហូតវ​ត្ថុតាងថ្នាំ​ញៀនម្សៅក្រាមពណ៌សថ្លា ចំនួន៥កូនថង់ មានទម្ងន់១០៧.០៤ក្រាម ថ្លឹងទាំង​សំបក,ប្រាក់​ខ្មែរចំនួន១២ម៉ឺនរៀលនិងទូរស័ព្ទដៃ១គ្រឿង។

លោកអធិការ​បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៥នាក់ បានសារភាពថា ពួកខ្លួន​ពិតជាអ្នកល​ក់ថ្នាំញៀននិងអ្នកជក់ផងដែរជនសង្ស័យទាំង៥នាក់និងវត្ថុតាង ត្រូវកម្លាំងន​គរបាលកា​រិយាល័យ ប្រឆាំងគ្រឿងញៀនរៀបចំសំណុំរឿង បញ្ជូនទៅសា​លាដំបូង​ខេត្តបន្ទា​យមានជ័​យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6240 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
33647 នាក់
ខែនេះ :
168221 នាក់
3 ខែនេះ :
587045 នាក់
សរុប :
1975632 នាក់