ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ប្រជាពលរ​ដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់​ដោយសារជំងឺកូវីដ-១៩ ចំនួន១១៨​គ្រួ​សារ នៅ​ស្រុកអង្គរជ័យ ទទួលអំណោយពីសាខាកា​កបាទក្រហមកម្ពុជាខេត្តកំពត
Mon,19 July 2021 (Time 09:23 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 14នាក់)


ខេត្តកំពត៖ឯកឧត្តម​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាប្រធា​នគណៈកម្មាធិ​ការសាខា​កាកបាទក្រហម​កម្ពុជាខេត្តកំពត អមដំណើរដោយលោក លោកស្រី សមាជិ​កគណៈ​កម្មាធិ​ការ កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព សមាជិកអនុសាខាស្រុក និងប្រជាពលរដ្ឋ​នៅ​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេច​តេជោនាយ​ករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែល​ងាយរងគ្រោះ និងរង​ផល​ប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន១​១៨គ្រួសារ នៅស្រុកអង្គរជ័យ ខេត្តកំពត នៅបរិវេណ​វិទ្យាល័យវត្តអង្គរជ័យ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ជាវ តាយ បានពាំនាំនូវការផ្តាំផ្ញើសាក​សួរសុខទុក្ខពី​សំណាក់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកា​កបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់​ពីសុ​ខ​ទុក្ខ និងមា​នការដោះស្រា​យបញ្ហាប្រឈម​នានា ជូនបងប្អូនប្រ​ជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសា​សន៍ ពណ៌សម្បុរ ឬ និន្នាការ​នយោបាយ ដោយមិនដែល​ទុកចោល​ឲ្យប្រជា​ពលរដ្ឋណាម្នាក់​ស្លាប់ ដោយអត់ស្បៀងអាហា​រ និងមិនមានការដោះស្រាយអ្វីឡើយ។

អំណោយដែលត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋនាពេលនេះក្នុង០១គ្រួសារ ទទួលបាន៖ អង្ករ ២៥kg ត្រីខ​១យួរ ទឹកត្រី១យួរ មី១កេស និងថវិកា២ម៉ឺនរៀល ស្មើនឹង​២.៣៦០.០០០រៀល ព្រមទាំងបានឧប​ត្ថម្ភថ​វិកា​សរុប៥០ម៉ឺនរៀល ជូនទីប្រឹក្សា​យុវជន យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្តកា​កបាទក្រ​ហម នគរបាល កងរាជ​អាវុធហត្ថ និងប្រជាការពារ៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6082 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
33489 នាក់
ខែនេះ :
168063 នាក់
3 ខែនេះ :
586887 នាក់
សរុប :
1975474 នាក់