ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
រដ្ឋ​បា​ល​ខេត្ត​ប៉ៃ​លិន ប្រ​កាសចូ​លកា​ន់មុ​ខតំណែ​ងអភិបាល​រងខេត្ត​ចំនួន​២រូប
Mon,19 July 2021 (Time 08:24 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 12នាក់)


ខេត្តប៉ៃលិន៖នៅរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជា ចាន់​ឌិន ប្រធាន​ក្រុមប្រឹ​ក្សា​ខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី​ក្នុងពិធី ប្រ​កា​សចូលកាន់មុខតំ​ណែ​ងអភិបាលរងខេត្តចំនួន២រូប ដោយលោកស្រី ជា លាភ ពីអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន​ឲ្យមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងតែងតាំ​ងលោ​កស្រី ឡូញ ឈាង ឲ្យកា​ន់តំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិនជំនួស​លោកស្រី ជា លាភ​។ពិធីនេះ​បានប្រព្រឹត្តទៅនៅសាលា​​ខេត្តប៉ៃលិន​។

ទន្ទឹម​នោះដែររាជរដ្ឋាភិបាល​ក៏បាន​សម្រេចផ្ទេរភារកិច្ច លោក គោស៊ុ ប៊ុនសឺត ពីអភិ​បាលរង​ខេត្ត​ព្រះវិហារ ទៅជាអភិបាលរ​ងខេត្តប៉ៃលិន ជំនួសលោក ធូ ភា ដែលត្រូវបាន​ផ្ទេរភារកិច្ច​ឲ្យទៅកាន់​មុខតំណែងថ្មី ។

នាឱកាសនោះ​លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រ​សាសន៍​សំ​ណេះសំ​ណា​ល និងផ្តាំផ្ញើដល់​ លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ដែល​ទើបប្រកាសតែងតាំងថ្មី និងបានកោតសរសើរចំពោះការដឹកនាំកន្លងមក ក្នុងកា​រផ្ត​ល់សេវា​ជូនប្រជា​ពលរដ្ឋ ។

លោកជំទាវ ក៏បានបន្តទៀត​ថា ត្រូវមានកា​រសហការសាមគ្គី​ភាពផ្ទៃក្នុង​រវាងថ្នាក់លើ និងថ្នាក់ក្រោម ត្រូវបន្តយកចិត្តទុក​ដាក់លើកការសម្រ​បសម្រួលដោះស្រា​យបញ្ហានានាជូនប្រជាពលរដ្ឋ ជំរុញប​ន្ថែម​ការផ្តល់សេ​វាជូនដល់ប្រជា​ពលរដ្ឋឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព និង​តម្លាភាព។ជាថ្មីម្តងទៀត លោកជំទាវ សំណូមពរឲ្យ ព​ង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងមន្រ្តីជាប់​កិច្ចសន្យា ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ដោ​យអវត្តតាមសេចក្ដីណែនាំលេខ ០៥៥សណន របស់​ក្រសួងម​ហាផ្ទៃ ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលខេត្តឲ្យកាន់តែរឹងមាំ និងមានប្រ​សិទ្ធភាពខ្ព​ស់ពិសេស​អនុវត្តន៍តាមអភិក្រមទាំង ០៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់។

តាមដានត្រួត​ពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួ​នាទី ភារកិច្ច ដែលបានកំណ​ត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និង​ការទ​ទួលខុសត្រូវ ដោយត្រូវប្រកា​ន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បី​ធ្វើ​យ៉ាង​ណាត្រូវរក្សាឲ្យយ​បាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។បន្ថែម​លើនេះ​លោកជំទាវបានក្រើនរំលឹកដល់មន្រ្តីក្រោមឱវាទទាំងអស់ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺ កូវីដ១៩ និង​ត្រូ​វបន្តអនុវត្ត ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6227 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
33634 នាក់
ខែនេះ :
168208 នាក់
3 ខែនេះ :
587032 នាក់
សរុប :
1975619 នាក់