ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
បុរសវ័យក្មេងម្នាក់​ ស្គាល់ក្មេងស្រីមិនទាន់គ្រប់អាយុ​តាមហ្វេសប៊ុក៥ខែ ទូរស័ព្ទ​ឲ្យមក​ចូលរួម​ខួបកំ​ណើតមិត្ត​ភក្តិ ចាប់រំលោភបាន២ដង ត្រូវនគរបាលឃាត់ខ្លួន
Mon,19 July 2021 (Time 07:34 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 10នាក់)


ខេត្តបន្ទាយមានជ័យ៖បុរសវ័យក្មេងម្នាក់ ស្គាល់​គ្នានឹង​ក្មេង​ស្រីមិនទា​ន់គ្រប់អាយុតាមរយះឆា​ត ហ្វេសប៊ុ​កប្រហែល​៥ខែសោះ​ក៏​ស្រាប់​តែបែក​គំនិត​ទូរស័ព្ទ​ឲ្យបបួស​នាងឲ្យ​មកចូលរួម​ខួបកំណើត​មិត្តភក្តិ​គេ​ នៅក្រុង​សិរីសោភ័ណ​ក្មេង​រងគ្រោះក៏បានចា​ញ់បោក ជនសង្ស័យ ក៏មក​តាមការ​ណាត់ជួប​របស់គេ​ហើយ​ក៏បាន​ជិះម៉ូតូ​ទៅ​ជាមួយមិត្តភ័ក្រម្នាក់​ទៀត យកទៅដេ​កលើផ្ទះ​របស់ខ្លួន ហើយ​នៅ​យប់ជ​នសង្ស័យ​បង្ខំរួមរ័កបា​នសំរេចរហូតទៅដល់​២ដង។ ក្រោយ​ពីរ​បានដឹងរឿង​នេះភ្លាមសមត្ថ​កិច្ច​បាន​ចុះឃាត់ខ្លួនជ​នសង្ស័យ​បាននៅវេលា​ម៉ោង៣​រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅ​ភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តប​ន្ទាយមា​នជ័យ។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី អធិកា​រនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ក្រោយពរីរំ​លោភ​ហើយ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១មានបុរសវ័យចំ​ណាស់ម្នាក់ មានឈ្មោះម៉ាក ខាន់ ភេទ​ប្រុស អាយុ៥៣ឆ្នាំជាជីតា រស់​នៅភូមិប៉ោ​យតាប៉ែន ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ បានម​កដាក់​ពាក្យ​បណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ក្រោយពីទទួ​លបានប​ណ្តឹង​ពីជីតាក្មេងស្រី​នោះ ហើយគាត់បាននិយា​យប្រាប់ថា កាល​ពីយប់ម៉ោង១ រំលងអាធ្រាត្រ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ គាត់បានបាត់​ចៅស្រីឈ្មោះខ.ល.ត អាយុ១៣ឆ្នាំ ពេលទទួលបា​នពាក្យប្តឹងហើយ កម្លាំង​នគ​របាលស្រុកបានចុះ​ទៅធ្វើកា​រនាំខ្លួន ឈ្មោះ ព្រួញ មករា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ យកមកសួរនាំនៅ​អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ។

តាមការសាកសួរចៅស្រីគា​ត់បានប្រាប់​ឲ្យដឹងថា នៅយប់នោះ​ខ្លួនបានដេកនៅផ្ទះ ឈ្មោះ ព្រួញ មករា ដែល​ត្រូវបានគេចាប់រំ​លោភបានសំរេចចំនួន​២លើក ហើយកន្លង​មក ឈ្មោះ មករា នេះ ស្គាល់​គ្នាតាម​រយះឆាត ហ្វេសប៊ុ​កប្រហែល៥ខែប៉ុណ្ណោះ។

នៅចំពោះ​មុខសមត្ថកិច្ច​ជនសង្ស័យ ឈ្មោះ ព្រួញ មករា បានសា​រភាពថា រវាងរូប​គេនឹង​ក្មេងស្រី​ខ.ល.ត បានទំ​នាក់ទំនង​ស្គាល់គ្នាតាមរយៈឆាត ហ្វេសប៊ុកយូរ​ហើយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល​១យប់រំលងអាធ្រាត សង្សាររបស់ខ្លួន(ខ.ល.ត) បានទូរស័ព្ទ​មកឲ្យរូបគេ​ទៅយកមក​ដើរលេង គេក៏ព្រ​មទៅយក​មកជាមួយ ឈ្មោះយីម ភេទប្រុស អាយុ២០​ឆ្នាំជា​មិត្តភក្តិ​ខ្លួនបាននាំ​នាង ទៅដេ​កនៅលើផ្ទះ​របស់ខ្លួន ឯឈ្មោះ យីម ​ជាមិត្តភ័ក្តិ ដេកនៅក្រោមផ្ទះ នៅយប់​នោះ​គេ​បានរួម​ភេទជាមួយនាង បានសំរេច​២លើក ដោយ​មានកា​រយ​ល់ព្រមពី​នា​ងផងដែរ ។
លោកអ​ធិការបានបញ្ជាក់ថា ដោយផ្អែកលើបណ្តឹងរបស់ជីតាក្មេងស្រីរងគ្រោះ ឈ្មោះ ព្រួញ មករា ជា ជនសង្ស័យត្រូវបានប​ញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6798 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
34205 នាក់
ខែនេះ :
168779 នាក់
3 ខែនេះ :
587603 នាក់
សរុប :
1976190 នាក់