ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
រថយន្តមួយគ្រឿងលួចដឹកសាច់ជ្រូក ប្រហិតចម្រុះចំនួន៤.០០០គីឡូក្រាម នាំចូលមកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ត្រូវបានកម្លាំងចំរុះបង្ក្រាបបាន
Sat,17 July 2021 (Time 10:53 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 41នាក់)


ខេត្តបន្ទាយមានជ័យ:សាច់ជ្រូកកាប់ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោ
និង ប្រហិតចម្រុះសរុបចំនួន៤.០០០គីឡូក្រាម ដឹកតាមរថយន្ត១គ្រឿងនាំចូលមកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ត្រូវបានកម្លាំង
អន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក តាន់ផាន់ ណារ៉ា ប្រតិភូរាជារដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវបានឃាត់រថយន្ត បាននៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៩ និង៤១នាទី ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

បើយោងតាម លោក តាន់ផាន់ ណារ៉ា បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា រថយន្តដែលលួចដឹកសាច់ជ្រូកកាប់ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោ និងប្រហិតចម្រុះ រថយន្តម៉ាក ISUZU ពណ៍ស ពាក់ស្លាកលេខTHAILAND 81-9741 ពេលកំលាំងឆែកឆេក្នុងរថយន្តរកឃើញសាច់ជ្រូកកាប់ចិញ្ច្រាំជាកង់ៗរួចជាស្រេចដាក់ក្នុងធុងស្នោ និងប្រហិតចម្រុះចំនួន៤.០០០គីឡូក្រាម នាំចូលមកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានដឹកជញ្ជូនលើសពីចំនួនដែលបានស្នើសុំនៅក្នុងលិខិតអនុញ្ញាត។

លោក តាន់ផាន់ ណារ៉ា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រុមការងារបានបញ្ជូនវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6810 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
34217 នាក់
ខែនេះ :
168791 នាក់
3 ខែនេះ :
587615 នាក់
សរុប :
1976202 នាក់