ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
រដ្ឋបាល​ខេត្តកណ្ដាល សហកា​រជាមួយកា​កបាទក្រហ​មកម្ពុជា រៀបចំពិធី​អបអរសាទរ រុក្ខទិវាជា​តិ ៩កក្ក​ដា ឆ្នាំ២០២១ ក្រោមប្រធានបទ "យុវជនកា​កបាទក្រហមកម្ពុជា រួមគ្នាថែរក្សាបរិស្ថាន"
Sat,17 July 2021 (Time 01:28 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 9នាក់)


ខេត្តកណ្ដាល៖ឯកឧត្តម គង់ សោភ័ណ្ឌ​ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធា​នគ​ណៈ​កម្មាធិការសាខាកាកបា​ទក្រហមកម្ពុជាខេត្ត និង​លោកជំទាវ សោម សេរីវឌ្ឍន៍ នាយិកានា​យក​ដ្ឋានធនធានមនុស្ស នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ អញ្ជើញជាអធិបតីក្នុង​ពិធីអបអរសាទរ រុក្ខទិ​វាជា​តិ ៩កក្កដា ឆ្នាំ២០២១ ក្រោម​ប្រធាន​បទ "យុវជនកាកបាទក្រហម​កម្ពុជា រួមគ្នាថែរក្សា​បរិស្ថាន"។ដែលពិធីនេះបានប្រារព្ធធ្វើឡើងនៅ​វិទ្យាល័យ​ ហ៊ុន សែន ត្រពាំងត្នោត ស្ថិតក្នុងស្រុ​កអង្គស្នួល ខេត្ត​កណ្ដា​ល។

នាឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បានជំរុញដ​ល់អាជ្ញាធរក្រុង-ស្រុក និងអនុសាខា ក្រុង-ស្រុក​ទាំ​ងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមដាំដើមឈើគ្រប់ប្រភេទ​នៅតាមទីវត្តអារាម សាលារៀន ភូមិ​ឋាន ប្រឡាយ​ទឹក​ ដងផ្លូវ និងនៅ​តាមទីសា​ធារណៈនានា។

ឯកឧត្ដមបន្តថា ការដាំដើម​ឈើនៅតាមសា​លារៀន វត្តអារាម និងទីសាធារណៈនានា គឺមាន​គោលបំ​ណងជួយ​ថែរក្សាបរិស្ថាន បង្កើន​​ទេសភាព សោភ័ណភាព បង្កើតម្លប់ពណ៌បៃតង និង​ជាម្លប់​ដ៏ត្រជាក់​សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិ​ស្ស និងប្រជា​ពលរដ្ឋ​យើង ជាពិសេស គឺជួយកែប្រែប​រិយាកាសធម្មជាតិនៅ​តាមសាលារៀន វត្តអារាម និងទីសាធារណៈ​នានាឱ្យកាន់​តែល្អប្រសើរ​ថែម​ទៀត។

ឯកឧត្ដមបន្ថែមថា គ្រប់អា​ជ្ញាធរក្រុង -ស្រុក និងអនុសាខា ក្រុង-ស្រុកទាំងអស់ បន្តយ​កចិត្តទុក​ដាក់រៀបចំជា​ផែនការដាំដើម​ឈើប្រចាំឆ្នាំ ដោយ​កំណត់នៅតាមទីសាធារណៈ វត្តអារាម មណ្ឌ​លសុខ​ភាព សាលារៀនណាមួយសម្រាប់ធ្វើការដាំដើមឈើ និងការ​ថែទាំដើម​ឈើឱ្យរស់លូ​តលាស់ល្អ ហើយត្រូវជំរុញ​ចលនាប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន ព្រះសង្ឃគ្រប់ព្រះអង្គ នៅតាមវត្ត​អារាមឱ្យចូលរួមសកម្មភាពដាំដើមឈើ រួមទាំងដាំដើមឈើហូបផ្លែផងដែរឱ្យបានគ្រប់ទី​កន្លែងទាំងអ​ស់ដែលមានដីទំនេរក្រៅពីកសិកម្ម និងចូលរួមថែរក្សាកូនឈើ ដែលបានដាំរួចឱ្យ បាន​ដុះលូតលាស់ល្អ សម្រាប់ឧត្តមប្រយោជន៍របស់ខ្លួនឯងផង និងរបស់សង្គមជាតិផង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាព​លរដ្ឋ ត្រូវបន្ដយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ និងវិធាន​ការរប​ស់ក្រ​សួងសុខាភិបាល “ការរស់នៅធម្មតា តាមបែបគន្លងថ្មី” ដោយត្រូវបន្ដ​ការពារខ្លួនរ​បស់អ្នកពីជំងឺកូវីដ-១៩ ទោះបីនៅ​កន្លែងណាក៏ដោយ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីអ​បអរសាទរ រុក្ខទិវា ៩កក្កដា ឆ្នាំ២០២១ បានដាំដើ​មឈើប្រភេទលម្អ សរុបចំនួន១១៥០ដើម រួមមានដើ​មគគីរចំនួន ៤៥០ដើម គនីនចំនួន ១០០ដើម ក្ងោកចំនួន ២០០​ដើម បេងចំនួន ២០០ដើម និងក្រញូងចំនួន ២០០ដើម នៅទីតាំងចំនួន ៩ កន្លែង រួមមានវិទ្យាល័យ ហ៊ុន ​សែន ត្រពាំ​ងត្នោត វត្តអង្គពពាយ វិទ្យាល័យ ហ៊ុន សែន អង្គពពាយ សាលាបឋ​មសិក្សាអង្គព​ពាយ វត្តចំបក់ អនុវិទ្យាល័យទាន់អរ សាលាបឋមសិក្សាព្រៃទទឹង សាលាបឋមសឹក្សាទួលសាលា និងសាលា​បឋមសិក្សាមង្គលបុរី៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6266 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
33673 នាក់
ខែនេះ :
168247 នាក់
3 ខែនេះ :
587071 នាក់
សរុប :
1975658 នាក់