ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ឯកឧត្តមអភិបាល​ខេត្តបន្ទាយ​មានជ័យ ណែនាំដល់កងកម្លាំងចម្រុះ នៅ​តាមបន្ទាត់​ព្រំដែន ត្រូវ​ពង្រឹង​ទប់​ស្កាត់​ការឆ្លងដែន​ខុសច្បាប់​ ក្នុងដំណាក់​កាលនៃការរីករាលដា​លជំងឺកូវីដ១៩ ​ឲ្យបាន​តឹងរឹងបំផុត
Thu,15 July 2021 (Time 08:12 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 10នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងដំណើរអ​ញ្ជើញដឹក​នាំក្រុមកា​រងារ ចុះពិនិ​ត្យមើ​ល និងធ្វើកា​រណែនាំ​​ឲ្យមា​នការ​រៀប​ចំក្រុមកា​រងារប្រចាំការត្រួតពិ​និត្យបន្ថែម ដើម្បីពិនិត្យសំណាក(Rapid Test)ប​ងប្អូនជា​អ្នក​បើកបររថយន្ត នៅច្រកតំប​ន់បឹងត្រកួន ស្រុកថ្មពួក ច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃ និងច្រកអូរបីជាន់ ស្រុកអូរជ្រៅ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃគ​ណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បានរំលឹកបន្ថែម​ដល់កងកម្លាំង មន្ត្រីសុខាភិ​បាលនៅ​តាមបន្ទាត់​ព្រំដែនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់បំផុតក្នុង​ការការពារ និងទប់ស្កា​ត់ឲ្យខាន​តែបាននូវ​រោគរាតត្បាត នៃជំងឺកូវីដ-១៩ ហើយចូលរួម​ធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ពិសេស​ត្រូវ​អនុវត្ត​តាមការ​ណែនាំរបស់ក្រសួងសុខា​ភិបាល និងប្រមុខ​រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី នៃកម្ពុជាគឺ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន។

ជាងនេះទៅទៀតឯកឧត្តមក៏​បានណែនាំដល់​កងកម្លាំងចម្រុះ​មានកម្លាំងន​គរបាលការពារព្រំដែន អាវុធហត្ថ កម្លាំង​យោធា មន្ត្រីសុខា​ភិបាលទាំងអស់ ត្រូវពង្រឹងការទប់​ស្កាត់ការឆ្លង​ដែនខុស​ច្បាប់​ក្នុងដំណា​ក់កាលនៃការរីករាល​ដាលជំងឺកូវីដ១៩ឲ្យបានតឹងរឹងបំផុត។

ក្នុងឱកាសនោះ នៅ​ភូមិសាស្ត្រស្រុកម៉ាឡៃឯ​កឧត្តមអភិបាលខេត្ត ក៏បានផ្តល់ថវិកាឧបត្ថម្ភ លើកទឹ​កចិត្តដល់កងកម្លាំងយោធា ចំនួន៣ ០០០ ០០០រៀល និងក្រុម​ការងារយុវជន ១ ០០០ ០០០រៀល ក្នុង​យុទ្ធនា​ការចាក់វ៉ា​ក់សាំងជូនបងប្អូនប្រ​ជាពលរដ្ឋ ក្នុងខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6858 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
34265 នាក់
ខែនេះ :
168839 នាក់
3 ខែនេះ :
587663 នាក់
សរុប :
1976250 នាក់