ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ឯកឧ​ត្តម ស្វាយ សំអ៊ាង អញ្ជើញ​ចុះសួរសុខទុក្ខ​ និងនាំ​យកអំណោយ​ជាគ្រឿ​ងឧ​បភោគបរិភោគ ផ្តល់ជូនប្រជា​ពលរដ្ឋនៅតំប​ន់បិទខ្ទប់ នៅ​ក្នុងផ្សារស្រុក​កែវសីមា
Thu,15 July 2021 (Time 05:47 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 14នាក់)


ខេត្តមណ្ឌលគិរី៖នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧ​ត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈ​អភិបាល​ខេត្តមណ្ឌលគិរី​ អមដំណើរដោ​យលោកឧត្តម​សេនីយ៍ទោ ឡោ សុខា ស្នងការន​គរបាល​ខេត្ត​ រួមជា​មួយថ្នាក់ដឹកនាំ​មន្ទីរអង្គ​ភា​ពពាក់ព័ន្ធជុំវិញខេត្ត និងអា​ជ្ញាធរស្រុក កងកម្លាំង​ប្រដាប់​អាវុធទាំង​៣​ស្ថាប័ន​ អញ្ជើញចុះជួប​សំណេះសំណាល សួរសុខទុក្ខ​ និងនាំ​យក​អំណោយ​ជាគ្រឿងឧ​ប​ភោគបរិភោគ និងសម្ភា​រប្រឆាំង​នឹ​ងជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាព​លរដ្ឋ ដែលកំពុងឋិតនៅ​តំបន់​បិទ​ខ្ទប់​បណ្តោះ​អាសន្ន​មួយផ្នែកក្នុងផ្សារស្រុកកែវសីមា​ ចំនួន​ ៥៤គ្រួសារ។

ក្នុងឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំនូវការ​ផ្ញាំផ្ញើនិ​ងសា​កសួរសុខ​ទុក្ខពីសំណា​ក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលជានិច្ចកាល សម្តេចតែង​តែគិតគូរ​ពីសុខុមា​លភា​ពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេស​ប្រជាពលរដ្ឋ ដែលកំ​ពុងជាប់​នៅចំ​ណុច​បិទខ្ទប់ជា​បណ្តោះអាសន្ន។

ជាមួយគ្នានោះដែរឯកឧត្តម អភិបាលខេត្តក៏បានមានប្រសាសន៍ ណែនាំដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់នៅតំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំ​សុខភាពឲ្យបា​នល្អប្រសើរ​ ជាពិសេស​ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសរបស់​រាជរដ្ឋាភិបា​លកម្ពុជាគឺ ៣ការពារ និង៣កុំ ​ឲ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្តាច់ឲ្យបាន​ពីការចម្លងនៃជំងឺកូវីដ-១៩​ដ៏សា​ហាវនេះ។

អំណោយដែល​ត្រូវផ្តល់ជូន​ប្រជាពលរដ្ឋ​នៅចំណុចបិទខ្ទប់​ជាបណ្តោះអាសន្ន មានចំនួន​ ៥៤គ្រួសារ,​ ដោយ​ក្នុងមួយគ្រួសារៗទទួលបាន៖​ អង្ករ​ ២៥គីឡូក្រា,​ ទឹកត្រី ទឹកស៊ីអ៊ីវ​ ស្កសរ​ អំបិល​ ត្រីខ​ ០១យួរ និងម៉ាស់​ ០១ប្រអប់​ ​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6386 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
33793 នាក់
ខែនេះ :
168367 នាក់
3 ខែនេះ :
587191 នាក់
សរុប :
1975778 នាក់