ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ថ្នាក់​ដឹកនាំខេត្ត ក្រុង ព្រមាន​ចាត់វិធានការរដ្ឋ​បាល ចំពោះបុគ្គល ឬក្រុមហ៊ុនដែលមិនព្រមស​ហ​ការ​ផ្តល់​ព័ត៌មាន និង​យក​សំណា​កកូវីដ-១៩ ក្នុង​ក្រុង​ប៉ោយប៉ែត
Tue,08 June 2021 (Time 06:24 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 16នាក់)


ខេត្តបន្ទាយមានជ័យ៖​ក្នុងឱ​កាស អញ្ជើញចុះ​ត្រួតពិនិត្យ ស្ថានភា​ព​គោល​ដៅ​បិទខ្ទប់ ​ដែល​មានកា​រស​ង្ស័យ​ឆ្លង​ជំងឺកូវីដ-១៩ មានទាំ​ងប្រ​ជា​ពលរដ្ឋខ្មែរ និងជ​នបរទេស​ ក្រោយ​ពីរកឃើ​ញ​មា​នឣ្នក​វិជ្ជ​មា​ន​មួយ​ចំនួន និង​មាន​បុគ្គល​បា​នញុះញង់ រារាំ​ងមិន​ឲ្យក្រុមគ្រូពេទ្យ​ចូល​ត្រួតពិ​និត្យ ឣ្នក​សង្ស័​យ​ឆ្លង​ជំងឺកូវីដ​១៩ ដើម្បីយ​កសំ​ណា​ក​នោះ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២១ ថ្នាក់​ដឹក​នាំខេត្ត​បន្ទាយ​មានជ័យ លោកឧត្តមសេ​នី​យ៍ទោ សេង ធា​រិន មេបញ្ជាការ​រងនាយសេនាធិការ និងជា​ប្រធាន​គ្រប់​គ្រងសន្តិសុខនិ​ងសណ្ដាប់ធ្នាប់ គោល​ដៅធ្វើចត្តាឡីស័កប្រយុទ្ធ​ប្រឆាំងកូវីដ-១៩ យោ​ធ​ភូមិភាគទី៥ រួម​ជាមួ​យមេបញ្ជាការកងក​ម្លាំង​ចម្រុះ គណៈ​បញ្ជាកា​រឯក​ភាពក្រុងប៉ោ​យប៉ែត បាន​ព្រមាន​ចាត់​វិធា​ន​ការរដ្ឋ​បាល ចំពោះបុគ្គល ឬក្រុមហ៊ុន​មិនព្រម​ស​ហការផ្តល់​ព័ត៌មាន និង​យក​សំណាកកូវីដ-១៩ ក្រោយ​ពីមា​នការស​ម្របសម្រួល​រួច​ បាន​កំណ​ត់ពេល​វេលាដ​ល់ម្ចាស់អាជី​វកម្ម ក៏​ដូច​ជាអ្នកទ​ទួល​ខុ​ស​ត្រូវ អនុវត្ត​អោយបា​នដាច់​ខាតតាមវិ​ធានការសុខា​ភិបាល និងតា​មសំណូ​មអា​ជ្ញាធ​រមូលដ្ឋាន អោ​យបានលឿនបំផុ​ត ធានាបា​នការទប់ស្កាត់ និងកាត់ផ្តាច់​ការឆ្លងរីករា​លដាល​ទាន់ពេលវេលា។

ក្នុងនោះលោកឧត្តមសេនីយ៍ទោ សេ​ង ធារិន បានគូសបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភា​ពដ៏លំបាក​នេះ កងទ័ពបា​នចូលរួម​យ៉ាង​សកម្ម ក្នុងការទ​ប់ស្កាត់កា​រចម្លងរីក​រាលដាលនៃជំងឺ កូវីដ-១៩ តាមប​ទបញ្ជា​ប្រមុខរាជរដ្ឋា​ភិបាល ថ្នាក់ដឹកនាំកង​ទ័ពតាម​ឋានានុក្រម រួមជាមួ​យឣាជ្ញាធ​រមូលដ្ឋាន ដើម្បី​ធានាកុំ​ឣោយមានការឆ្លងរីករាលពីតំ​បន់មួយទៅ​តំបន់ផ្សេងៗទៀត ឬឆ្លងចូល​សហគមន៍។

ក្នុងនោះយោធ​ភូមិភាគទី៥ បានត្រៀមរួ​ចជាស្រេច រួមមា​នក្រុមគ្រូពេទ្យ​យកសំណាក ក្រុមគ្រូពេ​ទ្យចាក់​វ៉ាក់សាំង និងក​ងកម្លាំង​អន្តារគមន៍ តាមបណ្តាខេត្តទាំង៤ របស់​យោធភូមិភាគទី៥ ឆ្លើយត​បតាមសូម​ពរគណៈបញ្ជាការខេត្តនិមួយៗ ជាពិសេសសូមណូម​ពរដល់ពុកពុកម៉ែប​ងប្អូន និងប្រ​ជាពលរដ្ឋ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិ​ធានការសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល រួមគ្នាអនុវត្ត «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួន គ្រួសារ សង្គមជាតិ និងប្រជាជន៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22193 នាក់
ម្សិលមិញ :
5191 នាក់
សប្តាហ៍នេះ :
66690 នាក់
ខែនេះ :
234929 នាក់
3 ខែនេះ :
517770 នាក់
សរុប :
1725384 នាក់