ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ស្ត្រីម៉េម៉ាយ​ជរាជួប​ការលំបាក បានទទួ​លអំណោយសម្ភារ សម្រាប់ជួស​ជុលផ្ទះ​ឡើងវិញ ពីសំណាក់​ឯកឧត្តម មេប​ញ្ជាការ​កងទ័ពជើងគោក
Sat,05 June 2021 (Time 03:38 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 78នាក់)


ខេត្តបន្ទាយមានជ័យ៖ឧត្តមសេនីយ៍ត្រី សឹង្ហ ​ទុំ មេបញ្ជាការ កងពលតូថ្មើរជើងលេខ៥១ បានចាត់​តាំង ឧត្ដមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង នាយសេធិការកងពល នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ដឹកនាំកម្លាំងចំនួន២៥នាក់ រថយន្ដ៣គ្រឿង សហការជាមួយអាជ្ញាធរមូលដ្ឋាន រួមមា​នក្រុមការងា​រស្រុកចំនួន១០នាក់ អាជ្ញាធរភូមិ.ឃុំចំនួន៧នាក់ និងប្រជាកា​រពារភូមិ ចំនួន៣នាក់ ចុះជួយ​ធ្វើផ្ទះជូនប្រជា​ពលរដ្ឋជួបការ​លំបាកចំនួន ១ខ្នង ឈ្មោះ នួន នឿង ភេទស្រី អាយុ៧០ឆ្នាំ(​ស្ត្រីមេម៉ាយ ) រស់នៅភូមិជើ​ងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ប្រើ​ប្រាស់​សង្ក័សី ដែកគោលមួក ដែលជា​អំណោ​យរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ។

ក្នុងនោះក៏មានការចូលរួ​មជួយឧបត្ថម្ភពី​ឧត្ដមសេនីយ៍ ទោ កែវ សេងឡាយ មេបញ្ជាការ បញ្ជាកា​រដ្ឋានរ​ថក្រោះ អគ្គបញ្ជាការ ប្រចាំទិសយោធភូមិភាគ​ទី៥​​បានចាត់តាំងកម្លាំង​ចំនួន២នាក់ និងជួយ​ថវិកាចំនួន​១៥០,០០០រៀល អាជ្ញាធរឃុំឧបត្ថម្ភ​ឈើ២០ដើ​មដែកគោល២គីឡូក្រាម ដែកគោលមួក ២​គីឡូក្រាម សរុបថវិកាចំនួន​២២០,០០០រៀលផងដែរ។

លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា បានគូ​សបញ្ជាក់ថា ដោ​យមានការយក​ចិត្តទុកដាក់ពីសំណាក់ ឯ​កឧ​ត្តម មេបញ្ជា​ការកងទ័ពជើងគោក និងលោ​កជំទាវ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងភូមិសាស្រ្តដែលអង្គភាពឈរជើង ជាពិសេ​សក្នុងស្ថាន​ភាពដ៏​លំបាកនៃ​ការឆ្លងរីក​រាលដាល​ជំងឺ​កូវីដ១៩នេះ អង្គភាពកងពលបានចាត់តាំងក្រុមការងារចុះពិនិត្យជាក់ស្តែងនិងនាំយកថវិកា សម្ភារ និងគ្រឿង​ឧបភោគបរិភោគ ដែលជាអំណោយឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងលោក​ជំទាវ ចែកជូន​ជាបន្តបន្ទាប់ផងដែរ។

ក្នុងឱកាសនោះ​ដែរលោកមេបញ្ជាការរងនាយសេនាធិការ សូមអោយពុកម៉ែបងប្អូន​បន្តចូលរួម​គោរពវិ​ធានការសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន គ្រួសារ និងសហគមន៍​យើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22253 នាក់
ម្សិលមិញ :
5191 នាក់
សប្តាហ៍នេះ :
66750 នាក់
ខែនេះ :
234989 នាក់
3 ខែនេះ :
517830 នាក់
សរុប :
1725444 នាក់