ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
មេបញ្ជាកា​រកងពលតូចថ្មើរជើងលេខ៥១ បន្តដាក់​ផែនការត្រៀម​កម្លាំងឣន្តរាគមន៍ ជួយទប់​ស្កាត់កា​រឆ្លងរីករា​លដាលជំងឺកូវីដ-១៩ និងគ្រោះម​ហន្តរាយធម្មជាតិផ្សេងៗ
Fri,04 June 2021 (Time 01:56 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 13នាក់)


ខេត្តបន្ទាយមានជ័យ៖ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញ​ជាអ​ធិបតីកិច្ចប្រជុំបូកស​រុបលទ្ធផលការងារ​យោធាសន្តិសុខ ខែឧសភា ឆ្នាំ២០២១ និងផ្សព្វ​ផ្សាយ​ទិស​ដៅឣនុវត្តបន្ត ខែមិថុនា ឆ្នាំ២០២១ នៅទីបញ្ជា​ការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិ​ភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេ​ត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃ​ទី៣ ខែមិថុនា ឆ្នាំ២​០២១ ដែលមានស​មាសភាពចូលរួម មេបញ្ជា​ការរងកងពល នាយសេនាធិការ នាយសេនាធិការរង ការិយាល័យទាំង៩ កងអនុសេនាធំ​ចំណុះកងពលទាំង៧ និងវរសេនាតូចទាំង៤។

នាឱកាសនោះមេបញ្ជា​ការកងពល បានធ្វើការកោ​តសរសើរដល់គ្រប់​បណ្តាអង្គភាពខិ​តខំយកចិត្ត​ទុកដាក់អនុវត្តតា​ម ផែនការដែលថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោយកា​រទទួល​ខុស​ត្រូវខ្ពស់ តាមផែនកា​រ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ និងបានបំពេញបេ​សកកម្មប្រតិបត្តិ​ការសហ​ការជាមួយកងកម្លាំងចម្រុះ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរា​លដាលជំងឺកូវីដ-១៩ នៅតាមបន្ទា​ត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាពិសេ​សប្រតិបត្តិការចូលរួមបិទខ្ទប់តំបន់ក្រហម រួមជាមួយក្រុមគ្រូពេទ្យកងទ័ព សហការ​ជាមួយក្រុម​គ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត ជួយពន្លឿនការយកសំណាកជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេ​សក្នុង​ក្រុង​ប៉ោយប៉ែត ទទួលបានលទ្ធផលល្អ ដោយមាន​ការកោតសរសើរពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាព​លរដ្ឋផងដែរ។

ដោយឡែកក​ងកម្លាំងត្រៀមអន្តរាគ​មន៍ផ្នែកខាងក្រោយ ត្រូវបន្តយកចិត្តទុកដា​ក់ការងារបង្កប​ង្កើនផល និងចញ្ចឹមសត្វ ធានាបំពេញបន្ថែមដល់ការហូបប្រចាំថ្ងៃរបស់កងទ័ព រួមទាំងជួយផ្គត់​ផ្គង់ដល់កម្លាំងជួរមុខ និងចែករំលែកដល់​គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ក្នុងស្ថានភា​ពនៃ​ការឆ្លងរីក​រាលដាលជំងឺកូវីដ១៩នេះ ក្នុងនោះក៏ត្រូវត្រួតពិនិត្យ និងតៀមកម្លាំង មធ្យោបាយ សម្ភារ ឲ្យបាន​តាមផែនការ ធានាចេញបេសកកម្មតាមបទបញ្ជា បានទាន់ពេលវេលា ក្នុងទប់ស្កាត់ការ​ឆ្លងរីករាលដា​លជំងឺកូវីដ១៩ និងជួយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។

ឧត្តមសេនីយ៍​ត្រី សឹង្ហ ទុំ បានគូសប​ញ្ជាក់ថា ស្ថិតនៅក្នុងកា​លៈទេសៈដ៏លំបាកនេះ កងកម្លាំងជួរ​មុខបានខិតខំ ពុះពាគ្រប់ឧបសគ្គ ក្នុងការបំពេញភារកិច្ច ២៤ម៉ោងលើ២៤ម៉ោង ដើម្បីបុព្វហេតុជាតិ​មាតុភូមិ និងប្រជាជន និងសូមឲ្យកងកម្លាំងជួរមុខ និងកម្លាំងផ្នែកខាងក្រោយ បន្តអនុវត្តន៍វិធានការ ៣កុំ ៣ការពារ ដើ​ម្បីធានាបានមិនឲ្យមានការឆ្លងរីករាលដាលចូលមកក្នុងអង្គភាព ក៏ដូចជាក្រុមគ្រួ​សារកម្លាំងផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22085 នាក់
ម្សិលមិញ :
5191 នាក់
សប្តាហ៍នេះ :
66582 នាក់
ខែនេះ :
234821 នាក់
3 ខែនេះ :
517662 នាក់
សរុប :
1725276 នាក់