ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ពលរដ្ឋចំ​នួន១២៥គ្រួសាររង​វបត្តិកូវិ​ដ១៩ ទទួលអំណោយដ៏ថ្លៃថ្លា​របស់សម្តេចតេជោ និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ តាមរយះលោកជំ​ទាវ បាន ស្រីមុំ
Thu,03 June 2021 (Time 12:26 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 15នាក់)


ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបា​លខេត្តប៉ៃលិន និងជាប្រធានគ​ណៈក​ម្មាធិការសាខាកា​កបាទក្រហមកម្ពុជាខេត្ត និងមា​នការអញ្ជើញ​ចូលរួមពីឯកឧត្តម អ្នកតំណាង​រាស្ត្រមណ្ឌ​លប៉ៃលិន សមាជិក​ សមាជិកា យុវជនស.ស.យ.កខេត្ត យុវជនកាកបាទក្រហមខេត្ត និង​អាជ្ញាធរភូមិឃុំស្រុក កាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និង​នាំយកស្បៀងអាហារ ជាអំ​ណោយ​ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​និងស​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ​ដែលមាន​ជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ រ​យៈពេល​១៤ថ្ងៃ ក្នុងឃុំស្ទឹងកា​ច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចំនួន១២៥គ្រួសារ។

ក្នុងឱកាសនោះ លោកជំទាវ បាននាំនូវប្រ​សាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់​បងប្អូនប្រជាពលរដ្ឋដែល​កំពុង​ស្នាក់នៅតំបន់បិទខ្ទប់នេះ ដែល​ជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែនៅ​រួមសុខទុក្ខជា​មួយប្រជា​ពលរដ្ឋគ្រ​ប់គ្រាលំបាក និងមិនទុកអោយប្រជាពល​រដ្ឋណាម្នាក់ដាច់ស្បៀង​ស្លាប់ដោយលោ​កមិនបានដឹង និងមិនបានដោះស្រាយជូនឡើយ ។

ក្នុងនោះលោកជំទាវ បានរៀបចំជា​កញ្ចប់អាហារក្នុងមួ​យថ្ងៃ ២ពេលគឺពេ​លព្រឹក និងពេ​ល​ល្ងាច ចំនួន៥​០០ប្រអប់ និងទឹក​បរិសុទ្ធ ដើម្បីចែកជូន​ប្រជាពលរដ្ឋ​មានជីវភាពខ្វះខាត កម្មករ អ្នករត់​ម៉ូតូឌុប តាក់ស៊ី..ពិសារដោយឥតគិតថ្លៃ ។

ទន្ទឹមនោះ​ដែរ លោកជំ​ទាវ បានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួម​ប្រយុទ្ធនឹង​ជំងឺកូវីដ-១៩ ស្របតាមប្រធានបទ ទិវាពិភពលោ​កកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០​២១ "ទាំងអស់គ្នារួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធ​ន់របស់​សង្គមជាតិ" ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅជាធម្មតាតាមកន្លងថ្មី រក្សាអនាម័​យលា​ងដៃ ពាក់ម៉ាស់ក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា មិនត្រូវលួចរត់ចេញពីតំបន់បិទខ្ទប់នេះ ពិសេស​អនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរ​ដ្ឋាភិបាលជាប្រចាំផងដែរ ។

សូមបញ្ជាក់ថា ស្បៀងអា​ហារដែលបានផ្តល់ជូន តាម​ខ្នងផ្ទះ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ២៥ គីឡូ ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី ២កេស ពងទា ១ថាស និងទឹកសុទ្ធ ១កេស ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22073 នាក់
ម្សិលមិញ :
5191 នាក់
សប្តាហ៍នេះ :
66570 នាក់
ខែនេះ :
234809 នាក់
3 ខែនេះ :
517650 នាក់
សរុប :
1725264 នាក់