ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
អភិបាលខេត្តបន្ទាយ​មានជ័យ អញ្ជើញ​សំ​ណេះ​សំណាល និងផ្តល់​អំ​ណោ​យ​ជូន​គ្រួសា​ររងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន២​០គ្រួសារ ​នៅស្រុកថ្ម​ពួក
Wed,02 June 2021 (Time 08:52 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 37នាក់)


ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិ​បាល​ខេត្តបន្ទាយ​មានជ័យ និងជាប្រធា​នគណៈកម្មាធិការសាខាកា​កបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះជួប​សំ​ណេះសំ​ណាល និងចែកអំណោយដ៏ថ្លៃថ្លា​របស់សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន២០គ្រួសារ នៅឃុំ​បន្ទាយឆ្មារ និងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមាន​ជ័យ។

នាឱកា​សនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ផ្តាំផ្ញើសួរសុ​ខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់បងប្អូន​ប្រជាពល​រដ្ឋទាំងអ​ស់ដោយក្តីនឹករលឹក ជានិច្ចកាល​សម្តេចតែងតែ​យកចិត្តទុក្ខដា​ក់ខ្ពស់ចំ​ពោះ​សុខទុក្ខ​លំបា​ករបស់​ប្រជាពលរដ្ឋ ដោយមិនទុក​ឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយ​ការដាច់​ស្បៀងហូ​បចុកនោះឡើយ ។

ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរ​ក្សា​សុខភាព និងរក្សាអ​នាម័យ និងចូលរួ​មអនុវត្តតាម​ការណែនាំរបស់ក្រសួងសុខា​ភិបាល​និងអនុវត្តតាមវិធានការរបស់សម្តេចតេជោ គឺ៣ការពារ និង ៣កុំ ​ឲ្យបានខ្ជាប់ខ្ជួន។

អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ ចំនួន២​០គ្រួសា​រនៅស្រុកថ្មពួក​ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ,ត្រីខ១០កំប៉ុង ,មី ០១កេសតូច ,ទឹកស៊ីអ៊ីវ ៣ដប ,មុង ០១ ,ភួយ ០១ ,សារុង ០១ ,ក្រមា ០១ និង​អាវយឺត ០១ ក្នុងនោះ​គ្រួសារស​ពរន្ទះ​បាញ់ ទទួលបាន​ អង្ករ ៥០គីឡូក្រាម,មី២កេស ,ទឹកស៊ីអ៊ីវ ២យួរ ,ត្រីខ២០កំប៉ុង និងថវិកា​ចំ​នួន២០​ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21916 នាក់
ម្សិលមិញ :
5191 នាក់
សប្តាហ៍នេះ :
66413 នាក់
ខែនេះ :
234652 នាក់
3 ខែនេះ :
517493 នាក់
សរុប :
1725107 នាក់