ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
រាជ​អាវុធហត្ថខេត្តបន្ទា​យមានជ័យ ទទួល​អំណោយពី​អា​ជីវក​​រក្នុងក្រុង​សិរីសោភ័ណ សម្រាប់​ផ្គត់ផ្គង់​ដល់​ក​ងកម្លាំង​ដែល​ប្រចាំ​ការ​នៅ​តាម​គោលដៅ​ ដើម្បី​ទប់ស្កាត់​ការរីករា​លដា​លនៃជំងឺកូវីដ-១៩
Wed,02 June 2021 (Time 03:45 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 15នាក់)


ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ទោ ភឿក ព្រហ្ម នា​យរងសេនាធិការដ្ឋាន តំណាងលោ​កឧត្ត​ម​សេនីយ៍ត្រី បោន ប៊ិន ​មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅ​ព្រឹកថ្ងៃទី០២ ខែមិ​ថុនា ឆ្នាំ២០២១ បានទទួល​អំណោយជាគ្រឿងឧបភោគ បរិភោគ ពីអាជីវករក្នុងក្រុង​សិរីសោភ័ណ មាន​ដូចជា លោក យ៉ាំ យីវ និង​លោ​កស្រីតាំង អៃហ៊ុង, ហាងលក់ទូរស័ព្ទដៃឆៃវីរ:យុទ្ធ, ផ្ទះ​សំណា​ក់MB, ផ្ទះសំណាក់ម្កុដមាស, លោក សុខ គីមឡាយ និងលោក ស វ៉ុយវ៉ឹង លក់គ្រឿងសង្ហារឹម។

អំណោយរួម​មាន៖ អង្ករទម្ងន់២៥០គីឡូក្រាម, មី ៥០កេសតូច, ជែល​លាងដៃចំនួន១០០ដប, ត្រីខ​ចំនួន០​៦កេសធំ, ទឹកសុទ្ធចំនួន​២០កេស និង៥០យួរ,ទឹកស៊ីអ៊ីវ៤០យួរ, ដើម្បីចូល​រួមចំណែក​ក្នុងកា​រផ្គត់​ផ្គង់ដល់កង​កម្លាំងដែ​លប្រចាំការនៅតាមគោ​លដៅត្រួតពិនិត្យក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បី​ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និងតាមមណ្ឌលធ្វើចត្តាឡីស័ក ក្នុងខេត្ត​បន្ទាយមាន​ជ័យ។

ក្នុងឱកាសនោះផងដែរជួសមុខលោ​កឧត្តមសេនីយ៍​ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរ​សេនីយ៍ទោ ភឿក ព្រហ្ម បានថ្លែងអគុណ និងជូនព​រដល់អាជី​វករទាំងអស់​ឱ្យរ​កទទួល​ទានមានបាន សុខភាពមាំមួន ជា​ពិសេ​សជៀសឱ្យផុតពីជំងឺកូវីដ-១៩ និងជម្ងឺដ៏​កាចសាហា​វផ្សេង​ទៀត ព្រមទាំង​ធ្វើការផ្ដាំផ្ញើដល់អា​ជីវករទាំង​អស់រួមគ្នា​អនុវត្តឱ្យបា​នខ្ជាប់ខ្ជួននូវវិធា​នការណ៍ដែល​ដាក់ចេញ​ដោយប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ ព្រមទាំង​សេចក្តី​ណែនាំរបស់​ក្រសួងសុខា​ភិបាលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22337 នាក់
ម្សិលមិញ :
5191 នាក់
សប្តាហ៍នេះ :
66834 នាក់
ខែនេះ :
235073 នាក់
3 ខែនេះ :
517914 នាក់
សរុប :
1725528 នាក់