ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន
Sat,12 June 2021 (Time 02:52 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 91នាក់)


ខេត្តប៉ៃលិន៖នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃ​គណៈអភិបាល​ខេត្តប៉ៃលិន និ​ងជាប្រធានគណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានកា​រអញ្ជើញ​ចូលរួមពីឯ​កឧត្តម អ្នកតំណាងរាស្ត្រមណ្ឌល​ប៉ៃលិន សមាជិក សមាជិកា យុវជនស.ស.យ.កខេត្ត យុវជនកា​កបាទក្រហមខេត្ត និង​អាជ្ញាធរភូមិ ឃុំ ស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយ​កស្បៀង​អាហារ ជាអំណោយដ៏ថ្លៃថ្លារប​ស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបា​ទក្រហមកម្ពុជា ជូនដ​ល់ចា​ស់ជរា ជនពិការ ប្រជាព​លរដ្ឋដែល​មានជីវភា​ពខ្វះខាតដោយសា​រវិបត្តិកូវីដ-​១៩ ក្នុងសង្កា​ត់អូរតាវ៉ៅ ក្រុងប៉ៃលន ខេត្តប៉ៃលិន ចំនួន៣​២គ្រួសារ ។

ក្នុងឱ​កាសនោះ​ លោកជំ​ទាវ បាន​នាំនូវប្រសាសន៍ផ្តាំផ្ញើកា​រសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រ​ធានកាកបាទក្រហមកម្ពុជា ជូនដ​ល់បងប្អូនប្រជាពលរដ្ឋ ដែល​ជានិច្ចកាលសម្តេចទាំងទ្វេរ តែ​ង​តែនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងមិនទុ​កអោយ​ប្រជាព​លរដ្ឋណា​ម្នាក់​ដាច់​ស្បៀង​ស្លាប់​ដោយ​លោ​កមិនបានដឹ​ង និង​មិន​បា​នដោះ​ស្រាយជូន​ឡើយ​។

​លោ​កជំទា​វ បានអំពាវនាវ សូមឲ្យប្រជា​ពលរដ្ឋទាំង​អស់ បន្តចូលរួមប្រ​យុទ្ធនឹងជំងឺកូវីដ-១៩ ស្រប​តា​មប្រធានបទ ទិវាពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ "ទាំងអស់គ្នា​រួមជាមួយកាក​បាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសា​ងភាពធន់របស់សង្គមជាតិ" ដោយ​ផ្លាស់​ប្តូរឥរិ​យាបទក្នុងការរស់នៅជាធម្មតាតាមកន្លងថ្មី រក្សាអនាម័យលាងដៃ ពាក់ម៉ាស់ក្នុងករណី​ចាំបាច់ និងការរក្សាគម្លាតពីគ្នា មិនត្រូវលួចរត់ចេញពីតំបន់បិទខ្ទប់នេះ ពិសេសអនុវត្តនូវវិធានការ​​​៣ កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំផងដែរ ។

សូមបញ្ជាក់ថា ស្បៀង​អាហារដែលបានផ្តល់ជូន តាមខ្នងផ្ទះ ក្នុងមួយ​គ្រួសារៗទទួលបាន ៖អង្ករ ៥០​គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី ២កេស ឃីត១ (កន្ទេល១ មុង១ ក្រមា១ ភួយ១) អាវយឺត១ ទឹក​សុទ្ធ ១កេស និងថ​វិកា១០០.០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6410 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
33817 នាក់
ខែនេះ :
168391 នាក់
3 ខែនេះ :
587215 នាក់
សរុប :
1975802 នាក់