ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ
Fri,11 June 2021 (Time 12:58 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 21នាក់)


ខេត្តបន្ទាយមានជ័យ​៖កម្លាំង​កងព​លតូច​ថ្មើរជើងលេខ៥១ ចាប់​ឃាត់ខ្លួន​ពលក​រខ្មែរ​ប្រុស ស្រី​ចំនួន​៤​៥នាក់ ក្នុងនោះមាន​ស្រី ចំនួន២៣នាក់ នៅ​ថ្ងៃទី១១ ​ខែមិថុនា​ ឆ្នាំ២០​២១ ខណៈ​ដែល​ពួក​គេប​ម្រុង​លួចឆ្លងដែន​ទៅប្រទេសថៃ នៅ​ត្រង់​ចំនុចភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វា​យ​ចេក ខេត្តបន្ទាយមានជ័យ។

បើតាមសមត្ថកិច្ចបាន​ឲ្យដឹងថា ដោយមា​នបទបញ្ជាពីលោកឧត្តម​សេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងព​លតូចថ្មើរជើងលេខ៥១ និ​ងដឹកនាំ​កម្លាំងផ្ទាល់​ដោយលោ​ក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេប​ញ្ជា​ការ វរសេនាតូចថ្មើរជើងលេខ​៥១៤ បានដឹកនាំកម្លាំង​ល្បាត២៤​ម៉ោងលើ២៤ម៉ោង ដោយ​ប្តូរវេនគ្នា សហកា​រជាមួយកម្លាំងចម្រុះ ដើម្បីទ​ប់ស្កាត់ព​លករលួចឆ្លងដែនខុសច្បាប់ និង ការឆ្លងរា​​លដាល នៃជំងឺកូវីដ-១៩ មិ​នឲ្យចូល​ទៅក្នុងសហគមន៍។ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួប ពល​ករបម្រុងលួចឆ្លងដែនចេ​ញទៅប្រទេសថៃ ត្រូវ​បានកម្លាំង ​វរសេនាតូចថ្មើរជើងលេខ៥១៤ កងព​ល​តូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង។

សូមបញ្ជាក់ថា ក្រោយពីឃា​ត់ខ្លួនបាន ​លោកមេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ក៏បាន​ណែ​នាំ​ដល់ប​ងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែល​តែងតែបញ្ចុះ​បញ្ចូល នាំពល​ករឆ្លង​ដែន​ដោយខុស​ច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេស​សូមបន្ត​ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា។បច្ចុប្បន្នព​លករទាំង៤៥នាក់ ត្រូវ​បាន​បញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ និង​បន្តស្រា​វជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6106 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
33513 នាក់
ខែនេះ :
168087 នាក់
3 ខែនេះ :
586911 នាក់
សរុប :
1975498 នាក់