ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក
Fri,11 June 2021 (Time 10:49 AM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 21នាក់)


ខេត្តបន្ទាយមានជ័យ:វត្តុសិល្បៈបុរាណធ្វើពីលោហៈធាតុចំនួន១៧ដុំ.រូប
ត្រូវបានកសិករភ្ជូរដីចម្ការនៅក្បែរប្រាសាទតាស្រី ស្ថិតនៅក្នុងភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ប្រទះឃើញកាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រួចបានប្រគល់ជូនអាជ្ញាធរលុះដល់ល្ងាចម៉ោង៣ អាជ្ញាធរក៏ប្រគល់បន្តដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីចុះចូលក្នុងបញ្ជី រួចរក្សាទុកនៅសារៈមន្ទីរសហគមន៍នៅស្រុកស្វាយចេកតែម្តង។

កសិករភ្ជូរដីចម្ការនោះបានរៀបរាប់ថា នៅព្រឹកថ្ងៃទី១០ ខែមិថុនា បានបើកត្រាក់ទ័រភ្ជួរចម្ការដាំដំឡូងមី ស្រាប់តែប្រទះឃើញ ក្រឡកុលាភាជន៍មួយចំនួន តមកទៀតក៏ឃើញវត្ថុសិល្បៈបុរាណធ្វើលោហៈ ស្របពេលនោះមានការភ្ញាក់ផ្អើលដល់កសិករ និងអ្នកភូមិឯទៀត ដែលនាំគ្នាធ្វើការអុជធូបទៀនបន់ស្រន់គោរពសក្ការះតែម្តង។ដោយឮខ្ចរខ្ចាយបែបនេះទើបកសិករដែលភ្ជូរដីរកឃើញវត្ថុសិល្បៈខាងលើ ក៏សម្រេចស្ម័គ្រចិត្តប្រគល់វត្ថុជូនអាជ្ញាធរពោលគឺដើម្បីកុំឲ្យធ្លាក់ទៅដល់ដៃឈ្មួញក្បាលអ្នកតា អ្នករកស៊ីទិញ លក់ រត់ពន្ធវត្ថុសិល្បៈបុរាណ។

លោកយង់ តាំងគួយ ប្រធានមន្ទីរវប្បធម៍និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ រួមជាមួយអនុប្រធាន មន្ត្រីជំនាញបុរាណវិទ្យានិងលោកតាន់ ប៊ុនមីន អនុប្រធានការិយាល័យសង្គមកិច្ច សុខុមាលភាពវប្បធម៌ សាសនា កិច្ចការនារី និងជាប្រធានសារៈមន្ទីរស្វាយចេក បានពិនិត្យ និងចុះបញ្ជីវត្ថុសិល្បៈទាំងនោះ ហើយថា អាចមានចំណាស់ក្នុងស.វទី១០ទៅ១១ ។វត្ថុសិល្បៈបុរាណទាំងនោះ រួមមាន១៧ដុំ មានរូបធ្វើពីលោហៈធាតុ ក្នុងនោះមាន ពុម្ពចាក់ព្រះ ចំនួន២ ,កណ្តឹងត្រួយចំនួន២៣កង ចំនួន៩ ,ទេឥវរូបស្រី ចំនួន១ ,ទេវរូបប្រុស ចំនួន១ ,ពុទ្ធរូបប្រក់នាគ ចំនួន២ និងដុំសំណ ចំនួន១០ដុំ(តូចៗ) ។

ក្នុងនោះមន្ត្រីបានថ្លែងអំណរគុណពលរដ្ឋល្អ ដែលបានរកឃើញ ហើយប្រគល់វត្ថុសិល្បៈបុរាណមកអាជ្ញាធរដែនដីនិងជំនាញវប្បធម៍ដើម្បីរក្សាទុកមិនឲ្យបាត់បង់ នេះជាស្មារតីស្នេហាមរតកវប្បធម៍បេតិកភ័ណ្ឌ សិល្បៈនិងអត្តសញ្ញាណជាតិខ្មែរ។

សូមបញ្ជាក់ថា ការទទួលលើកនេះទៀត នាំអោយសារៈមន្ទីរស្វាយចេកនេះ នឹងបានទទួលការដាក់តាំងបន្ថែមរូបទើបប្រគល់ចំនួន១៧ដុំរូបទៀត លើវត្ថុសិល្បៈបុរាណដែលទទួលពីពលរដ្ឋពីសមត្ថកិច្ចកងកម្លាំងពីអ្នកមុខសញ្ញាផ្សេងទៀត ដែលបានដាក់តាំងមានចំនួន៥២៦ដុំ រូបបន្ទះ ហើយនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

យុវជនម្នាក់ ​ប៉ុនប៉ងសម្លាប់ខ្លួន​ច្រើនដង មិនបានសម្រេច ចុងក្រោយលេប​ថ្នាំកណ្តុរ បាន​សម្រេច​នៅក្រុងសិរីសោភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ចាប់ឃាត់ខ្លួនក្មេងស្ទាវ​១នាក់​ បញ្ជូនទៅតុលា​ការខេត្តបន្ទា​យមានជ័យ រីឯ​បក្ខពួក​ផ្សេង​កំពុង​ស្វែង​រក​ចាប់ខ្លួន បន្ទាប់​ពីដេញកា​ប់យុវជនម្នាក់បង្ក​កា​រភ្ញាក់ផ្អើល នៅក្រុង​សិរីសោ​ភ័ណ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ជ្រូកចំនួន៨ក្បាល នាំចូល​តាមច្រករបៀងក្នុង​ភូមិសាស្រ្ត ស្រុកអរូជ្រៅ គ្មានច្បាប់​អនុញ្ញាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់បាន យកទៅដុតកំទេចចោល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបា​លព្រហ្មទណ្ឌកំរិត​ស្រាល បញ្ជូនខ្លួន​ចោលួច​សត្វគោអ្នកស្រុកម្នាក់ ទៅ​សាលា​ដំបូង​ខេត្តប​ន្ទាយ​មាន​ជ័យ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនមេខ្យល់​២នាក់ ទៅសា​លា​ដំបូងខេ​ត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​លួច​នាំមនុស្ស​ឆ្លងដែន​ទៅ​ថៃដោយ​ខុសច្បាប់ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6593 នាក់
ម្សិលមិញ :
3144 នាក់
សប្តាហ៍នេះ :
34000 នាក់
ខែនេះ :
168574 នាក់
3 ខែនេះ :
587398 នាក់
សរុប :
1975985 នាក់