ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
ដោយសារ​ខ្យល់​កន្ត្រាក់ បានធ្វើ​ឲ្យរោងត្រួត​ពិនិត្យ របស់កងកម្លាំងនៅកន្លែង​បិតខ្ទប់ និងផ្សារមង្គល​ដួ​ល​រ​លំ​​រាបដល់ដី បណ្តាល​ឲ្យ​សង្គត់​លើរថយន្ត និងខួច​ខាតសម្ភារៈមួយ​ចំនួន​
Thu,06 May 2021 (Time 12:11 AM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 18នាក់)


ខេត្តបន្ទាយមានជ័យ៖​ភ្លៀង​លាយឡំទៅ​ដោយខ្យល់កន្ត្រាក់ខ្លាំង នៅ​វេលាម៉ោង​ប្រមាណ២០យប់​ ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២១ បណ្តាល​ឲ្យប៉ើង​រោង​ត្រួត​ពិនិ​ត្យ​របស់កងកម្លាំង​ ដែលកំពុង​ឈេជើង​នៅ​កន្លែងបិ​តខ្ទប់​ចេញ-ចូល​ក្នុ​ងភូមិ​សាស្ត្រ​ក្រុង​ប៉ោយប៉ែត បង្ក​ឲ្យខូ​ចខាត​សម្ភារៈមួយចំនួន​ ចំណែ​កឯ​កង​កម្លាំង​​សើមជ្រោក​ជាំង​ពេញ​ខ្លួន។

បើតាម​សមត្ថកិច្ច​បាន​ឲ្យដឹងថា នៅវេលាម៉ោ​ងខាងលើ​មានភ្លៀងធ្លាក់​បន្តិច​បន្តួច​នោះទេ ប៉ុន្តែខ្យល់​កន្ត្រាក់ខ្លាំង ប​ណ្តាល​ឲ្យប៉ើង​រោងនាំគ្នាឈ​រទប់​ដោយកន្លែងខ្លះ​បានប្រជាពលរដ្ឋ​នៅក្បែជួយ កន្លែង​ខ្លះ​ឈរ​ទប់ដោយ​ខ្លួន​ឯង​សឹងពុំបាន​ ​បណ្តាល​ឲ្យ​ដួលប​ក់បោកសើម​ពេញខ្លួន និង​ខូច​ខាត​សម្ភារៈ​មួយចំនួន​ ទាំងអ្នកខ្លះ​មិន​ទាន់បានទទួលទាន់​អាហារទៀតផង។

ដោយឡែង ​ផ្សារ​មង្គល ស្ថិតនៅក្នុងភូមិប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯ​ណ្ណោះ​​វិញដួល​រលំរាប​ដល់ដី​ ប​ណ្តាល​ឲ្យ​រថយន្ត​ដែល​ប្រជា​ព​លរដ្ឋយ​កទៅ​ផ្ញើរង​ការខួច​ខាតយ៉ាង​ធ្ងន់ធ្ងរ​។

បើតាម​អាជ្ញាធរមូល​ដ្ឋានដែលកំពុ​ងបំពេញការងា​រនៅក្បែរនោះបាន​ឲ្យដឹងថា ​ផ្សារ​មង្គលនេះ​សាង​សង់​ដោយ​ស​សរដែក ប្រក់​ស័ង្កសី​ កាលពីមុន​អាជីវករនាំគ្នាទៅលក់ដូរនៅក្នុងផ្សារមួយនេះ តែ​ដោ​យ​មិនមានអ្នកចូល​ទៅទិញ ដ៏បានរំសា​យដោ​យ​បច្ចុប្បន្ន​ម្ចាស់​ផ្សារ​ខាងលើ​​បាន​យកកន្លែង​ខាង​លើ​ធ្វើ​ជាក​ន្លែង​ផ្ញើ​ម៉ូតូ​ និង​រថយន្ត ដោយ​មានសំបុត្រស្នាមបញ្ជាក់ត្រឹមត្រូវ​។

ក្រោ​យពីទទួលបានព័ត៌មានជុំវិញ​ការដួលរ​លំផ្សារនេះ​ដែរ អ្នក​សារព័ត៌មា​នយើង​មិន​អាច​ចូលទៅ​ថត​យក​រូបភាព​ជាក់ស្តែង​បាននោះទេ បានត្រឹម​តែឈរមើលពីចំងាយ​តែប៉ុណ្ណោះ ដោយ​សារម្ចាស់​ផ្សារ​មិនអនុញ្ញាត ចាក់សោរបងជិត​តែម្តង។តែ​ទោះ​យ៉ាង​នេះក្តីបុរសម្នាក់​ដែល​បានអះអាងថា ​ខ្លួន​មាន​ឡាន​មួយគ្រឿង​ម៉ាកឡុចស៊ីស RX 300 យកទៅផ្ញើ ​បានបញ្ជាក់​ថា ខ្លួនទើបតែចេញម​កពីមើ​លឡា​នរបស់​ខ្លួន ដោយ​ផ្សាររ​លំសង្កត់​ពីលើ​រង​ការ​ខូចខាត​ស្ទើ​តែទាំ​ងស្រុងទៅហើយ។ម្ចាស់ឡាន​ខាង​លើ​បញ្ជាក់​ថា ខ្លួន​បានត្រឹមតែទៅអើតមើលមួយភ្លែតតែប៉ុណ្ណោះ ដោយម្ចាស់​ផ្សារបាន​ដេញ​ចេញ​មិនអនុញ្ញាត​ឲ្យ​មើលឬចូល​នោះឡើយ។

ម្ចាស់ឡានខាងលើរួមនឹង​ប្រជាពលរដ្ឋ​នៅក្បែនោះបញ្ជាក់ទៀតថា កន្លង​មកមាន​ម៉ូតូ ​និងឡាន​យក​ទៅដាក់​ផ្ញើច្រើន​ តែមួយរយះ​កាលនេះ​នៅសល់ប្រហែលជា​១០ឡានតែ​ប៉ុណ្ណោះ​ តែ​នៅពេ​លកំពុង​កើតហេតុ​នេះ​មិនដឹង​ថា មានប៉ុន្មា​នពិតប្រាកដនោះដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
22025 នាក់
ម្សិលមិញ :
5191 នាក់
សប្តាហ៍នេះ :
66522 នាក់
ខែនេះ :
234761 នាក់
3 ខែនេះ :
517602 នាក់
សរុប :
1725216 នាក់