ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
គណៈបញ្ជាការឯ​កភាព ខេត្តបន្ទាយមានជ័យ បើកប្រជុំបន្ទាន់ ដើម្បី​ពង្រឹងប្រសិទ្ធភាព​ការងារ​ប្រ​យុទ្ធ​ប្រឆាំង​និងជំងឺកូវីដ​១៩
Wed,05 May 2021 (Time 05:02 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 15នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីជំរុញឲ្យការងារ នៃការ​បង្ការទប់ស្កាត់នូវជំងឺកូវីដ១៩ ​ឲ្យកាន់តែ​មានប្រ​សិទ្ធ​ភា​ពថែមទៀត ដែល​អាចឈានទៅ​កាត់ផ្ដាច់​បាននូវការរីករាលដា​ល នៃជំងឺនេះ​ក្នុង​ពេលដ៏ខ្លី​ខាង​មុខ​នេះ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២១ គណៈបញ្ជាកា​រឯកភាព​ខេត្តបន្ទាយមានជ័យ​ បាន​បើក​ប្រជុំបន្ទាន់មួយ ដើម្បីពង្រឹង​ប្រសិទ្ធភា​ពការងារប្រ​យុទ្ធប្រឆាំង និ​ងជំងឺកូវីដ១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទា​យ​មានជ័យ​។

កិច្ចប្រជុំនេះ​បានប្រព្រឹត្តទៅ​នៅក្នុងសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួម គ្រប់​ប្រ​ធាន​មន្ទីរជុំវិញខេត្ត និងមន្ត្រីជា​ប់ពាក់ព័ន្ធជាច្រើននាក់ផងដែរ។ជាមួយគ្នានោះដែរឯកឧត្តម អ៊ុំ រាត្រី ប្រធានគ​ណៈបញ្ជាការឯកភាពខេត្ត និងជាអភិ​បាល​ខេត្ត​បានមា​នប្រសាសន៍​ថា គោលបំ​ណងក្នុ​ងកិច្ចប្រជុំនេះ​គឺ​ដើម្បីត្រួតពិនិត្យ​ការងា​រមួយចំ​នួន​របស់កម្លាំង​មាន​សមត្ថ​កិច្ចចំណុះឲ្យគណៈ​បញ្ជា​ការឯកភាព ខេត្តបន្ទាយ​មានជ័យ និងដា​ក់ទិស​ដៅបន្តក្នុង​កិច្ច​កា​រពារជំងឺ​រាតត្បាតជំងឺកូវីដ១៩ នេះ។

ឯកឧត្តម អ៊ុំ រាត្រី បញ្ជាក់​ថា អង្គភាព​ទាំង៣មាន​កម្លាំង​អាវុធហត្ថ កម្លាំងនគរបាល និងកម្លាំង​យោធា​កំពុងបំ​ពេញ​ការងា​រនៅតាម​តំបន់ក្រហម ឋិតក្នុងភូមិសាស្ត​ក្រុងប៉ោយប៉ែត​ជាតំ​បន់បិទខ្ទប់​យ៉ាង​សកម្ម បន្ទាប់​បន្សំ​នៅក្រុងសិ​រីសោភ័ណ នៃខេត្ត​បន្ទាយ​មានជ័​យ ក្រុមកា​រងារ អាជ្ញាធរ កងកម្លាំង សុខាភិ​បាល កំពុង​បន្តពន្លឿនស្រាវជ្រាវរកអ្នក​ពាក់ព័ន្ធផ្ទាល់ប្រយោល ដើម្បីយ​កសំណាក់​ពិនិត្យ និងចេញ​លទ្ធ​ផល​នៅពេលខាងមុខនេះ។

ទន្ទឹមនោះឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតំបន់បិទខ្ទប់ និង​តំប​ន់មាន​ការពាក់ព័ន្ធ សូមចូលរួមធ្វើអនា​ម័យឲ្យ​បានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាននូវវិធានការ​របស់​ប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ​ឲ្យ​បានខ្ញាប់ខ្ជួនបំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

ចាស់​ជរា ជនពិការ​ និងប្រជាព​លរដ្ឋដែ​លមានជីវភា​ពខ្វះខាត ដោយសារវិបត្តិកូវីដ​១៩ ក្នុង​សង្កា​ត់អូរ​តាវ៉ៅ​៣៥គ្រួសារ ទទួលស្បៀង​អា​ហារ ពីសា​ខាកា​កបា​ទ​ក្រហមក​ម្ពុជា​ខេត្តប៉ៃលិន (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្លងចរន្ត​ឆេះ​ខ្សែ​ទូរស័ព្ទ ខ្សែអិន​ធឺណែត​ និងខ្សែភ្លើង​អ​តិថិជន នៅមុ​ខសាលា​គរុកោសល្យខេត្ត ក្នុង ក្រុង​សិរីសោ​ភ័ណ សំណាងល្អពន្លត់​ទាន់ពេ​ល (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំង​យោធា ចាប់​ឃាត់ខ្លួន​ពលករខ្មែប្រុស ស្រីចំនួន​៤៥នាក់ បញ្ជូន​ទៅ​ធ្វើចត្តា​ឡីស័ក បន្ទាប់ពី​បម្រុង​ឆ្លងដែ​នខុសច្បាប់​ទៅប្រទេសថៃ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

កសិករភ្ជូរដីចម្ការ ប្រទះឃើញវត្តុសិល្បៈបុរាណ ជាច្រើនមុខប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម៌ រក្សាទុកនៅសារៈមន្ទីរស្វាយចេក (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមប្រឹក្សា​ខេត្តកំពត បើក​កិច្ចប្រជុំ​សាមញ្ញលើកទី២​៥ អាណត្តិទី៣ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21819 នាក់
ម្សិលមិញ :
5191 នាក់
សប្តាហ៍នេះ :
66316 នាក់
ខែនេះ :
234555 នាក់
3 ខែនេះ :
517396 នាក់
សរុប :
1725010 នាក់