ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ «បារមីតាដំបងក្រញ៉ូង» ទំនាក់ទំនងការ ផ្សាយពាណិជ្ជកម្ម ០៣១ ៥៥៥៥ ៤៧៤ .០១៧ ៨៨៨ ៣២៤
លោកជំទាវ បានស្រីមុំ ខេត្តប៉ៃលិន ចុះពិនិត្យការបាញ់ថ្នាំ​សម្លាប់មេរោគកូវិដ១៩ នៅតាមផ្សារ​នា​នាទូ​ទាំង​ខេត្ត
Fri,30 April 2021 (Time 04:21 PM)
ដោយ ៖ បារមីតាដំបងក្រញូង (ចំនួនអ្នកអាន: 13នាក់)


ខេត្តប៉ៃលិន៖នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ លោកជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹក​នាំ​ក្រុមការងារចុះពិនិត្យ​ការបាញ់ថ្នាំ កំចាត់មេរោគកូវិដ១៩ នៅផ្សារសាមគ្គី ដើម្បីការពារការ​រីករាល​ដាល​មេរោគកូវិដ១៩ ចូលក្នុងសហគមន៍នៃខេត្តប៉ៃលិន។

ក្នុងកិច្ចសហប្រតិបត្តិការនេះ ដែរលោកជំទាវអ​ភិបាលខេត្ត និងជាប្រធាន​គណៈកម្មការខេត្ត ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូ​លរួមអនុវត្តតា វិធានការ «៣ការពារ និង៣កុំ» និង២ចូលរួមរបស់ប្រមុ​ខរដ្ឋាភិបាល ព្រម​ទាំង អនុវត្តឲ្យបាន​ម៉ឺងម៉ាត់នូវវិធា​នការអនាម័យ តាមការណែនាំរ​បស់ក្រសួងសុខាភិបាល ដើម្បី ការពារនិងទ​ប់ស្កាត់ការីករាលដាល នៃជម្ងឺកូវីដ-១៩ ដែលកំពុងឆ្លងរី​ករាលដាលនៃជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ផងដែរថារហូតមកដ​ល់ពេលនេះ នៅខេត្តប៉ៃលិនមិន​ទាន់មានការឆ្លងជម្ងឺកូវិដ១៩ ចូលក្នុងសហគមន៍នៅឡើយទេ ពោលគឺខេត្ត​ប៉ៃលិន​នៅគ្រប់គ្រងសភាព​ការបានល្អ ហើយរដ្ឋបា​លខេត្ត​នឹងខិតខំសហ​ការគ្នា រួមសាមគ្គីគ្នា ដើម្បីកុំឲ្យមេ​រោគដ៏​អាក្រក​នេះចូល​ក្នុងសហគមន៍បាន​ឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តបន្ទាយ​មានជ័យ​ សម្រេចបិតផ្សារ​ម៉ាឡៃ ស្ថិត​នៅក្នុងភូមិវា​លហា​ត់ ដែលជាទី​តាំងមាន​ការ​ពាក់​ព័ន្ធ​នឹងការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ ក្នុង“ព្រឹត្តកា​រណ៍សហ​គមន៍ ​២០​ កុម្ភៈ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្ត​មសេនី​យ៍​ទោ ស្នងកា​រនគរបា​លខេត្តបន្ទាយមាន​ជ័យ អញ្ជើញចុះពិនិត្យ​ទីជម្រក និង​សួរ​សុខ​ទុក្ខ​ដល់កងកម្លាំង ដែល​ប្រចាំការតាមគោ​លដៅក្នុងភូមិសាស្រ្ត ក្រុងប៉ោ​យ​ប៉ែត បន្ទាប់​ពីមា​ន​ភ្លៀង ផ្គររន្ទៈ និងខ្យល់​ក​ន្រ្តាក់ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

ដោយសារ​ខ្យល់​កន្ត្រាក់ បានធ្វើ​ឲ្យរោងត្រួត​ពិនិត្យ របស់កងកម្លាំងនៅកន្លែង​បិតខ្ទប់ និងផ្សារមង្គល​ដួ​ល​រ​លំ​​រាបដល់ដី បណ្តាល​ឲ្យ​សង្គត់​លើរថយន្ត និងខួច​ខាតសម្ភារៈមួយ​ចំនួន​ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរក្រុងប៉ោយប៉ែត ដាក់លេខទូរស័ព្ទមន្ត្រី​សាលាក្រុង ដល់ប្រ​ជាពលរដ្ឋ ដែល​មានបញ្ហា​ខ្វះខា​ត​ជីវភាព​ក្នុង​អំឡុងពេលបិ​ទខ្ទប់ និងបញ្ហា​សុខភា​ពសង្ស័យ​រោគសញ្ញា​នៃជម្ងឺកូវីត-១៩ (បារមីតាដំបងក្រញូង)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈបញ្ជាការឯ​កភាព ខេត្តបន្ទាយមានជ័យ បើកប្រជុំបន្ទាន់ ដើម្បី​ពង្រឹងប្រសិទ្ធភាព​ការងារ​ប្រ​យុទ្ធ​ប្រឆាំង​និងជំងឺកូវីដ​១៩ (បារមីតាដំបងក្រញូង)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1283 នាក់
ម្សិលមិញ :
3494 នាក់
សប្តាហ៍នេះ :
62391 នាក់
ខែនេះ :
163124 នាក់
3 ខែនេះ :
379625 នាក់
សរុប :
1456344 នាក់